ចំណងជើង ជើងជ្រូកជូរអែម គ្រឿងផ្សំ ជើងជ្រូក (ជើងមុខមួយ) ១ ផ្លែគាមប៊ួយក្រៀម ៨ គ្រាប់ ទឺកកន្លះកែវ ខ្ញី ១ បន្ទះ ផ្លែគូលេនស្រស់ ៨ គ្រាប់ ទឺកប៉េងប៉ោះខាប់កន្លះកប៉ុង អំបិល១ស្លាបព្រាបាយ ស្ករសកន្លះស្លាបព្រាបាយ វិធីធ្វើ ១ កាប់ជើងជ្រូកជាកង់ៗ និង លាងទឺកឲ្យស្អាត ២ ផ្លែគាមប៊ួយគ្រៀមដាក់ត្រាម់ទឹកកន្លះកែវឲ្យរីក និង ឲ្យចេញជាតិប្រៃផ្អែម ៣ ផ្លែគូលេនស្រស់បកសម្បក និង យកគ្រាប់ចេញ ៤ ដាក់ខ្លាញ់ ឬ ប្រេងឆាក្នុងខ្ទះរងចាំខ្ទះក្ដៅហុយផ្សែងចាក់ខ្ញីចូលបំពងយកក្លិនឈ្ងុយទើបចាក់ជើងជ្រូក ទឹកគាមប៊ួយ ទឹកប៉េងប៉ោះខាប់ និង ទឹកចូលរួចហើយរំងាស់ទាល់តែជ្រូកផុយ ទើបដាក់ផ្លែគូលេន បង់អំបិល និង ស្ករសចូលហើយដួសដាក់ចាន និង រៀបដើមខ្ទឹម (ហាន់កង់ៗជាក្បាច់) រួចយកមកទទួលទាន។







ចំណងជើង ចៀនត្រសក់ញាត់សាច់ជ្រូក គ្រឿងផ្សំ ត្រសក់ ២ ផ្លែ សាច់ជ្រូកចិញ្រ្ជាំ ១៦០ ក្រាម អំបិល ១ ស្លាបព្រាកាហ្វេ ស្ករសកន្លះស្លាបព្រាកាហ្វេ ម្រេចមដ្ឋបន្តិចបន្តួច ម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេ វិធីធ្វើ ១ ត្រសក់ត្រូវលាងទឹកឲ្យស្អាត ចិតសម្បក និង ខ្វេះគ្រាប់ចេញរួចហើយហាន់ជាកង់ៗ (កម្រាស់១ថ្នាំងដៃ) ២ សាច់ជ្រូកចិញ្រ្ជាំងដាក់លាយចូលគ្រឿងផ្សំរស់ជាតិរួចហើយកូររហូតទាល់តែស្អិតចូលជាតិតែមួយ ៣ ចំពោះស្រទាប់ផ្នែកខាងក្នុងនៃរង្វង់មូលកង់ត្រសក់ត្រូវប៉ាតម្សៅឆាពីលើរួចហើយទើបញាត់សាច់ជ្រូកចិញ្រ្ជាំចូល ៤ ចាក់ខ្លាញ់ឬប្រេងឆាចូលក្នុងខ្ទះឲ្យក្ដៅហុយផ្សែងទើបដាក់ត្រសក់ចូលចៀន និង ប្រែចុះទ្បើងរហូតទាល់តែឆ្អិនទាំងសងខាងទើបស្រង់ដាក់ចានទុកជាការស្រេច។