វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន

វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត ប៉ៃលិន

វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត ប៉ៃលិនជា វិទ្យាល័យមួយ ក្នុងចំណោមវិទ្យាល័យពីរ នៅខេត្តប៉ៃលិន។ វិទ្យាល័យនេះមានទីតាំងនៅ ភូមិ អូរតាពុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ប្រវត្តិសាស្ត្រ

កែប្រែ

វិទ្យាល័យនេះ សាងសង់ឡើងនៅឆ្នាំ១៩៩៩ ហើយកសាងបន្ត នៅឆ្នាំ២០០២ ក្រោមអធិបតេយ្យភាពរបស់ សម្តេច អគ្គមហាសេនាធិបតី តេជោ ហ៊ុនសែន ។ ចំណែកឯអគារធនធានទើបតែកសាងនៅឆ្នាំ២០១០ ។ មុនពេលកសាងសាលានេះ ខេត្តប៉ៃលិន កំពុងស្ថិតក្នុង ភាពចលាចលនៅឡើយ ដោយសារការផ្តាច់ខ្លួនក្រោយគេ។ ពេលវេលាកសាង សាលានេះ រយះពេលយូរ ណាស់ ដោយសារមាន បញ្ហាច្រើន យើងមិនមានវិស្វករ ច្បាស់លាស់ទេ ពីព្រោះ នៅសម័យនោះ មិនទាន់មាននរណា ហ៊ានទៅរស់នៅ ខេត្តប៉ៃលិន ទេ។ ម្យ៉ាង ក៏មិនសូវមាន សិស្សទៅរៀនដែរ ដោយសារចលាចល។សាលានេះ កសាងដោយ ឯកឧត្តម អ៊ីឈាន ជាអភិបាល ខេត្តប៉ៃលិន

ហេដ្ឋារចនាសម្ព័ន្ឋ

កែប្រែ

វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត ប៉ៃលិន មាន៤២ បន្ទប់ មានអគារធនធាន និង មានបុគ្គលិកការងារ ៧៨ នាក់ ដែលមាននាយកសាលា គឺ លោកគ្រូ លីសាន​ ហើយមាននាយករង ៣នាក់គឺ អ្នកគ្រូនាយិការង ឡុង វណ្ណះ លោកគ្រូ សុផល លោកគ្រូ ខាំយ៉ារិន។ វិទ្យាល័យនេះ មានថ្នាក់សិក្សា ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ហើយសិស្ស រៀនពីម៉ោង ៧ រហូតដល់ម៉ោង ១១ និង ពីម៉ោង​២ ដល់ម៉ោង៤។

ការសិក្សា

កែប្រែ

វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ជា ថ្នាលបណ្ដុះគំនិតយុវជន និង សម្រាប់អភិវឌ្ឍ សង្គមជាតិ។ ការសិក្សា នៅសាលានេះសិស្ស អាច ផ្លាស់ប្តូរ បទពិសោធន៍គ្នា ទៅវិញទៅមក តាមរយះ ការប្រាស្រ័យទាក់ទងគ្នា សិក្សា ពន្យល់មេរៀនដល់គ្នា ទៅវិញទៅមក។ សិស្សានុសិស្ស ទាំងអស់ គោរពវិន័យ និង គោរពពេលវេលា យ៉ាងខ្ជាប់ខ្ជួន ដើម្បី ក្រេបយក ចំណេះដឹង ពីលោកគ្រូអ្នកគ្រូ។ ការសិក្សា នៅវិទ្យាល័យ វាមានលក្ខណះខុសប្លែក ពីការសិក្សា នៅបឋមសិក្សា ព្រោះយើងត្រូវខិតខំ រៀនដោយខ្លួនឯង ហើយស្រាវជ្រាវ នៅតាមបណ្ណាល័យ ឬ តាម អ៊ីនធើណែតផ្សេងៗ។

ការប្រកួតប្រជែង

កែប្រែ

ពេលវេលា រៀនរបស់សិស្សនៅ វិទ្យាល័យនេះ មានរយះពេល៦ឆ្នាំ ពីថ្នាក់ទី៧ ដល់ទី១២ ហើយថ្នាក់ទី៩ មាន ការប្រលងសញ្ញប័ត្របឋមភូមិ ហើយមានការ ត្រួតពិនិត្យដោយ មន្ដ្រីអប់រំយុវជននិងកីឡា ខេត្តប៉ៃលិន ចំណែកឯថ្នាក់ទី១២ ក៏ដូចគ្នា គឺប្រលង សញ្ញប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលមានការ ត្រួតពិនិត្យដោយ មន្ដ្រីអប់រំយុវជន និង កីឡា នៅតាមខេត្តក្រុងនានា។ នៅក្នុងនោះផងដែរ វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត ប៉ៃលិន មានការប្រលងសិស្សពូកែ ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះមាន សិស្សពូកែគណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា ហើយការប្រលង គឺមានមុខវិទ្យាឯកទេស និង ចំណេះដឹងទូទៅ។ នៅ ខេត្តប៉ៃលិន ទាំងមូល សិស្សដែល អាចមានសមត្ថភាពទៅ ប្រលងទូទាំងប្រទេស គឺ៦នាក់ ១ឯកទេសម្នាក់ ទាំងទី៩ និង ទី១២។ ការប្រលងស្ថិតនៅលើ ពិន្ទុរបស់ សិស្សពូកែ។ ចំណែកឯ ការប្រលងឆមាសវិញ គឺ គិតទៅលើការសិក្សា សំរង់អវត្តមាន និង សីលធម៌របស់ សិស្សម្នាក់ៗ។ លទ្ធផលឆមាស ត្រូវបូក និង ពិន្ទុប្រចាំខែ ដើម្បីវាស់ស្ទង ចំណេះដឹងសិស្ស ទាំងអស់។ សិស្ស នៃវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត ប៉ៃលិននៅឆ្នាំ២០១០-២០១១ អត្រា ជាប់សញ្ញប័ត្រទុតិយភូមិ មាន ៨០% នៃ សិស្សវិទ្យាល័យទាំងមូល។​