វិទ្យាល័យសម្តេចឪ (ប.ជ)

វិទ្យាល័យសម្តេចឪ​ ជាវិទ្យាល័យចាស់ និង ធំជាងគេមួយនៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះដើមថាវិទ្យាល័យបន្ទាយមានជ័យ។ វិទ្យាល័យនេះឋិតនៅ ក្នុងទីរួមខេត្ត លើចង្កឹះភ្នំស្វាយ តាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅ សៀមរាប ប៉ោយប៉ែត ទល់មុខនឹងវេទិការខេត្ត ប្រមាណ ៣០០ម ពីរស្ដុបបន្ទាយមានជ័យ។ វិទ្យាល័យបានចាប់កំនើតកាលពីឆ្នាំ១៩៦៥ ដោយការសំភោតក្រោមព្រះរាជាធិបតីយភាពរបស់ព្រះករុណា សម្តេចព្រះបាទ នរោត្តមសីហនុវរ្ម័ន។