វិទ្យាស្ថានរៃយំ

វិទ្យា​ស្ថាន​រៃ​យំ​ គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​សម្រាប់​ទ្រទ្រង់ និង​ថែ​រក្សា​សិល្ប និង​វប្បធម៌​ដ៍​ផូផង់​របស់​ប្រទេស​កម្ពុជា។ វិទ្យាស្ថាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក លី តារាវុទ្ធ និង​ Ingrid Muan (1964-2005) នៅ​ខែ​ធ្នូ​ ឆ្នាំ​២០០៨ ក្នុង​គោល​បំណង​ផ្ដល់​ជា​វេទិការ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ អភិរក្ស និង​ការ​ផ្សព្វ​ផ្សាយ​សិល្បៈ និង​វប្បធម៌បុរាណ​ ក៍​ដូច​ជា​សហសម័យ​នៃ​ប្រទេស​កម្ពុជា​។ តាម​រយៈ​ការ​តាំង​ពិពណ៌ ព្រឹត្តិការណ៍ និង​ការ​បោះ​ពុម្ពផ្សាយ វិទ្យាស្ថាន​រៃ​យំ​មាន​គោល​បំណង​ក្នុង​ការ​ជម្រុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​គំនិត ខណៈ​ដែល​វិទ្យាស្ថាន​បាន​ផ្ដួច​ផ្ដើម​ឱ្យ​មាន​ការ​សម្ដែង​ចេញ​ប្រកប​ដោយ​ភាព​ឆ្នៃប្រឌិត​ និង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ស្រាវ​ជ្រាវ​បន្ត​ទៅ​ទៀត[]។ រាល់​សកម្មភាព​ទាំង​អស់​របស់​រៃ​យំ​សុទ្ធ​តែ​ផ្ដល់​ជូន​ដោយ​មិន​គិត​ថ្លៃ និង​បើក​ទូលាយ​ដល់​សារណៈជន​ទូទៅ។ ដោយ​មាន​ទីតាំង​នៅ​តាម​ដង​ផ្លួវ​ប្រសព្វ​គ្នា​រវាង​អាគារ​សកលវិទ្យា​វិចិត្រ​សិល្បៈ និង​សារមន្ទី​ជាតិ​ ស្ថិត​នៅ​តំបន់​អ៊ូរ​អរ​មួយ​នៃ​ទីក្រុង​ភ្នំពេញ វិទ្យាស្ថាន​រៃ​យំ​មាន​ផ្ដល់​នូវ​ទី​កន្លែង​សម្រាប់​ការ​ប្រាស័យ​ទាក់​ទង​គ្នា​រវាង​សិស្ស​និស្សិត សាស្រ្តាចារ្យ អ្នក​ទីក្រុង និង​ភ្ញៀវ​អន្តរជាតិ​នានា។

Logo របស់​វិទ្យា​ស្ថាន​រៃ​យំ

សិល្បករដែល​បាន​បង្ហាញ​ស្នាដៃ​នៅ​រៃ​យំ

កែប្រែ
  • លោក Asasax
 
ផ្ទាំង​គំនូរ​របស់​ពិព័ណ៌ Angkor Relief

លោក Asasax ជា​សិល្បករ​ដែល​បាន​ធ្វើ​ការ​តាំងពិ​ព័ណ៌​កអំពី​ពណ៌​ធម្មជាតិ និងពណ៌ដែល​កើត​ឡើង​ពី​ការ​ឆ្នៃ​ប្រឌិត​របស់​មនុស្ស។ លោក​បាន​ប្រផ្ដុំ​នូវ​គ្រប់​ទម្រង់​ទាំង​អស់​ដែល​បណ្ដាល​ឱ្យ​កកើត​ជា​ពណ៌​មាន​ដូច​ជា កាយ​វិការ សម្លេង និង​ទម្រង់​ទាំង​ឡាយ​ដែល​មាន​ក្នុង​អារម្មណ៍​មនុស្ស​យើង មាន​ឥទ្ធិពល​មក​លើ​យើង និង​ចាកចេញ​ពី​យើង​ដោយ​បន្សល់​ទុក​តែ​ភាព​សោក​សៅ​នៃ​អតីតកាល។ ការ​តាំង​ពិព័ណ៌​របស់ Asasax ត្រូវ​បាន​ផ្ដល់​រហស្សនាម​ថា "​Angkor Color Relief"។ ពិព័ណ៌មាន​គោល​ដៅ​ធ្វើ​ជា​បង្អួច​ ឬ​ជា​ប្រឡោះ​នៅ​លើ​ជញ្ជាំង ដែល​បំបាត់​ភាព​ជាប់​គាំង​នៃ​បន្ទប់ និង​បើក​ឱ្យ​ឃើញ​នូវ​ទស្សនីយ៍ភាព​ដែលបាត់​បង់​រួច​មក​ហើយ​របស់​វប្បធម៌​ខ្មែរ​ពី​អតីត។ ពិព័ណ៌របស់​លោក​ត្រូវ​បាន​ធ្វើ​ក្រោម​ពាក្យ​ស្លោក​ថា "​ដោយ​គ្មាន​ពណ៌​ មនុស្ស​នឹង​ស្លាប់" (Without Color People Die)[]

​ពិព័ណ៌​នេះ​បាន​ប្រើ​ប្រាស់​ក្រណាត់​សូត្រ​រួម​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ពណ៌​ដ៍​ប៉ិន​ប្រសព្វ​ ធ្វើ​ឱ្យ​អាច​ឆ្លុះ​បញ្ចាំង​ពី​មរតក​មិន​អាច​កាត់​ថ្លៃ​បាននៃ​ប្រាសាទ​អង្គ និង​ចម្លាក់​ផ្សេងៗ​ដែល​របស់​ស្នាដៃ​បុព្វ​បុរស​ខ្មែរ​យើង​។

ឯកសារ​យោង

កែប្រែ
  1. វិទ្យាស្ថាន​រៃយំ ទាញ​យក​ថ្ងៃទី​២៦ ខែ​មករា ​ឆ្នាំ​២០១៤ http://www.reyum.org/about_reyum.html
  2. សិល្បករ​នៅ​វិទ្យាស្ថាន​រៃ​យំ ទាញ​យក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៤ http://www.reyum.org/artists/asasax/asasax.html

តំណរភ្ជាប់​ខាង​ក្រៅ

កែប្រែ