វិញ្ញាណ១០
មនុស្សគ្រប់រូបមានវិញ្ញាណ......................១០យ៉ាងធរមានសែនប្រពៃ
សម្រាប់ប្រើប្រាស់តាមបច្ច័យ..................ដើម្បីកែឆ្នៃន័យជីវិត។
ទីមួយជាភ្នែកសម្រាប់ប្រើ.......................មើលឃើញផ្លូវដើរសុខសុក្រិត
ទីពីរត្រចៀកស្តាប់ការពិត.......................បីច្រមុះហិតស្គាល់អស់ក្លិន។
បួនជាអណ្តាតចិបរសប្លែក.....................ប្រាំគឺជាស្បែកដឹងសីតុណហ៍
ទន់រឹងគ្រាតគ្រើមមិនអោយស៊ុន.............ប្រាំយ៉ាងវរិន្ទប៉ិនប្រសប់។
ប្រាំមួយព្រលឹងដឹងជីវិត.........................ញែកចែកការពិតពីយល់សប្តិ
ពីក្តីស្រម័យថ្ងៃឬយប់.............................ប្រផ្នូលសព្វគ្រប់មិនរំលង។
ប្រាំពីរវិញ្ញាណអោយយើងដឹង..................ដងខ្លួនយើងនឹងស្ងៀមឈឹងផង
ឬមានចលនាយឺតលឿនហោង................យោលយោគផ្អៀងផ្អងតាមដំណើរ។
ប្រាំបីគឺចិត្តចេះសប្បាយ...........................ទុក្ខសោកនឿយណាយស្អប់សើវើ
ស្រៀវស្រើបស្រឡាញ់ឃ្នាន់ខ្នាញ់ឃ្នើ.................គុំគួនមិនស្ទើរ ឬ ប្ញស្យា។
ប្រាំបួនសតិស្គាល់ខុសត្រូវ.......................សុភាវធម៌នៅដាស់អាត្មា
រំលត់ទឹកចិត្តអស់មោហា.........................ស្គាល់តែសុខារក្សាក្រិត។
ដប់ជាប្រាជ្ញាអារកាត់ស្រាយ....................ស្គាល់មធ្យោបាយច្រើនផ្លូវពិត
ហ្វឹកហ្វឺនរៀនសូត្រលូតជីវិត...................រស់នៅប្រណីតថ្កុំថ្កើងក្រៃ។
វិញ្ញាណទាំងដប់ប្រសព្វការ.....................ស្រកខានមួយណាច្បាស់ព្រួយភ័យ
បើសិនបានប្រើដោយប្រពៃ......................ជីវិតសិរីសួគ៌មង្គល។
ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍