វិមាន​នរោត្តម បារាំង​បាន​សាងសង់ឡើង​ដើម្បី​ឧទ្ទិស​ដល់ ព្រះករុណា​ព្រះបាទ សម្ដេច ព្រះ​នរោត្តម (១៨៣៤ – ១៩០៤) ជា​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី នាពេលនោះ ។ ចាប់ពី​ឆ្នាំ ១៨៧១ ដល់ ១៨៨៧ អគារ​ត្រូវបាន​គេ​សាងសង់​ទុក​សម្រាប់​ទេសាភិបាល​ដែន​កូស័ងស៊ីន (Gouverneur de la Cochinchine ) ទើប​គេ​ហៅថា អគារ​ទេសាភិបាល ។ ចាប់ពី​ឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការ​អាណានិគម​បារាំង​ទូទាំង​ឥណ្ឌូចិន (Gouverneur-général de l’Indochine Française) បាន​ប្រើ​អគារ​នេះ​ជាទី​ស្នាក់នៅ និង​សម្រាប់​ប្រជុំ​កិច្ចការ​រដ្ឋការ​ធំៗ ទើប​គេ​ហៅ​ហៅថា អគារ​រដ្ឋាភិបាល ។ ក្រោយ​ឆ្នាំ ១៩៥៤ បារាំង​បាន​ដក​អាណានិគម​ចេញពី​ដែ​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា​ក្រោម និង​តឹង​កឹង (​ហាណូយ ) អណ្ណាម (Hue) ប្រធានាធិបតី ង៉ូ ដិ​ន យេ​ម នៃ​របប​សាធារណរដ្ឋ​វៀតណាម បាន​ប្តូរ​ឈ្មោះ​ទៅជា វិមានឯករាជ្យ (Dinh Độc Lập) វិញ ។ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របប​សាធារណរដ្ឋ​វៀតណាម​ត្រូវ​ដួលរលំ ដែនដី​កម្ពុជា​ក្រោម​ត្រូវបាន​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វិមាន​នរោត្តម ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា សាល​ឯកភាព (Hội trường Thống Nhất ) តាម​សេចក្តីសម្រេច​លេខ 77A/VHQĐ ចុះ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦ របស់​ក្រសួង​វប្បធម៌ ដែល​សព្វ​ថ្ងៃជា ក្រសួង​វប្បធម៌ កីឡា និង ទេសចរណ៍ (Bộ Văn hóa – Thể thao và Du lịch ) នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​វិមាន​នរោត្តម​សម័យ​អាណានិគម​បារាំង​

​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៩ លោក​ទេសាភិបាល ដែន​កូស័ងស៊ីន Lagrandière បាន​ប្រារព្ធ​ពិធី​សម្ពោធិ៍​បញ្ចុះ​បឋម​សីលា​ជា​លើក​នៅ​ដំបូង ក្នុងការ​ចាប់ផ្តើម​ដំណើរការ​សាងសង់ វិមាន​ថ្មី នៅ​ទីក្រុង​ព្រៃនគរ សម្រាប់​លោក​ទេសាភិបាល​ដែន​កូស័ងស៊ីន ជំនួស​ឲ្យ​អគារ​ចាស់​ធ្វើ​ពី​ឈើ ដែល​បាន​សាង​កាលពី​ឆ្នាំ ១៨៦៣ ។ វិមាន​ថ្មី​នេះ ត្រូវបាន​វិស្វករ​បារាំង​ឈ្មោះ Hermite ជា​អ្នក​រៀប​គម្រោងការណ៍ (​ប្លង់​) ។ ផ្ទាំង​បឋម​សីលា​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​គេ​យក​មកពី​ខេត្ត​ចង្វា​ត្រពាំង (Bien Hoa) មាន​ទំហំ ៥០ Cm បួន​ជ្រុង ហើយ​ត្រូវបាន​គេ​ដាក់​រូបិយប័ណ្ណ នា​សម័យ​នោះ ដែល​ផលិត​ពី​មាស ប្រាក់ និង​ស្ពាន់​ចូលទៅ​រន្ធ​ខាងក្នុង ។​

​សំណង់​នេះ បាន​សាង​ឡើងលើ​ផ្ទៃដី​ក្រឡា​ប្រមាណ ១២ Ha ក្នុងនោះ​មាន​អគារ​ធំ​មួយ មាន​ទីធ្លា​ទំហំ ៨០ ម៉ែត្រ ។ នៅក្នុង​វិមាន​នេះ មាន​បន្ទប់​អាច​ឲ្យ​មនុស្ស​ស្នាក់នៅ​ប្រមាណ ៨០០ នាក់ និង​នៅ​ជុំវិញ​អគារ​នេះ មាន​សួនច្បារ​ដែលមាន​ដើមឈើ​ធំៗ និង​ទីធ្លា​ស្មៅ ។ វត្ថុ​ធាតុ​សម្រាប់​សាងសង់​ភាគច្រើន គឺ​បាន​នាំយក​មកពី​ប្រទេស​បារាំង ។ ដោយមាន​សង្គ្រាម​បារាំង​និង​អាលឺម៉ង់​( Franco-Prussian War ) នា​ឆ្នាំ ១៨៧០ ទើប​ការសាងសង់​អគារ​នេះ ត្រូវ​អូសបន្លាយ​ពេល​ដល់​ឆ្នាំ ១៨៩៣ ទើបបាន​សម្រេច​ជា​ស្ថាពរ ។ ក្រោយពី​បាន​កសាង​សម្រេច​ជា​ស្ថាពរ គេ​បានដាក់​ឈ្មោះ​អគារ​នេះ​ថា វិមាន​នរោត្តម និង​ផ្លូវ​នៅមុខ​អគារ​នេះ ក៏ត្រូវ​បាន​គេ​ដាក់ឈ្មោះថា វិថី​នរោត្តម ដែរ ដើម្បី​ឧទ្ទិស​ដល់​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​នរោត្តម (១៨៣៤ -១៩០៤) ជា​ព្រះ​ចៅ ក្រុង​កម្ពុជា​ធិបតី នាពេលនោះ ។​

ចាប់ពី​ឆ្នាំ ១៨៧១ ដល់ ១៨៨៧ អគារ ត្រូវបាន​គេ​សាងសង់​ទុក​សម្រាប់​ទេសាភិបាល​ដែន​កូស័ងស៊ីន (Gouver neur de la Cochinchine ) ទើប​គេ​ហៅថា អគារ​ទេសាភិបាល ។​

​ចាប់ពី​ឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការ​អាណានិគម​បារាំង ទូទាំង​ឥណ្ឌូ ចិន (Gouverneur-général de l’Indochine Française) បាន​ប្រើ​អគារ​នេះ​ជាទី​ស្នាក់នៅ និង​សម្រាប់​ប្រជុំ​កិច្ចការ​រដ្ឋការ​ធំៗ ទើប​គេ​ហៅ​ហៅថា អគារ​រដ្ឋាភិបាល ។ ចំណែក​អគារ​សម្រាប់​ស្នាក់នៅ​និង​ធ្វើការ​របស់ លោក​ទេសាភិបាល​ត្រូវបាន​គេ​ផ្លាស់​ទីតាំង​ឲ្យ​នៅ​អគារ​មួយ​ក្បែរ​នោះ ។​

​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៤៥ ជប៉ុន​វាយ​ឈ្មះ​បារាំង​នៅ​ឥណ្ឌូចិន វិមាន​នរោត្តម ត្រូវបាន​រដ្ឋាភិបាល​អាណានិគម​ជប៉ុន យក​ធ្វើជា​អគារ​រដ្ឋការ​របស់ខ្លួន​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ដល់​ខែកញ្ញា ឆ្នាំ ១៩៥៤ ដដែល​ជប៉ុន​បរាជ័យ​ក្នុង​សង្គ្រាមលោកលើកទី ២ បារាំង​បាន​វិលត្រឡប់​ចូលធ្វើ​អាណានិគម​ជាថ្មី​នៅ​ដែនដី​កម្ពុជា​ក្រោម ឬ កូស័ងស៊ីន វិមាន​រោ​ត្ត​ម ត្រូវបាន​បារាំង​យក​ធ្វើជា​ទីតាំង​អគារ​រដ្ឋបាល​ខ្លួន​ឡើងវិញ​ដែរ ​

​វិមានឯករាជ្យ​សម័យ​សាធារណរដ្ឋ​វៀតណាម ៖

ក្រោយ​ឆ្នាំ ១៩៥៤ បារាំង​បាន​ដក​អាណានិគម​ចេញពី​ដែ​កូស័ងស៊ីន ឬ​ដែនដី​កម្ពុជា​ក្រោម និង​តឹង​កឹង (​ហា ណូយ ) អណ្ណាម (Hue) ជនជាតិ​យួន​បាន​បង្កើត​រដ្ឋាភិបាល​ចំនួន ២ គឺ​ចាប់ពី​ខ្សែស្រប​ទី ១៧ ទៅ​ទិស​ខាងជើង គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម (Việt Nam Dân Chủ Cộng Hòa ) និង​ចាប់ពី​ខ្សែស្រប​ទី ១៧ ទៅ​ទិស​ខាងត្បូង​គ្រប ដណ្តប​លើ​ដែនដី​កម្ពុជា​ក្រោម​ទាំងអស់ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​រដ្ឋ​វៀតណាម (Quốc gia Việt Nam ) ដែល​រដ្ឋា​ភិ បាល​មួយ​នេះ ក្រោយមក​បាន​ផ្លាស់​ទៅជា​សារ​ធារ​ណ​រដ្ឋ​វៀតណាម (Việt Nam Cộng Hòa ) ។​

​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ១៩៥៤ វិមាន​នរោត្តម ជាទី​ចរចា​រវាង​តំណាង​បារាំង គឺ លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ៥ Paul Ely និង​តំណាង​រដ្ឋាភិបាល​រដ្ឋ វៀតណាម គឺ​លោកនាយក​រដ្ឋមន្ត្រី ង៉ូ ដិ​ន យេ​ម (Ngô Đình Diệm ) ។​

​ឆ្នាំ ១៩៥៥ ក្រោយពី​ការធ្វើប្រជាមតិ នាយករដ្ឋមន្ត្រី ង៉ូ ដិ​ន យេ​ម បាន​ទម្លាក់ បាវ ដាវ ចេញពី​ប្រធាន​រដ្ឋ​នៃ​រដ្ឋា ភិ​បាល​រដ្ឋ​វៀតណាម ហើយ​ខ្លួន​ឡើង​ធ្វើជា​ប្រធានាធិបតី ង៉ូ ដិ​ន យេ​ម បាន​ប្តូរ ឈ្មោះ វិមាន​នរោត្តម ទៅជា វិមានឯករាជ្យ វិញ ។ ក្រោយពី​ប្រធាន​ធិបតី ង៉ូ ដិ​ន យេ​ម ប្តូរ​ឈ្មោះ​ទៅជា​វិមានឯករាជ្យ (Dinh Độc Lập) មក កន្លែង​នេះ​បានក្លាយ​ទៅជា​វិមាន​តំណាង​ឲ្យ​រដ្ឋាភិបាល សាធារណរដ្ឋ​វៀតណាម និង​ជា​កន្លែង​សម្រាប់​ស្នាក់នៅ និង​ធ្វើការ​របស់​ប្រ​ធា នា​ធិបតី​យួន ។ ក្នុងសម័យ​នោះ ក្រៅពី​ហៅថា វិមានឯករាជ្យ គេ​ក៏​ហៅថា វិមាន​ប្រធានាធិបតី ផងដែរ ។​

​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៦២ អាកាសយានិក​យួន​ទាំងពីរ​រូប​នៃ នៃ​កងកម្លាំង​សាធារណរដ្ឋ​វៀតណាម (Quân lực Việt Nam Cộng hòa ) គឺ​លោក ង្វៀង វ៉ាំ​ង កឺ (Nguyễn Văn Cử ) និង​លោក ផាម ភូ ក្វុ​ក (Phạm Phú Quốc ) បាន​បើក​យន្តហោះ​ប្រភេទ AD 6 ចំនួន ២ គ្រឿង ទម្លាក់​គ្រាប់បែក បណ្តាល​ឲ្យ​នៃ​វិមាន​នេះ ទ្រុឌ​ខូចខាត​ទាំងស្រុង​ចំហៀង​ខាងឆ្វេង ។ ដោយ​មិនអាច​ជួសជុល​ឡើងវិញ​បាន លោក ង៉ូ ដិ​ន យេ​ម បាន​បញ្ជា​ឲ្យ​ធ្វើ​វិមាន​ថ្មី ឡើ​វិញ នៅត្រង់​ទីកន្លែង​ចាស់​ដដែល​ដោយមាន​វិស្វករ​ឈ្មោះ ង៉ូ វៀត ធឺ (Ngô Viết Thụ) ជា​អ្នក​អ្នកចេញ​គម្រោងការណ៍ (​ប្លង់​) ។​

​វិមានឯករាជ្យ​ថ្មី​នេះ បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៦២ ។ ក្នុងអំឡុងពេល​នៃ​ដំណើរការ​សាងសង់ គ្រួសារ​លោក ង៉ូ ដិ​ន យេ​ម ត្រូវបាន​រើ​កន្លែង​ទៅ​ស្នាក់​នៅក្នុង​ទីតាំង​មួយ​ដែល​ជនជាតិ​យួន​ហៅថា វិមាន​យ៉ា​ឡុង (Dinh Gia Long ) ដែល​សព្វថ្ងៃ​វិមាន​នេះ​គឺជា សារមន្ទីរ​របស់​ទីក្រុង​ព្រៃនគរ (Bảo tàng thành phố Hồ Chí Minh ) ។ វិមាន​កំពុងតែ​សាងសង់​នៅ​មិនទាន់​រួចរាល់ លោក ង៉ូ ដិ​ន យេ​ម ត្រូវបាន​ក្រុម​រដ្ឋប្រហារ​ធ្វើឃាត​នៅ​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ។​

​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៦៦ វិមាន​ថ្មី​នេះ​ត្រូវបាន​សម្ពោធ ដែលមាន​លោក ង្វៀង វ៉ាំ​ង ទេវ (Nguyễn Văn Thiệu ) ជា​អធិបតី​ក្នុងនាម​ប្រធាន គណៈកម្មការ​ដឹកនាំ​ប្រទេស (Ủy ban Lãnh đạo Quốc gia ) ។ ចាប់តាំងពី​ថ្ងៃ​នោះមក វិមានឯករាជ្យ​នេះ​បានក្លាយ​ទៅជា​វិមាន​រដ្ឋបាល នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng hòa ) ។ ប្រធានាធិបតី​នៃ​របប​សាធារណរដ្ឋ​វៀតណាម ង្វៀង វ៉ាំ​ង ទេវ បាន​ស្នាក់​នៅក្នុង​វិមាន​នោះ ចាប់ពី​ខែតុលា ឆ្នាំ ១៩៦៧ ដល់​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៧៥ ។​

​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ១៩៧៥ យន្តហោះ​ឈ្មោះ F5E បើក​ដោយ​លោក ង្វៀង ថា​ញ់ ត្រុ​ង (Nguyễn Thành Trung ) ហើរ​មកពី​ខេត្ត​ចង្វា​ត្រ ពាំង (Biên Hòa ) ទម្លាក់​គ្រាប់​លើ​វិមានឯករាជ្យ​នេះ បានធ្វើ​ឲ្យ​ខូចខាត​យ៉ាងដំណំ ។​

​នៅវេលា​ម៉ោង ១០:៤៥ នាទី ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រថក្រោះ​ឈ្មោះ T54 បំពាក់​លេខ ៨៤៣ របស់​កងទ័ព​បក្សកុម្មុយនិស្ត​យួន នៃ​កងកម្លាំង​រំដោះ​ភាគខាងត្បូង (Quân giải phóng miền Nam ) បាន​បុក​ទម្លុះ​ក្លោងទ្វារ​ខាងក្រោយ និង​បន្ទាប់មក វេលា​ម៉ោង ១១ : ៣០ នាទី មាន​រថក្រោះ​មួយទៀត​បំពាក់​លេខ ៣៩០ បាន​បុក​ទម្លុះ​ខ្លោងទ្វារ​ខាងមុខ នៃ​វិមានឯករាជ្យ នេះ ដើម្បី​វាយ​ដណ្ដើមយក​ទីតាំង​រដ្ឋបាល​ធំ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម ។ លោក ប៊ូ​យ ក្វាង ថឹ​ង (Bùi Quang Thận ) មេបញ្ជាការ​នៃ​កងទ័ព​រំដោះ (Quân Giải phóng ) របស់​បក្សកុម្មុយនិស្ត ជា​អ្នកបញ្ជា​រថក្រោះ​លេខ ៨៤៣ បាន​ទម្លាក់​ទង់​របស់​របប​សាធារណរដ្ឋ​វៀតណាម ចុះ​ពី​កំពូល​វិមាន ហើយ​ដំឡើង​ទង់​របស់ រណសិរ្ស​ជាតិ​រំដោះ​ភាគខាងត្បូង វៀតណាម (Mặt trận Dân tộc Giải phóng miền Nam Việt Nam ) ជំនួស​វិញ ។ ក្រោយពី​ទង់​របស់​របប​សាធារណរដ្ឋ​វៀតណាម បាន​ទម្លាក់​ចុះ សង្គ្រាម​វៀតណាម​ក៏បាន​ចប់ នៅថ្ងៃនោះ​ដែរ ហើយ​ពលរដ្ឋ​ខ្មែរក្រោម ក៏បាន​ចាប់ផ្តើម​រស់នៅ​ក្រោម​របប​ថ្មី​មួយទៀត គឺ​របប​អាណានិគម​កុ​ម្មុយ​និ​ស្ត​យួន ។​

​សាល​ឯកភាព ក្នុង​របប​កុ​ម្មុយ​និ​ស្ត​យួន ចាប់ពី​ឆ្នាំ ១៩៧៥ មក ៖

​ក្រោយពី​របប​កុ​ម្មុយ​និ​ស្ត​បាន​ចូល​ ត្រួតត្រា​ខ្មែរក្រោម​ជំនួស​ប​របប​សា​ធារ ណ​រដ្ឋ​វៀតណាម​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ កិច្ចព្រមព្រៀង​ចរចា​ន​យោ បាយ​មួយ ដើម្បី​ឯកភាព​ជាតិ​យួន​ទាំងពីរ​ភាគ​ខាងជើង​និង​ត្បូង រវាង​យូ​ន​កុ​ម្មុយ​និ​ស្ត និង​សេរី​បានធ្វើ​ឡើង​នៅ វិមានឯករាជ្យ​នា​ខែវិច្ឆិកា ឆ្នាំ ១៩៧៥ ។ ក្រោយពី​បាន​ក្ដាប់​អំណាច​ភ្លាម រដ្ឋាភិបាលបណ្តោះអាសន្ន នៃ​ប្រទេស​សា​ធា រណ​រដ្ឋ​វៀតណាម​ខាងត្បូង (Cộng hòa miền Nam Việt Nam ) បានសម្រេច​ប្ដូរ​ឈ្មោះ​ពី​វិមានឯករាជ្យ ទៅជា សាល​ឯកភាព (Hội trường Thống Nhất ) វិញ ។ ក្រោយមក សាល​ឯកភាព នេះ ត្រូវបាន​គេ​ចាត់ទុកជា​បេ​តិក ភណ្ឌ​ថ្នាក់ជាតិ តាម​សេចក្តីសម្រេច​លេខ 77A/VHQĐ ចុះ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦ របស់​ក្រសួង​វប្បធម៌ ដែល​សព្វ​ថ្ងៃជា ក្រសួង​វប្បធម៌ កីឡា និង ទេសចរណ៍ (Bộ Văn hóa – Thể thao và Du lịch ) នៃ​រដ្ឋាភិបាល​សា ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម ។​