វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាដែល​បណ្តុះ​បណ្តាល​វិស្វករ​បច្ចេកទេស។

​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ប្រវត្តិ

កែប្រែ

វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៤ មាន​ឈ្មោះ​ថា វិទ្យា​ស្ថាន​បច្ចេក​ទេស​ជាន់​ខ្ពស់​មិត្ត​ភាព​កម្ពុជា​សូវៀត (Institut Technique Supérieur de l’Amitié Khméro-Soviétique: ITSAKS) ។ វិទ្យា​ស្ថាន​នេះ​ត្រូ​វ​បាន​​ផ្ដល់​ជំនួយ​ពី​សហភាព​សូវៀត​រហូត​ដល់​ឆ្នាំ ១៩៧៥ និង​ពី ១៩៨០ ដល់ ១៩៩១ ។ នៅ​ឆ្នាំ ១៩៩១ សូវៀត​បាន​បញ្ចប់​ជំនួយ​ទាំង​ស្រុង​ភ្លាមៗ​ដល់​វិទ្យាស្ថាន ។ នៅ​ឆ្នាំ​១៩៩៣ រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​បារាំង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​គ្នា​ដើម្បី ​អភិវឌ្ឍ​វិទ្យាស្ថាន​បន្ត ដោយ​ប្តូរ​ឈ្មោះ​មក​ជា​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ជា​ភាសា​បារាំង (Institut de Technologie du Cambodge: ITC) ។

វិទ្យាស្ថាន​បច្ចេកទេស​វិទ្យា​កម្ពុជា (ITC) ជា​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា ដែល​គ្រប់​គ្រង​ដោយ​ទី​ភ្នាក់​ងារ​ឧត្តម​សិក្សា​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង (Agence Universitaire de la Francophonie: AUF) ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០០៤ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញ​ប្បទាន​របស់​ប្រទេស​បារាំង (ក្រសួង​ការ​បរទេស​ និង​ស្ថាន​ទូតបារាំង) ។

ការ​បណ្តុះ​បណ្តាល

កែប្រែ

វិទ្យាស្ថាន​បច្ចេកទេស​វិទ្យា​កម្ពុជា ធ្វើ​ការ​បណ្តុះ​បណ្តាល​អ្នក​គ្រប់​គ្រង​បច្ចេកទេស ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​វិទ្យាសាស្រ្ត វិស្វករ​ ហើយ​មាន​ការ​សិក្សា​ពីរ​ផ្នែក៖

  • ផ្នែក​ "វិស្វករ" សិក្សា​រយៈ​ពេល​ ៥ឆ្នាំ បើក​សម្រាប់​និស្សិត​ចំនួន ៣០នាក់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​តាម​ការ​ប្រឡង​ប្រជែង​កម្រិត​សញ្ញាប័ត្រ​ទុតិយភូមិ ។ ផ្នែក​វិស្វករ​នេះ បើក​បង្រៀន​ដល់​និស្សិត​ដែល​ចេះ​ភាសា​បារាំង​នៅ​ក្នុង​តំបន់​ផង​ដែរ ហើយ​និស្សិត​ទទួល​ការ​បណ្តុះបណ្តាល​ជា​ភាសា​បារាំង ។
  • ផ្នែក "អ្នក​បច្ចេក​ទេស​ជាន់​ខ្ពស់" (សញ្ញា​បត្រ​ឧត្តម​សិក្សា​បច្ចេក​វិទ្យា) សិក្សា​រយៈ​ពេល​ ៣ឆ្នាំ ។ ការ​ជ្រើស​រើស​និសិ្សត​ ២០០នាក់​ បានធ្វើ​ឡើង​តាម​ការ​ពិនិត្យ​សំនុំ​ឯកសារ​សុំ​ចូល​រៀន ចាប់​ពី​សញ្ញា​ប័ត្រ​ទុតិយភូមិ ។ និស្សិត​ទទួល​ការ​បណ្តុះ​បណ្តាល​ជា​ ភាសា​ខ្មែរ​ផង​ និង​បារាំង​ផង ។

នៅ​ក្នុង​ផ្នែក​ទាំង​ពីរ​ខាង​លើ​នេះ តម្រូវ​ឱ្យ​និស្សិត​ចេះ​ច្បាស់​ភាសា​អង់គ្លេស​ផង​ដែរ ។

រចនាសម្ព័ន្ធ

កែប្រែ

វិទ្យាស្ថានចែកចេញជា៩ដេប៉ាតឺម៉ង់៖

  • ដេប៉ាតឺម៉ង់ទូទៅ Département de Tronc Common (TC) ៖ បណ្តុះបណ្តាលមុខវិជ្ជាគ្រឹះ(គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា)សំរាប់និស្សិតឆ្នាំទី១និងទី២ និងភាសាបរទេស​(បារាំងនិងអង់គ្លេស)សំរាប់និស្សិតគ្រប់ជំនាន់។
  • ទេពកោសល្យគីមីនិងចំណីអាហារ Génie Chimie et Alimentaire (GCA)
  • ទេពកោសល្យសំណង់ស៊ីវិល Génie Civil (GCI)
  • ទេពកោសល្យវិស្វកម្ម-ស្ថាបត្យកម្ម ( OAC )
  • ទេពកោសល្យអគ្គិសនីនិងថាមពល Génie Electricité et Energie (GEE)
  • ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនង Génie Informatique et Communication (GIC)
  • ទេពកោសល្យឧស្សាហកម្មនិងមេកានិក Génie Indistruel et Mécanique (GIM)
  • ទេពកោសល្យជនបទ Génie Rural (GRU)
  • ទេពកោសល្យធនធានរ៉ែ និងភូគព្ភសាស្ត្រ Génie Géoressources et Géotechnique(GGE)
  • ទេពកោសល្យ ទូរគមនាគមន៏និងបណ្តាញ ( GTR )

ទំនាក់​ទំនង​

កែប្រែ
  • អាសយដ្ឋាន​៖ មហាវិថី សហព័ន្ធ​រុស្ស៊ី ភ្នំពេញ
  • ទូរស័ព្ទ៖ (០២៣) ៨៨២ ៤០៤
  • ទីប្រឹក្សា​របស់​គណៈ​គ្រប់​គ្រង៖ លោក ម៉ុង​សេហ្វ ម៉េដ​ដេប

ឯកសារ​យោង

កែប្រែ