វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាគឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានសមត្ថភាពផ្ទេរនូវបច្ចេកទេសដល់និស្សិត ។
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC គឺជាគ្រឹះស្ថានបច្ចេកទេសក្នុងប្រទេសកម្ពុជាដែលបានរៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជានិងសាធារណៈរដ្ឋកូរ៉េ ដែលមានសហប្រតិបត្តិការជាមួយនិងសាកលវិទ្យាល័យ Jeon Ju នៃប្រទេសកូរ៉េខាងត្បូង ។ NPIC ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី ហ៊ុនសែន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០០៥ ។ NPIC បានរៀបចំតាមកម្មវិធីសិក្សាទំនើប ដោយផ្ដោតសំខាន់ទៅលើការអនុវត្តន៍ (៧០ភាគរយ) និងទ្រឹស្ដី (៣០ភាគរយ) ក្នុងការរៀបចំ នេះអាចឱ្យនិស្សិតធ្វើអ្វីមួយយ៉ាងរហ័សហើយនិងអភិវឌ្ឍសមត្ថភាពមុខជំនាញរបស់ពួកគេរៀងៗខ្លួនបានយ៉ាងលឿន ។
សិស្សនិស្សិតនិងសិក្សាជំនាញជាមួយនិងសាស្ត្រាចារ្យខ្មែរដែលមានបទពិសោធន៍យូរឆ្នាំ ហើយនិងសាស្ត្រាចារ្យជនជាតិកូរ៉េ ដែលការសិក្សាក្នុងមួយថ្ងៃ ៦ ម៉ោង ហើយ៥ ថ្ងៃក្នុងមួយសប្ដាហ៍ ។ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សា គេអាចមានសំណាងបន្តការសិក្សានិងធ្វើការនៅប្រទេសកូរ៉េ ។
គោលដៅ
កែប្រែវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានិងឱ្យមានការអនុវត្តន៍បានខ្ពស់, តម្រង់វិជ្ជាជីវៈនិងកម្មវិធីអប់រំនៃមូលដ្ឋានគ្រឹះបច្ចេកទេស ដើម្បីនិស្សិតនៅទីជនបទនិងតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ។ វិទ្យាស្ថាននិងជួយរកការងារនៅក្នុងតំបន់និងនៅបរទេសឱ្យនិស្សិតពេលបញ្ចប់ការសិក្សាតាមរោងចក្រ សហគ្រាសធំៗ និងនៅស្ថាប័នរដ្ឋមួយចំនួន ។ ការផ្តល់ឱ្យគ្រប់គ្រាន់សម្រាប់ទីផ្សារនៅក្នុងតំបន់និងបរទេសជាមួយនិងជំនាញដ៏ពិតប្រាកដមួយ ។
ទស្សនៈវិស័យ
កែប្រែក្នុងឆ្នាំ២០១៥ វិទ្យសា្ថននឹងក្លាយជាមជ្ឈមណ្ឌលឆ្នៃប្រឌិតនិងផ្ទេរបច្ចេកវិទ្យាផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្មសមស្របតាមសកលភាវូបជនីយកម្មដែលរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់ធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ។
តារាងនៃការចាត់ចែង
កែប្រែលក្ខណៈពិសេស
កែប្រែ- វិទ្យាស្ថានគឺជាគ្រឹះស្ថានសិក្សារបស់រដ្ឋ ប្រកបដោយឧត្តមភាពឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ទេរបច្ចេកវិទ្យាដ៏សម្បូរបែបនិងទំនើបទានសម័យដល់ ប្រជាពលរដ្ឋកម្ពុជា ដើម្បីឱ្យក្លាយទៅជាបញ្ញាវន្តលើវិស័យវិទ្យាសាស្រ្តបច្ចេកទេស និងសេវាកម្ម ។
- វិទ្យាស្ថានបានបំពាក់នូវឧបករណ៍សម្ភារៈទំនើបៗទាន់សម័យយ៉ាងសម្បូរបែបសម្រាប់គ្រប់មុខជំនាញ ។
- វិទ្យាស្ថានជាកន្លែងសហប្រតិបត្តិការឧស្សាហកម្មជាមួយនិងសហគ្រាសអន្តរជាតិ ដូចជានៅប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសនានា ។ បច្ចុប្បន្នវិទ្យាស្ថានមានកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យជុង ជូ នៃប្រទេសកូរ៉េខាងត្បូង ។
- និស្សិតដែលបញ្ចប់ការសិក្សាជាមួយនឹងពិន្ទុខ្ពស់បំផុតនឹងអាចបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូង ។
- វិទ្យាស្ថានបានផ្តល់ជូននូវការសិក្សាភាសាអង់គ្លេស ភាសាកូរ៉េ និងកុំព្យូរទ័រ ។
- និស្សិតពូកែត្រូវបានលើកទឹកចិត្តតាមរូបភាពផ្សេងៗ ។
- មន្រ្តី និងសាស្រ្តាចារ្យភាគច្រើនបានទទួលការបណ្តុះបណ្តាលនៅបរទេស ។
- មានសាស្រ្តាចារ្យអន្តរជាតិចូលរួមក្នុងការបង្រៀន ។
- មានអន្តេវាសិកដ្ឋានប្រកបដោយផាសុខភាពសម្រាប់និស្សិតស្នាក់នៅ ។
- អ្នកដែលទទួលបានសញ្ញាប័ត្រពីវិទ្យាស្ថាន នឹងមានអាទិភាពខ្ពស់ក្នុងការស្វែងរកការងារល្អៗនៅក្នុងនិងក្រៅប្រទេស ដោយទទួលប្រាក់កម្រៃខ្ពស់ ។
មុខវិទ្យាសិក្សា
កែប្រែទំនាក់ទំនង
កែប្រែ- អាសយដ្ឋាន៖ ភូមិស្រែរាជ្ជៈ សង្កាត់សម្រោងក្រោម ខណ្ឌដង្កោ រាជធានីភ្នំពេញ (ក្បែរវត្តពូនភ្នំ)
- ទូរស័ព្ទ៖ (០២៣) ៣៥ ៣៥ ៦២ / (០១២) ៦៦ ០៧ ២៨ / (០១២) ៣៨ ១២ ៤៦
- ទូរសារ៖ (០២៣) ៣៥ ៣៥ ៦១
- វែបសាយៈ /www.npic.edu.kh
- អ៊ីម៉ែលៈ info@npic.edu.kh
ប្លង់ទីតាំងរបស់វិទ្យាស្ថាន
កែប្រែឯកសារយោង
កែប្រែវែបសាយៈ /www.npic.edu.kh