ព្រះត្រៃបិដក​ > វិន័យបិដក > មហាវិភង្គ > បឋមភាគ > វេរញ្ជកណ្ឌ


[១] តេន សមយេន ពុទ្ធោ ភគវា វេរញ្ជាយំ

វិហរតិ នឡេរុបុចិមន្ទមូលេ មហតា ភិក្ខុសង្ឃេន សទ្ធឹ

បញ្ចមត្តេហិ ភិក្ខុសតេហិ ។ អស្សោសិ ខោ វេរញ្ជា

ព្រាហ្មណោ សមណោ ខលុ ភោ គោតមោ សក្យបុត្តោ

សក្យកុលា បព្វជិតោ វេរញ្ជាយំ វិហរតិ នឡេរុបុចិមន្ទមូលេ

មហតា ភិក្ខុសង្ឃេន សទ្ធឹ បញ្ចមត្តេហិ

ភិក្ខុសតេហិ ។ តំ ខោ បន ភវន្តំ គោតមំ ឯវំ

កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គតោ ឥតិបិ សោ

ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ

សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា

ទេវមនុស្សានំ ពុទ្ធោ ភគវាតិ សោ ឥមំ លោកំ

សទេវកំ សមារកំ សព្រហ្មកំ សស្សមណព្រាហ្មណឹ

បជំ សទេវមនុស្សំ សយំ អភិញ្ញា សច្ឆិកត្វា បវេទេតិ

សោ ធម្មំ ទេសេតិ អាទិកល្យាណំ មជ្ឈេកល្យាណំ

បរិយោសានកល្យាណំ សាត្ថំ សព្យញ្ជនំ កេវលបរិបុណ្ណំ

បរិសុទ្ធំ ព្រហ្មចរិយំ បកាសេតិ សាធុ

ខោ បន តថារូបានំ អរហតំ ទស្សនំ ហោតីតិ ។

[១] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិត​ស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន ៥០០ រូប ។ វេរញ្ជព្រាហ្មណ៍ {ក្នុងអដ្ឋកថា ថា ព្រាហ្មណ៍នេះឈ្មោះ ឧទយៈ ដែលហៅថា វេរញ្ជៈ គឺហៅតាមនាមស្រុកវេរញ្ជាជាស្រុករបស់គាត់នៅ។} បានឮច្បាស់ (នូវដំណើរនោះហើយ ទើបប្រកាសសេចក្តីថា) ម្នាលគ្នាយើង បានឮថា ព្រះសមណគោតម ជាសក្យបុត្រចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវ មកគង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន ៥០០ រូប។ កិត្តិសព្ទដ៏ពីរោះរបស់ព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយ សុសសាយ យ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ ដោយវិជ្ជានិងចរណៈគឺសេចក្តីចេះដឹងនិងក្រិត្យដែលបុគ្គលគប្បីប្រព្រឹត្ត ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ ដោយសីលាទិគុណរកបុគ្គលណាមួយស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ថា សត្ថា ទេវមនុស្សានំ ព្រោះព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ថា ភគវា ព្រោះព្រះអង្គលែងវិលត្រលប់មកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ចំពោះព្រះអង្គនូវនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈនិងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ហើយទ្រង់ប្រកាស ទ្រង់សម្តែងធម៌ពីរោះបទដើម បទកណ្តាលនិងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថនិងព្យញ្ជនៈដ៏ពេញបរិបូណ៍បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក។

[២] អថខោ វេរញ្ជោ ព្រាហ្មណោ យេន

ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវតា

សទ្ធឹ សម្មោទិ សម្មោទនីយំ កថំ

សារាណីយំ វីតិសារេត្វា ឯកមន្តំ និសីទិ ។ ឯកមន្តំ

និសិន្នោ ខោ វេរញ្ជោ ព្រាហ្មណោ ភគវន្តំ​ ឯតទវោច

សុតម្មេតំ ភោ គោតម ន សមណោ គោតមោ

ព្រាហ្មណេ ជិណ្ណេ វុឌ្ឍេ {ម. វុទ្ធេ} មហល្លកេ អទ្ធគតេ វយោអនុប្បត្តេ

អភិវាទេតិ វា បច្ចុដ្ឋេតិ វា អាសនេន វា

និមន្តេតីតិ តយិទំ​ ភោ គោតម តថេវ ន ហិ ភវំ

គោតមោ ព្រាហ្មណេ ជិណ្ណេ វុឌ្ឍេ មហល្លកេ អទ្ធគតេ

វយោអនុប្បត្តេ អភិវាទេតិ វា បច្ចុដ្ឋេតិ វា

អាសនេន វា និមន្តេតិ តយិទំ ភោ គោតម ន

សម្បន្នមេវាតិ ។ នាហន្តំ ព្រាហ្មណ​ បស្សាមិ សទេវកេ

លោកេ សមារកេ សព្រហ្មកេ សស្សមណព្រាហ្មណិយា

បជាយ សទេវមនុស្សាយ យមហំ

អភិវាទេយ្យំ វា បច្ចុដ្ឋេយ្យំ វា អាសនេន វា និមន្តេយ្យំ

យំ ហិ ព្រាហ្មណ តថាគតោ អភិវាទេយ្យ វា

បច្ចុដ្ឋេយ្យ​ វា អាសនេន វា និមន្តេយ្យ មុទ្ធាបិ តស្ស

វិបតេយ្យាតិ ។ អរសរូបោ ភវំ​ គោតមោតិ ។ អត្ថិ ខ្វេស

ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ

វទេយ្យ អរសរូបោ សមណោ គោតមោតិ យេ

តេ ព្រាហ្មណ រូបរសា សទ្ទរសា គន្ធរសា រសេសា

ផោដ្ឋព្វរសា តេ តថាគតស្ស បហីនា ឧច្ឆិន្នមូលា តេលាវត្ថុកតា

អនភាវំ កតា {គតាតិបិ បាឋោ}​ អាយតឹ អនុប្បាទធម្មា អយំ

ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា

វទមានោ វទេយ្យ អរសរូបោ សមណោ គោតមោតិ

នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ ។ និព្ភោគោ

ភវំ គោតមោតិ ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ

យេន មំ បរិយាយេន សម្មា វទមានោ

វទេយ្យ និព្ភោគោ សមណោ គោតមោតិ យេ តេ

ព្រាហ្មណ រូបភោគា សទ្ទភោគា គន្ធភោគា រសភោគា

ផោដ្ឋព្វភោគា តេ តថាគតស្ស បហីនា ឧច្ឆិន្នមូលា

តាលាវត្ថុកតា អនភាវំ កតា អាយតឹ

អនុប្បាទធម្មា អយំ ខោ ព្រាហ្មណ បរិយាយោ យេន

មំ បរិយាយេន សម្មា វទមានោ វទេយ្យ និព្ភោគោ

សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ

វទេសីតិ ។ អកិរិយវាទោ ភវំ គោតមោតិ ។

អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន

សម្មា វទមានោ វទេយ្យ អកិរិយវាទោ សមណោ

គោតមោតិ អហញ្ហិ ព្រាហ្មណ អកិរិយំ វទាមិ

កាយទុច្ចរិតស្ស វចីទុច្ចរិតស្ស មនោទុច្ចរិតស្ស អនេកវិហិតានំ

បាបកានំ អកុសលានំ ធម្មានំ អកិរិយំ

វទាមិ អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន

សម្មា វទមានោ វទេយ្យ អកិរិយវាទោ សមណោ

គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ ។

ឧច្ឆេទវាទោ ភវំ គោតមោតិ ។ អត្ថិ ខ្វេស ព្រាហ្មណ

បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ

វទេយ្យ ឧច្ឆេទវាទោ សមណោ គោតមោតិ អហញ្ហិ

ព្រាហ្មណ ឧច្ឆេទំ វទាមិ រាគស្ស ទោសស្ស មោហស្ស

អនេកវិហិតានំ បាបកានំ អកុសលានំ ធម្មានំ

ឧច្ឆេទំ វទាមិ អយំ ខោ ព្រាហ្មណ បរិយាយោ

យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ

ឧច្ឆេទវាទោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ

សន្ធាយ វទេសីតិ ។ ជេគុច្ឆី ភវំ គោតមោតិ ។ អត្ថិ

ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន

សម្មា វទមានោ វទេយ្យ ជេគុច្ឆី សមណោ គោតមោតិ

អហញ្ហិ ព្រាហ្មណ ជិគុច្ឆាមិ {ឥមេសុ ទ្វីសុ ឋានេសុ ជេគុច្ឆំ វទាមីតិបិ បាឋោ ទិស្សតិ ។} កាយទុច្ចរិតេន

វចីទុច្ចរិតេន មនោទុច្ចរិតេន អនេកវិហិតានំ បាបកានំ

អកុសលានំ ធម្មានំ សមាបត្តិយា ជិគុច្ឆាមិ {ឥមេសុ ទ្វីសុ ឋានេសុ ជេគុច្ឆំ វទាមីតិបិ បាឋោ ទិស្សតិ ។} អយំ

ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន

សម្មា វទមានោ វទេយ្យ ជេគុច្ឆី សមណោ គោតមោតិ

នោ ច ខោ យំ​ ត្វំ សន្ធាយ វទេសីតិ ។ វេនយិកោ

ភវំ គោតមោតិ ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ

យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ វេនយិកោ

សមណោ គោតមោតិ ។ អហញ្ហិ ព្រាហ្មណ

វិនយាយ ធម្មំ ទេសេមិ រាគស្ស ទោសស្ស មោហស្ស

អនេកវិហិតានំ បាបកានំ អកុសលានំ ធម្មានំ

វិនយាយ ធម្មំ ទេសេមិ អយំ ខោ ព្រាហ្មណ បរិយាយោ

យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ

វេនយិកោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ

សន្ធាយ វទេសីតិ ។ តបស្សី ភវំ គោតមោតិ ។

អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន

សម្មា វទមានោ វទេយ្យ តបស្សី សមណោ

គោតមោតិ តបនីយាហំ ព្រាហ្មណ បាបកេ អកុសលេ

ធម្មេ វទាមិ កាយទុច្ចរិតំ វចីទុច្ចរិតំ មនោទុច្ចរិតំ

យស្ស ខោ ព្រាហ្មណ តបនីយា បាបកា អកុសលា

ធម្មា បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា អនភាវំ

កតា អាយតឹ អនុប្បាទធម្មា តមហំ តបស្សីតិ

វទាមិ តថាគតស្ស ខោ ព្រាហ្មណ តបនីយា

បាបកា អកុសលា ធម្មា បហីនា ឧច្ឆិន្នមូលា

តាលាវត្ថុកតា អនភាវំ កតា អាយតឹ អនុប្បាទធម្មា

អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ

បរិយាយេន សម្មា វទមានោ វទេយ្យ តបស្សី

សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ

វទេសីតិ ។ អបគព្ភោ ភវំ គោតមោតិ ។ អត្ថិ ខ្វេស

ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា

វទមានោ វទេយ្យ អបគព្ភោ សមណោ គោតមោតិ

យស្ស ខោ ព្រាហ្មណ អាយតឹ គព្ភសេយ្យា

បុនព្ភវាភិនិព្វត្តិ បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា

អនភាវំ កតា អាយតឹ អនុប្បទធម្មា តមហំ

អបគព្ភោតិ វទាមិ តថាគតស្ស ខោ ព្រាហ្មណ អាយតឹ

គព្ភសេយ្យា បុនព្ភវាភិនិព្វត្តិ បហីនោ ឧច្ឆិន្នមូលា

តាលាវត្ថុកតា អនភាវំ កតា អាយតឹ អនុប្បាទធម្មា

អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន

សម្មា វទមានោ វទេយ្យ អបគព្ភោ សមណោ

គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ ។

[២] គ្រានោះ វេរញ្ជព្រាហ្មណ៍ក៏ចូលសំដៅទៅត្រង់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ កាលដែលវេរញ្ជព្រាហ្មណ៍អង្គុយក្នុងទីដ៏សមគួរហើយ ក៏ផ្តើមពាក្យនេះក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឲ្យអង្គុយលើអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះគោតមដ៏ចម្រើន មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ ថា សូម្បីត្រឹមតែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឲ្យអង្គុយលើអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន កិច្ចមានមិនសំពះជាដើមនោះ ជាទំនងពុំសមគួរឡើយ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោកទទួល ឬអញ្ជើញហៅរកឲ្យអង្គុយលើអាសនៈនោះឡើយ ម្នាលព្រាហ្មណ៍ ព្រោះថា បើតថាគតសំពះអ្នកណា ឬក្រោកទទួលអ្នកណា ឬអញ្ចើញហៅរកអ្នកណាឲ្យអង្គុយលើអាសនៈ ក្បាលរបស់អ្នកនោះ នឹងដាច់ធ្លាក់ចេញចាកក ។ វេរញ្ជព្រាហ្មណ៍ ក៏ពោលពាក្យច្រឡោះបោះ ទៅរកព្រះសាស្តាថា ព្រះគោតមដ៏ចម្រើន ជាមនុស្សសោះកក្រោះ ឥតរសជាតិទេតើ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតមជាមនុស្សសោះកក្រោះ ឥតរសជាតិ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះរសជាតិ គឺ រូប សំឡេង ក្លិន ឱជារស សម្ផស្ស ទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីងដូចជាដើមត្នោតដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥតរសជាតិនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន គ្មានគ្រឿងបរិភោគទេតើ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សគ្មានគ្រឿងបរិភោគ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះគ្រឿងបរិភោគ គឺ រូប សំឡេង ក្លិន រស សម្ផស្សទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀតឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌មិនមានកំណើតតទៅខាងមុខទៀតទេ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សគ្មានគ្រឿងបរិភោគនោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកពោលពាក្យឃាត់កិច្ចការ ថាមិនត្រូវធ្វើទេតើ ។ ព្រះសាស្តាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយ ធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតឡើយ តថាគតតែងនិយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយ ធ្វើនូវធម៌ទាំងឡាយជាអកុសលដ៏អាក្រក់ច្រើនប្រការនោះឡើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើនោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិលទេតើ ។ ព្រះសាស្តាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះ តថាគតប្រកាន់និយាយថា ឲ្យសត្វកាត់ផ្តាច់ផ្តិលនូវរាគៈ ទោសៈ មោហៈ តថាគតតែងនិយាយថា ឲ្យសត្វកាត់ផ្តាច់នូវធម៌ទាំងឡាយ ជាអកុសលដ៏អាក្រក់ ច្រើនយ៉ាងនោះចេញ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យផ្តាច់ផ្តិលនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកខ្ពើមរអើមណាស់ ទេតើ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះ តថាគតខ្ពើមសេចក្តីប្រព្រឹត្តអាក្រក់ ដោយកាយ វាចា ចិត្ត តថាគតខ្ពើមសេចក្តីប្រកបចិត្តផ្តេកផ្តិត ទៅរកអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ (នោះណាស់) ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតមជាអ្នកខ្ពើមរអើមនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកបំផ្លាញ ទេតើ ។ ព្រះលោកនាថជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះ តថាគតសម្តែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលបំផ្លាញបង់នូវរាគៈ ទោសៈ មោហៈ តថាគតសម្តែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលរំលាងបង់នូវអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកដុតកំដៅទេតើ ។ ព្រះសព្វញ្ញូជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកគេថា ព្រះសមណគោតម ជាអ្នកដុតកំដៅ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយថា ការប្រព្រឹត្តអាក្រក់ដោយកាយ វាចា ចិត្ត ជាទីតាំងនៃសេចក្តីក្តៅក្រហាយ ជាអកុសលធម៌ដ៏អាក្រក់ អកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) បើអ្នកណាបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីងដូចដើមត្នោតដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពសទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគតហៅអ្នកនោះថា អ្នកដុតកំដៅ ម្នាលព្រាហ្មណ៍អកុសលធម៌ទាំងឡាយដ៏អាក្រក់ជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) តថាគតឯងបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោតដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកដុតកំដៅនោះគឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាមនុស្សឥតកំណើតទេតើ ។ ព្រះដ៏មានជោគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែនហើយ មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតមជាមនុស្សឥតកំណើត ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះកិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅមុខទៀត បើអ្នកណាបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគតហៅអ្នកនោះថា អ្នកឥតកំណើត ម្នាលព្រាហ្មណ៍ កិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅមុខទៀត (នោះ) តថាគតឯងបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សឥតកំណើតនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។

[៣] សេយ្យថាបិ ព្រាហ្មណ កុក្កុដិយា អណ្ឌានិ

អដ្ឋ វា ទស វា ទ្វាទស វា តានស្សុ កុក្កុដិយា

សម្មា អធិសយិតានិ សម្មា បរិសេទិតានិ សម្មា

បរិភាវិតានិ យោ នុ ខោ តេសំ កុក្កដច្ឆាបកានំ

បឋមតរំ បាទនខសិខាយ វា មុខតុណ្ឌកេន វា

អណ្ឌកោសំ បទាលេត្វា សោត្ថិនា អភិនិព្វិជ្ឈេយ្យ

កិន្តិ ស្វាស្ស វចនីយោ ជេដ្ឋោ វា កនិដ្ឋោ វាតិ ។

ជេដ្ឋោតិស្ស ភោ គោតម វចនីយោ សោ ហិ នេសំ

ជេដ្ឋោ ហោតីតិ ។ ឯវមេវ ខោ អហំ ព្រាហ្មណ

អវិជ្ជាគតាយ បជាយ អណ្ឌភូតាយ បរិយោនទ្ធាយ

(បន្ត ទំព័រ ១០ បាលី)