វិភាគចិត្តវិទ្យា

សេចក្តីវិភាគគឺជាការសិក្សាអំពីចិត្ត ហើយនឹងការបែកចែកយល់អោយបានច្បាសលាស់ពីចិត្តអ្នកដែលនៅជុំវិញខ្លួន ទាំងនេះគឺ

ការបង្ហាញបន្តិចបន្តចអំពីការវិភាគចិត្ត។

*ចិត្តវិទ្យា ជាអ្វី ?

កែប្រែ
  • ចិត្តវិទ្យា គឺ ជាវិទ្យាសាស្រ្តដែលសិក្សាពីបាតុភូតចិត្ត ។

*ហេតុអ្វីបានជាគេនិយាយថា ចិត្តវិទ្យាជាវិទ្យាសាស្រ្ត ?

កែប្រែ
  • ព្រោះ ចិត្តវិទ្យាមានកម្មវត្ថុសិក្សាច្បាស់លាស់មានវិធីសិក្សាច្បាស់លាស់ និង នាំមកនូវផលប្រយោជន៍ដល់សង្គមមនុស្ស ។

*ដូចម្តេចដែលហៅថា បាតុភូតចិត្ត?

កែប្រែ
  • គឺជាបាតុភូតទាំងឡាយដែលប្រព្រឹត្តទៅនៅក្នុងខួរក្បាលរបស់មនុស្ស និង សំដែងចេញមកក្រៅតាមរយៈ អំពើ និង អាកប្បករិយា (កាយវិការ ទឹកមុខ ពាក្យសំដី ……) ។

*ដូចម្តេចដែលហៅថាធម្មជាតិនៃបាតុភូតចិត្ត? មានអ្វីខ្លះ?

កែប្រែ
  • គឺ ចិត្តជារូបភាពអត្តនោម័ត នៃ តថភាពបរានុម័តក្នុងខួរក្បាលរបស់មនុស្សម្នាក់ៗ ។ វាមានចរិតសង្គមប្រវត្ថិ ។

មានៈ - តថភាពបរានុម័ត - ចរិតអត្តនោម័តរបស់ចិត្ត - ចិត្តជាមុខងាររបស់ខួរក្បាល - ចិត្តជាបទពិសោធន៍ដែលមានចរិត សង្គមប្រវត្តិ ហើយដែលមនុស្សបានប្រែក្លាយជាសម្បត្តិផ្ទាល់ខ្លួន ។

*ដូចម្តេចដែលហៅថាតថភាពបរានុម័ត ឬ ពិភពបរានុម័ត?

កែប្រែ
  • គឺជាអ្វីៗទាំងអស់ “ រូបធាតុក្តី គំនិតក្តី “ ដែលនៅក្រៅខ្លួន ហើយមិនចំណុះញាណ និង ឆន្ទៈយើងទេ ។ វាត្រូវបានឆ្លុះ បញ្ចាំងចូលក្នុងខួរក្បាលរបស់មនុស្ស ហើយបង្កើតបានជារូបភាពចិត្ត ។ រូបភាពចិត្តផ្សារភ្ជាប់តថភាពបរានុម័តយ៉ាងជិតស្និតទៅនឹងខួរក្បាល ។ ហើយដោយសារតែមនុស្សមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានជុំវិញ ដូចនេះ រូបភាពចិត្តកកើតមានឡើងគ្រប់ពេលវេលា ។

*ចរិតអត្តនោម័តរបស់ចិត្តជាអ្វី ?

កែប្រែ
  • រូបភាពចិត្តនៃ វត្ថុមួយ ឬ បាតុភូតមួយ មានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតពីព្រោះ ការឆ្លុះបញ្ចាំងតាមខួរក្បាលនេះ វាផ្លាស់ប្តូរទៅតាមបទពិសោធន៍ និង វិសេសភាពរបស់បុគ្គលម្នាក់ៗ ។

ឧៈ គំហើយខុសគ្នានៃផ្លែស្វាយមួយ ដោយមនុស្សធម្មតាមនុស្សឈឺក្រពះ និង ស្រ្តីមានពោះ ។

*តើចិត្តមានមុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ ?

កែប្រែ
  • មានមុខងារ ៣ យ៉ាង គឺៈ

- តំរង់ទិស ណែនាំ ដឹកនាំអំពើរបស់មនុស្ស ។ ឧៈ អ្នកប្រមាញ់សំដៅទៅកន្លែងដែលសត្វយំ ។ - រុញច្រាន ធ្វើអោយកាន់តែខ្លាំងនូវអំពើ ទាំងឡាយ ។ ឧៈ ទឹកចិត្តឪពុកម្តាយស្រឡាញ់កូន ធ្វើអោយកូនហ៊ានតស៊ូ ខិតខំ ប្រឹងប្រែងក្នុងការការរៀនសូត្រ ការងារ ។ - តំរែតំរង់ កែតំរូវអំពើៈ នៅក្នុងសកម្មភាព គេអាចភាន់ច្រលំ ។ គោលបំណងដែលបានកំនត់ជួយអោយមានភាពត្រឹមត្រូវពិតប្រាកដ និង មានប្រយោជន៍ ។

*បាតុភូតចិត្តមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

កែប្រែ
  • មានបីប្រភេទ គឺៈ

- លំនាំចិត្តៈ ជាបាតុភូតទាំងឡាយណា ដែលប្រព្រឹតទៅក្នុងរយៈ ពេលមួយខ្លី វាអាចចាប់ផ្តើម ការប្រព្រឹត្តទៅ និង ការបញ្ចប់ ។ - សភាពចិត្តៈ ជាបាតុភូតចិត្ត ដែលប្រព្រឹត្តទៅអស់រយៈពេលយូរបន្តិច ។ ជាធម្មតាសភាពចិត្តដើរតាមលំនាំចិត្តដទៃទៀត ដោយ យកលំនាំចិត្តទាំងនោះធ្វើជាបង្អែក ។ - លក្ខណៈចិត្តៈ ជាបាតុភូតចិត្តទាំងឡាយដែល ប្រព្រឹត្តទៅអស់រយៈពេលយ៉ាងវែង ជួនកាលរហូតអស់មួយជីវិត ហើយមានសភាពនឹងនរ ចំពោះបុគ្គលមួយជាក់លាក់ ។

*តើវិធីសិក្សាចិត្តវិទ្យាមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

កែប្រែ

មាន ៦ យ៉ាង គឺៈ

  • វិធីសង្កេតៈ ជាវិធីគេប្រើច្រើនជាងគេក្នុងចិត្តវិទ្យា ។ វិធីនេះ សិក្សាអំពីសកម្មភាព (កាយវិការ ទឹកមុខ ពាក្យសម្តី …..) របស់មនុស្សម្នាក់ៗ ដើម្បីស្គាល់ពីគុណសម្បត្តិ និង គុណវិបត្តិ របស់ មនុស្សនោះ ។
   ឧៈ  សង្កេតទៅលើចណូលចិត្ត និង តំរូវការរបស់អតិថិជន ។
  • វិធីវិភាគផលិតផលសកម្មភាពៈ នៅពេលដែលមនុស្សបង្កើតផលិតផលគឺ ពួកគេបាន បន្សល់ទុកនូវស្នាកស្នាមបុគ្គលិកលក្ខណៈរបស់ពួកគេក្នុងលទ្ធផលនេះ ។ ដូចនេះ ឆ្លងកាត់តាម ផលិតផលយើងនឹងដឹងពីអត្តចរិត ឬ ឫកពារបស់មនុស្សបាន ។
    ឧៈ  តាមរយៈប្រាសាទ អង្គរ វត្ត ដែលបានបន្សល់ទុក នាំអោយយើងដឹងពីស្នាដៃរបស់បុព្វបុរសខ្មែរសម័យនោះថាជាមនុស្សឧស្សាហ៍ និងជាមនុស្សដែលមានការបំរុងប្រយ័ត្នខ្ពស់ ។
  • វិធីសន្ទនាៈ ជាលំនាំសួរនិងឆ្លើយដោយផ្ទាល់ រវាងអ្នកស្រាវជ្រាវ ។ ហើយដោយសារសំនួរទាំងឡាយដែលបានគ្រោងទុកមុនយើងអាចស្គាល់បានពីចិត្តកំនិតអាថ៌កំបាំងរបស់មនុស្សតាម ការវិភាគលើប្រតិកម្មសំដីរបស់មនុស្សដែលយើងសន្ទនាជាមួយ ។
  • វិធីអង្គេតៈ យើងរៀបរាប់កំរងសំនួរដាក់ក្នុងក្រដាសមួយ ហើយចែកអោយកម្មវត្ថុស្រាវជ្រាវ និង អនុញ្ញាតអោយគេបំពេញរាល់សំនួរដែលមាននោះ បន្ទាប់មកទើបយើងប្រមូលចំលើយហើយធ្វើការបូកសរុប ។
  • វីធីតេស្តៈ តេស្តជាប្រភេទលំហាត់ដែលគេដាក់អោយកម្មវត្ថុធ្វើ
  • វិធីពិសោធន៍ៈ វិធីនេះមានបំណងបង្កបាតុភូតចិត្តដែលត្រូវសិក្សា ដើម្បីអាចសង្កេតពី បំរែបំរួលធាតុផ្សេងៗរបស់បាតុភូតនោះ ។ វិធីនេះអាចប្រព្រឹត្តទៅក្រោមរូបភាពពីរ គឺ ពិសោធន៍ធម្មតា និង ពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ ។

*តើសកម្មភាពពុទ្ធិមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

កែប្រែ

ចំៈ មានពីរ គឺៈ - ពុទ្ធិឥន្រ្ទីយ៍ៈ ជាលំនាំពុទ្ធិដែលឆ្លុះបញ្ចាំងតថភាពបរានុម័ត ដោយប្រើឥន្ទ្រីយ៍ ។ ពុទ្ធិឥន្រ្ទីយ៍មាន ឥន្រ្ទីយារម្មណ៍ និង ប្រត្យក្សារម្មណ៍ ។ - ពុទ្ធិវាចារៈ ជាលំនាំពុទ្ធិដែលឆ្លុះបញ្ចាំងដោយប្រយោពីលក្ខណៈ ខាងក្នុងនៃវត្ថុ ឬ បាតុភូត ដែលកន្លងហួសមកហើយ ឬ ដែលស្ថិតនៅចំពោះមុខ ឬ នៅអនាគត ហើយបង្កើតបានជា សញ្ញាណអរូបី និង ទូទៅ ។

*ដូចម្តេចដែលហៅថាឥន្រ្តីយារម្មណ៍ ?

កែប្រែ
  • គឺជាលំនាំចិត្តសាមញ្ញបំផុតដែលឆ្លុះបញ្ចាំងលក្ខណៈដាច់តែឯងនៃវត្ថុ ឬ បាតុភូតទាំងឡាយដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គ ឥន្រ្ទីយ៍។ ឥន្រ្ទីយារម្មណ៍ឆ្លុះបញ្ចាំងផងដែរនូវសភាពខាងក្នុងនៃសារពាង្គកាយ ។

ឧៈ ហូបនំ ច្រមុះដឹងក្លិន អណ្តាតដឹងរសជាតិ .

*ដូចមេ្តចដែលហៅថាប្រត្យក្សារម្មណ៍ ?

កែប្រែ
  • គឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងទាំងស្រុងនូវលក្ខណៈ ឬ បាតុភូត ដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គឥន្រ្ទីយ៍ ។

*ប្រៀបធៀប ឥន្ទ្រីយារម្មណ៍ និង ប្រត្យក្សារម្មណ៍ ?

កែប្រែ
  • + លក្ខណៈដូចគ្នាៈ

- ឆ្លុះបញ្ជាំងពីវត្ថុ ឬ បាតុភូតដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គឥន្ទ្រីយ៍ ។ + លក្ខណៈខុសគ្នា ឥន្ទ្រីយារម្មណ៍ ប្រត្យក្សារម្មណ៍ - ផ្តល់នូវលក្ខណៈទោលនៃវត្ថុ - ផ្តល់នូវលក្ខណៈទាំងស្រុង ឬបាតុភូត នៃវត្ថុទាំងមូល - លទ្ធផលឥន្រ្ទីយារម្មណ៍ផ្សេងៗ - លទ្ធផលរូបភាព ។

*ដូចម្តេចដែលហៅថាលំនឹក ?

កែប្រែ
  • គឺជាលំនាំចិត្តដែលថតយក ផ្តិតយក រក្សាទុកស្គាល់ឡើងវិញ និងបង្កើតឡើងវិញនូវរូបភាពនៃវត្ថុ ឬ បាតុភូតដែលគេបានជួប ប្រទះពីមុន និង បទពិសោធន៍ទាំងឡាយដែលមនុស្សម្នាក់ៗបានឆ្លងកាត់ក្នុងអតីតកាល ។

*ការគិតជាអ្វី ? មានប៉ុន្មាន ? អ្វីខ្លះ ?

កែប្រែ
  • គឺជាលំនាំចិត្តដែលឆ្លុះបញ្ជាំងនូវលក្ខណៈសំខាន់ៗ ទំនាក់ទំនងខាងក្នុង ដែលមានចរិតជាក្រឹតក្រមនៃវត្ថុ ឬ បាតុភូតដែលពុទ្ធិឥន្ទ្រីយី៍ ពុំអាចឆ្លុះបញ្ចាំងបានពីលក្ខណៈទាំងនោះ ។

- ការគិតមានបីប្រភេទគឺៈ + ការគិតរូបីដោយដៃ + ការគិតរូបីដោយរូបភាព + ការគិតអរូបី

*ដូចម្តេចដែលហៅថារូបារម្មណ៍ ?

កែប្រែ

ចំៈ គឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងវត្ថុទាំងឡាយដែលពុំទាន់កើតមាននៅឡើយ ក្នុងបទពិសោធរបស់បុគ្គល ។ លំនាំនេះ ប្រព្រឹត្តទៅដោយបង្កើតរូបភាពថ្មីៗ ដែលចាប់ផ្តើមពី រូបតំណាងចាស់ៗទំាងឡាយ ។

      • មូលដ្ឋានរូបធាតុនៃបាតុភូតចិត្តគឺ ខួរក្បាល និង សំបកខួរក្បាល ។

*ភាសាជាអ្វី ?

កែប្រែ

ចំៈគឺជាការប្រមូលផ្តុំនៃប្រព័ន្ធសញ្ញាទាំងឡាយដែលជាគ្រឹះក្នុងការធ្វើទំនាក់ទំនងរវាងមនុស្សក្នុងសង្គម ។ ភាសាជាការសម្តែងសកម្មភាពដោយនិមិ្មតរបស់មនុស្សពោលគឺ សម្បទារបស់គេ ក្នុងការសម្តែងចិត្តគំនិត និង ជាហេតុការណ៍នានាតាមសូរសំលេង និង កាយវិការ ។ សរុបមក ភាសាគឺជាឧបករណ៍នៃគំនិតដែលមនុស្សបង្កើតឡើងសំរាប់បញ្ជូលទំនាក់ទំនងក្នុងសង្គម ។

*ចូរអោយនិយមន័យចិត្តរំភើប សញ្ចេតនា ?

កែប្រែ
  • គឺជាឥរិយាបថចំពោះវត្ថុ ឬបាតុភូតបរានុម័តទំាងឡាយដែលទាក់ទងទៅនឹងការពេញចិត្ត ឬ មិនពេញចិត្តនៃតំរូវការផ្នែកសំភារៈ និង ស្មារតី ។

*ឥន្ទ្រីយារម្មណ៍ក្រៅមាន ៥

កែប្រែ

- ចក្ខុឥន្ទ្រីយារម្មណ៍ ឬ ចក្ខុវិញ្ញាណ - សោតិន្ទ្រីយារម្មណ៍ ឬ សោតវិញ្ញាណ - ឃានិន្ទ្រីយារម្មណ៍ ឬ ឃានវិញ្ញាណ - ជីវ្ហិន្ទ្រីយារម្មណ៍ ឬ ជីវ្ហាវិញ្ញាណ - កាយិន្ទ្រីយារម្មណ៍ ឬ កាយវិញ្ញាណ

  • មូលដ្ឋានសរីរៈមានៈ

- សរីរាង្គទទួល - សរសៃប្រសាទ ប្រទាញ - ផ្នែកមួយដែលទាក់ទងនឹង អឌ្ឍគោលខួរ

  • ច្បាប់នៃឥន្រ្ទីយារម្មណ៍ មានបួន គឺ

- ច្បាប់ព្រំ - ច្បាប់បន្ស៊ាំ - ច្បាប់អំពើប្រតិឃាដរវាងឥន្រ្ទីយារម្មណ៍នានា - ច្បាប់ផ្ទុយគ្នានៃឥន្រ្ទីយារម្មណ៍ ។

  • ច្បាប់ផ្សេងៗនៃប្រត្យក្សារម្មណ៍ មានៈ

- ច្បាប់ជំរើស - ច្បាប់អត្ថន័យ - ច្បាប់ស្ថិរភាព - ច្បាប់មាយាការ

ចិត្តវិទ្យា

កែប្រែ

ចិត្តវិទ្យា (Psychology)មានឫសស័ព្ទមកពីភាសាក្រិកពាក្យថា “Psyche” មានន័យថា “ចិត្ត” (ធម្មជាតសម្រាប់សន្សំអារម្មណ៍,សម្រាប់គិត គឺវិញ្ញាណ)+ពាក្យថា“.កកសក់ ()??)(?8?របបរបប។។”ដែលប្រែថា(ការសិក្សា) ” ដូច្នោះពាក្យថា “ចិត្តវិទ្យា”មានន័យថា” សាស្ត្រដែលសិក្សាអំពីចិត្ត ឬព្រឹត្តិកម្មរបស់ មនុស្ស ”។ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖ ចិត្តវិទ្យាគឺវិជ្ជាខាងចិត្ត ។ បន្ទាប់មកអត្ថន័យ របស់ចិត្តវិទ្យាបានផ្លាស់ប្តូរទៅតាមយុគសម័យ គឺអាស្រ័យទៅតាមគោល គំនិ តដែលមាន ៊ឥទ្ធិពល ចំពោះអ្នកចិត្តវិទ្យា ឬចំណាប់អារម្មណ៍របស់អ្នកចិត្តវិទ្យា ក្នុងយុគសម័យ នោះ ៗ ដូចជាក្នុងយុគ គោលគំនិតក្កក់សេសថា,មកលើវាសល់នុងរឿង កក់(Unconscious mind) អញ្ញាណចិត្ត ជាទីចាប់អារម្មណ៍និងពេញនិយម ។ ចិត្តវិទ្យាត្រូវបានគេគិតថាគឺការសិក្សាទាក់ទងនឹង (Unconsciousmind) អញាណចិត្ត ។ ប៉ុន្តែ ក្នុងយុគដែលព្រឹត្តិកម្មនិយមជាទីពេញនិយម អត្ថន័យរបស់ចិត្តវិទ្យាក៏ប្តូរទៅ សិក្សារឿងព្រឹត្តិកម្មនិយមទៅ វិញ។ទោះបីយ៉ាងណាក៏៊កកស៊ើបរបប។ ដោយ ចិត្តវិទ្យាក្នុងយុគសម័យនីមួយៗ មិនមានអត្ថន័យតែម្យ៉ាងនោះទេ ព្រោះការស្វែងយល់ផ្នែកចិត្តវិទ្យាមានចំនួនច្រើនឡើងក្នុងអំឡុងពេលព្រមគ្នា រហូតដល់បច្ចុប្បន្ន ដែលការស្វែងយល់នឹកកកុញ។ចចប់់ងចំណាប់អារម្មណ៍នៃអ្នកចិត្តវិទ្យា មានអត្ថន័យផ្សេងៗពីគ្នា រហូតដល់មិន អាចកំណត់យកអត្ថន័យណាមួយកកលើ៊លេងកកកម្មផលនាមុខរបបនិង់មិនចង់់ថាយុវវ័យ។។។ខ៊របបលន់បើសេសសល់.ពិវេកកក្នុងសនលុបតប្រាកដ ឬច្បាស់លាស់បានឡើយ។ជាពិសេស សមាគម ចិត្តវិទ្យាអាមេរិកកាំង (American Psychologicកក់សេសសល់ក្នុងal Association: APA)អង្គការើ,់របបរបចង់បផលលំបាកដល់ផ្នែកចិត្តវិទ្យាដែល មានឈ្មោះបោះសម្លេងជាងគេ ក្នុងលោកបានឲនិយមន័យ ” ចិត្តវិទ្យាថា គឺការសិក្សាផ្នែក វិទ្ច៊៊របបលោកមិន៊៊៊៊។រង។ចផផ៊ុំ៊។។។បាន។យាសាស្រ្ត ដែលទាក់ទងទៅនឹងព្រឹត្តិកម្មហើយនឹងរបៀបបែបបទផ្នែក នៃបច្ចេកបុគ្គល ” បើ និយាយឲស្រួលស្តាប់ទៅ “ចិត្តវិទ្យា”គឺការសិក្សាទាក់ទងទៅនឹង គំនិត អារម្មណ៍ហើយនឹង ព្រឹត្តិ កម្មរបស់មនុស្សដោយប្រើវិធីសាស្រ្ត ដែលជាវិទ្យាសាស្្វាឪ .៊របស់របបថាវា៊៊កក៊កក់និម្មិតមករបបល្មមលុយរបបបបរកករកកកម្មករ៊លើកក។៊៊ចដូចជាសិក្សាក្នុងរឿងបុគ្គលិកលក្ខណៈ និង វិវឌ្ឍនាការ (Development) អំឡុងពេលវ័យនីមួយៗ នៃបុគ្គលជាដើម ។