វិនយ​បិដក បំរាមឬច្បាប់​ បញ្ញត្តិសម្រាប់​ អ្នកបួសក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធ ហាមមិនឲ្យធ្វើនូវអំពើមិនសមរម្យ​ មិនគួរគប្បី​ ក្នុងភេទជាបព្វជិត ដាក់ជាចំណែក​នៃគម្ពីរក្នុងព្រះ​ពុទ្ធ​សាសន:​ មួយ​ប៉ែក​ខាងវិន័យ ។

វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុង​វិនយបិដក​ដែល​បាន​ចែក​ចេញជា ៥ គម្ពីរ គឺ អា., បា., ម., ចុ., ប. ៖

គម្ពីរ​មហាវិភង្គ (សៀវភៅ​ភាគ១, ភាគ២, ភាគ៣ និង ភាគ៤) ដែល​ជា​គម្ពីរ​មួយ​រៀបរាប់​អំពី​វិន័យ​របស់​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​ ២២៧ សិក្ខា ។

គម្ពីរភិក្ខុនីវិភង្គ (សៀវភៅ​ភាគ) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី

មហាវគ្គ

កែប្រែ

គម្ពីរ​​មហាវគ្គ (សៀវភៅ​​ភាគ, ភាគ៧ និង​ ភាគ៨) ជា​​គម្ពីរ​​ដែល​​​ពណ៌នា​​​អំពី​​របៀប​​​ធ្វើ​សង្ឃកម្ម​​ផ្សេងៗ​​របស់​​ពួក​​ពុទ្ធបរិស័ទ ។ ក្នុង​​គម្ពីរ​​នេះ​​មាន ១០ ខន្ធកៈ ​នៃ ២២ ខន្ធកៈ ដែល​​នៅ​​សល់​ ១២​ ខន្ធកៈ​ ទៀត​​មាន​​ប្រាកដ​​ក្នុង​​គម្ពីរ​​ចុល្លវគ្គ

គម្ពីរ​ចុល្លវគ្គ (សៀវភៅ​​ភាគ, ភាគ១០ និង ភាគ១១) ជា​គម្ពីរ​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​គម្ពីរ​មហាវគ្គ​ផ្សេង​តែ​យក ១២ ខន្ធកៈ ​ក្រៅ​ផ្សេង​ពី ១០ ខន្ធកៈ ក្នុង​គម្ពីរ​មហាវគ្គ​តែ​ប៉ុណ្ណោះ ។

គម្ពីរបរិវារៈ (ចាប់​ពី​សៀវភៅ​ភាគ១២ និង ភាគ១៣) ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរ​ចម្លើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។

ឯកសារយោង

កែប្រែ

ព្រះត្រៃបិដក > វិនយបិដក