វិទ្យុសំលេងប្រជាធិបតេយ្យ
វិទ្យុសំឡេងប្រជាធិបតេយ្យ (Voice Of Democracy: VOD) គឺជាកម្មវិធីវិទ្យុរបស់ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានទីតាំងនៅភ្នំពេញ ប្រទេសកម្ពុជា ដែលធ្វើការលើកតំកើងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ តាមរយៈការរាយការណ៍ព័ត៌មានតាមវិទ្យុ។
ប្រវត្តិ
កែប្រែការចាប់កំណើត
កែប្រែវិទ្យុសំលេងប្រជាធិបតេយ្យ ដែលពីមុន គឺជាកម្មវិធីវិទ្យុ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចាប់ផ្តើមការផ្សាយដំបូងនៅ ខែមករា ឆ្នាំ២០០៣ ។ ម.ស.ម.ក គឺជាអង្គការក្រៅរដ្ឋាភិបាលដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងដែលបានបង្កើតឡើងដោយ លោក កឹម សុខា ដែលជាអតីតសមាជិកសភា ជាអតីតសមាជិកព្រឹទ្ធសភា និងជាសកម្មជនសិទ្ធិមនុស្សដ៏ល្បីឈ្មោះម្នាក់។ ម.ស.DAS PFERD FRISST KEINEN GURKENSALADម.ក បានបង្កើតជាផ្លូវការនៅ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០៧។ កម្មវិធីវិទ្យុមួយត្រូវបានបង្កើតឡើងដោយ ម.ស.ម.ក ដោយសារនៅពេលនោះ គ្មានកម្មវិធីវិទ្យុណាអាចផ្តល់នូវពត៌មាន រិះគន់ គណបក្សនយោបាយ និងបញ្ហាសិទ្ធិមនុស្សនោះទេ។ ចាប់តាំងពី ខែមករា ឆ្នាំ២០០៣ រហូតដល់ថ្ងៃដែលបែកចេញពីការគ្រប់គ្រងរបស់ ម.ស.ម.ក វិទ្យុសំលេងប្រជាធិបតេយ្យ VOD បានធ្វើការផ្សព្វផ្សាយអំពីបញ្ហាផ្សេងៗ តាមពេលវេលាផ្សាយផ្សេងៗ ។ VOD ចាប់ផ្តើមពីកម្មវិធីដែលមានរយៈពេល ៤០នាទី ហើយបានពង្រីកការផ្សព្វផ្សាយរបស់ខ្លួនទៅ រយៈពេលពីរម៉ោងក្នុងប៉ុន្មានខែក្រោយមក និងបន្ទាប់មកទៀតធ្វើការផ្សាយដល់ ១២ម៉ោងក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ ២០០៤ និងត្រឡប់ទៅជា ៨ម៉ោងក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០០៥ និងនៅក្នុងឆ្នាំ ២០០៧ នេះបានធ្វើការផ្សព្វផ្សាយរយៈពេល ពីរម៉ោងក្នុងមួយថ្ងៃវិញ។
ឧបសគ្គ
កែប្រែចាប់តាំង ពីឆ្នាំ2003 វិទ្យុ VOD បានក្លាយជាឩបករណ៍ដ៏សំខាន់ក្នុងការប្រមូលផ្តុំនូវចំនួន អ្នកចូលរួមដ៏ច្រើនដើម្បីចូលរួម និងគាំទ្រសកម្មភាពសាធារណៈដែលរៀបចំដោយ ម.ស.ម.ក ដូចជាយុត្តិនាការស្វែងរកហត្ថលេខាដើម្បីដោះលែងសកម្មជនសិទ្ធិមនុស្ស ដែលត្រូវជាប់ឃុំឃាំង (ដូចជា លោក កឹម សុខា និងលោក ប៉ា ងួនទៀង ក្នុងចំណោមអ្នកដទៃទៀត), ការដើរសិទ្ធិយាត្រាចំងាយ ៥គ.ម ក្នុងឆ្នាំ២០០៦, និងការដើរសិទ្ធិយាត្រាជាលើកទីពីរ ពីភ្នំពេញ ទៅសៀមរាបនៅក្នុងឆ្នាំ ២០០៧។ តំបន់គ្រប់ដណ្តប់ និងការផ្សព្វផ្សាយរបស់វិទ្យុ VOD បានអំពាវនាវដល់មនុស្សរាប់ពាន់នាក់ដើម្បីចូលរួមសកម្មភាពទាំងនេះ។
ការបំបែកខ្លួន
កែប្រែនៅពេល ដែលវិទ្យុសំកេងប្រជាធិបតេយ្យ បានបំបែកខ្លួនចេញពី ម.ស.ម.ក កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០០៧ អង្គការមួយថ្មីត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងវិទ្យុ VOD ដែលមានឈ្មោះថា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ មជ្ឈមណ្ឌលនេះបានចុះឈ្មោះយ៉ាងស្របច្បាប់នៅឯ ក្រសួងមហាផ្ទៃ។
ការលាចេញពីតំណែង
កែប្រែក្នុងឆ្នាំ ២០០៧ លោក កឹម សុខា បានលាចេញពីមុខតំណែងជាប្រធានរបស់ ម.ស.ម.ក និងបានសំរេចចិត្តបង្កើតគណបក្សរបស់ខ្លួន ដែលមានឈ្មោះថា គណបក្សសិទ្ធិមនុស្ស។ នៅពេលនេះ កម្មវិធីវិទ្យុ VOD បានសំរេចចិត្តបំបែកចេញពី CCHR ។
គោលការណ៍
កែប្រែចាប់តាំងពីការផ្សាយរបស់ ខ្លួន VOD បានរក្សានូវគោលការណ៍សំរាប់ពត៌មានរបស់ខ្លួនយ៉ាងជាប់លាប់គឺ យុត្តិធម៌ អព្យាក្រិត្យ និងពត៌មានជាតិ និងអន្តរជាតិទាន់ហេតុការណ៍។ កម្មវិធីដទៃទៀតត្រូវបានផលិតដោយលើកយកបញ្ហាផ្សេងៗ ហើយត្រូវបានបង្ហាញទៅដល់អ្នកស្តាប់តាមទំរង់ផេ្សងៗគ្នា។ កម្មវិធីវិទ្យុដែលទទួលបានការគាំទ្រច្រើន ហើយនឹងកំពុងបន្តការផ្សាយនោះគឺ កិច្ចពិភាក្សាតុមូល VOD, កិច្ចពិភាក្សាបន្តផ្ទាល់ជាមួយនឹងវាគ្មិនល្បីៗដែលតំណាងអោយ គណបក្សផ្សេងៗ អង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញ។ កម្មវិធីនេះក៏បានផ្តល់ឱកាសដល់អ្នកស្តាប់ធ្វើការទូរស័ព្ទចូល ដើម្បីសួរសំនួរ ក៏ដូចជាបញ្ចេញមតិយោបល់របស់ពួកគាត់ទៅលើប្រធានបទដែលបានលើកយក មកពិភាក្សា ។ កម្មវិធីមួយទៀតដែលទទួលបានការចាប់អារម្មណ៍គឺជាការចាក់ផ្សាយ កម្មវិធីវេទិកាសាធារណៈដែលរៀបចំឡើងដោយ ម.ស.ម.ក នៅតាមបណ្តាខេត្ត។
ការយកព័ត៌មាន
កែប្រែអ្នក យកព័ត៌មានរបស់ VOD ត្រូវបានបណ្តុះបណ្តាលអំពីរបៀបផ្សាយជាលក្ខណៈអាជីព តាមរយៈ ការបណ្តុះបណ្តាលនៅក្នុងអង្គភាព, ការបណ្តុះបណ្តាលដែលមានការសហការណ៍ដោយអង្គភាពសារព៌តមានជាតិ និងអន្តរជាតិ និងការហាត់ការនៅតាមបណ្តាលស្ថានីយវិទ្យុនៅតាមបណ្តាប្រទេសនានា។ អ្នកយកព័តមានរបស់ VOD បានទទួលនូវចំនេះដឹង និងជំនាញជាច្រើនអំពី ស្ថានីយវិទ្យុ KBR 68H ដែលជាភ្នាក់ងារសារព័តមានដែលមានទីតាំងនៅប្រទេស ឥណ្ឌូនេស៊ី ហើយនឹងកំពុងតែគ្រប់គ្រងស្ថានីយវិទ្យុផ្ទាល់ Radyo Utan Kayu នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ អ្នកយកព័តមានរបស់ KBR 68H ដែលមានបទពិសោធន៍បានផ្តល់នូវការបណ្តុះបណ្តាលនៅ VOD យ៉ាងច្រើន និងបានផ្តល់នូវដំបូន្មានដ៏ល្អៗចំពោះការប្រតិបត្តិការរបស់កម្មវិធី វិទ្យុ VOD។ អ្នកយកព័តមានរបស់ VOD ក៏បានចូលរួមរៀនសូត្រអំពីកម្មវិធីវិទ្យុនៅឯ KBR 68H។
តំណភ្ជាប់
កែប្រែ- គេហទំព័រវិទ្យុសំលេងប្រជាធិបតេយ្យ Archived 2009-01-26 at the វេយប៊ែខ ម៉ាស៊ីន.