វិទ្យាល័យជ័យវរ្ម័នទី៧

វិទ្យាល័យជ័យវរ្ម័នទី៧ ជាវិទ្យាល័យមួយមានទីតាំង ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ ១ ក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល


ប្រវត្តិរបស់វិទ្យាល័យជ័យវរ្ម័នទី៧ កែប្រែ

ក្រោយពីទទួលបានឯករាជ្យពេញបរិបូណ៌ បានប្រហែលជាបីឆ្នាំកន្លងមក ប្រទេសកម្ពុជាយើង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា អ្វីៗទាំងអស់បានរីកចម្រើន ជាជំហានៗលើគ្រប់វិស័យ។ ចំនុចដែលធ្វើអោយមតិជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ជាងគេនោះ គឺវិស័យអប់រំ និងសិក្សាធិការជាតិ ក្នុងប្រទេសតែម្តង។

ដោយយល់ឃើញច្បាស់តាមកំលាំងរិះគិត នៃព្រះប្រាជ្ញាញាណជាប្រចាំព្រះតេជព្រះគុណ ព្រះនាម ទិត ប្រាក់ ព្រះអង្គជាព្រះពហុស្សត្រក្នុងព្រះពុទ្ធសាសនាដ៏ឆ្នើមផង និងជាព្រះគ្រូចៅអធិការវត្តដីឥដ្ឋផង បានយកព្រះទ័យទុកដាក់ កសាងខឿនអប់រំបានរីកចម្រើន និងមានសន្ទុះយ៉ាងលឿន គួរឱ្យមានមោទនភាពក្រៃលែង។

......ត.......