សក្តា
(គុ.) (សំ.) (ជើងដ; ស័ក-ក្តា) (ឝក្ត) ដែលអាច, អង់អាច, ដែលមានអំណាច, ក្លាហាន; មានកម្លាំង; មានព្យាយាមរឹងប៉ឹង; ពូកែ, ខ្លាំងពូកែ; ជំនាញ; ដែលប៉ិនធន់ទ្រាំ ។ ប្រើជា ន. ក៏បាន : មានសក្តា, ដោយសក្តា ។ សក្តាតេជ ឬ--តេជះ (--ដែច ឬ--ដេជះ) តេជះដ៏អង់អាច, ដ៏ក្លាហាន ។ សក្តានុភាព (សំ. សក្ត + អានុភាវ) អានុភាពដ៏អង់អាច,... ។ ព. កា. ថា : សក្តាខ្ពង់ខ្ពស់ ប៉ុន្តែគ្មានយស ពុំស្មើប្រជា ដែលគេគ្មានស័ក្ដិ គេមានមេត្តា សទ្ធាជ្រះថ្លា ទេញ្តស្រឡាញ់ ។ កាព្យច្បាប់ រាជនេតិ នៃព្រះរាជសម្ការថា : ស័ក្ដិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្តា សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា កុំឲ្យមើលងាយ ។