ឝ្រីជយរាជចូឌាមណី

ព្រះនាងឝ្រីជយរាជចូឌាមណី (អានថា:ស្រីចីរាចចូឌាមមៈនី) រជ្ជកាល (ធរណេន្ទ្រវម៌្មទី៣) តាមការស្រាវជ្រាវរបស់សិលាចារឹកអំពី ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុម ប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប មានចំងាយ ៣ គ.ម ពីប្រាសាទបាយ័ន និង១,៥ គ.ម ពីទ្វារដីឆ្នាំង (ទ្វារអង្គរធំទិសខាងជើង)។ ឈ្មោះនៃប្រាសាទនេះមានន័យថា “ដាវ” ។ តាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថា កាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័ន គឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាម។ ដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណ ដែលមានឈ្មោះថា “ជ័យស្រី” មានន័យថា “ព្រះខ័ន” និងមានន័យម្យ៉ាងទៀតថា “ម្លូ” ។ ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជយវម៌្មទី៨ នៅចុងសតវត្សរ៍ទី១២ក្នុង គ.ស ១១៩១ ដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាពុទ្ធសាសនាវិជ្រយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណេន្ទ្រវម៌្មទី៣ ជាព្រះវររាជបិតា ជាទេវរាជតំណាងព្រះពោធិសត្វអវលោកេស្វរៈ ដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវររាជមាតា ជយរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រាជ្ញាបារមីតា។ ព្រះនាងជាព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រខ្មែរ ជំនាន់មុន មហានគរ (ឬ មុនអង្គរ ឬ ក្នុងសម័យនគរវ្នំ កម្វុជទេឝ)។

ព្រះនាងឝ្រីជយរាជចូឌាមណី
ចក្រវរ្តិនីនៃកម្វុជទេឝ
រជ្ជកាលរជ្ជកាល ធរណេន្ទ្រវម៌្មទី៣
រាជ្យមុនព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ)
ព្រះអគ្គមហេសីនំ នៃព្រះបាទសូយ៌្យវម៌្មទី២
រាជ្យបន្តព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ)
ព្រះអគ្គមហេសីនំ នៃព្រះបាទយឝោវម៌្មទី២
ស្វាមី/មហេសីធរណេន្ទ្រវម៌្មទី៣
បុត្រជយវម៌្មទី៨
សន្តតិវង្សមហិធរបុរ
បិតាហឝ៌វម៌្មទី៤
សាសនាពុទ្ធសាសនាវិជ្រយាន
ព្រះនាងប្រាជ្ញាបារមីតា(ព្រះនាងជយរាជទេវី),ព្រះពុទ្ធសាសនាវិជ្រយាន សិល្បៈជយវម៌្មទី៧,បារាំង .
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ)
ព្រះអគ្គមហេសីនំ នៃព្រះបាទសូយ៌្យវម៌្មទី២.
ចក្រវរ្តិនីនៃកម្វុជទេឝ
១១??–១២១៣
តដោយ
ព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ)
ព្រះអគ្គមហេសីនំ នៃព្រះបាទយឝោវម៌្មទី២.