សញ្ជក
សញ្ជក យើងមិនឃើញមានមន្ត្រីណា ដែលមានគោរម្យងារ សញ្ជកនេះនៅក្នុងសិលាចារឹកមិនសម័យអង្គរទេ។ បើតាមភាសាវិទូខ្មែរបកស្រាយថាពាក្យសញ្ជកជាភាសាម៉ាឡេស៊ីមានន័យថា អាវុធ[១]។ ចំណែកភាសាវិទូជនជាតិបារាំងលោក ហ្ស៊ក សឺដេស ពន្យល់ថាគោរម្យងារសញ្ជកគឺជាមន្ត្រីនៃព្រះរាជាទុកព្រះរាជហទ័យ ហើយស្មោះត្រង់នឹងព្រះអង្គរហូតដល់ហ៊ានបូជាជីវិត ដើម្បីការពារព្រះអង្គ[២]។ បុរាណវិទូជនជាតិឥណ្ឌា លោក សាហៃ យល់ថាសញ្ជកទំនងគ្រាន់តែជាឋាន្តរស័ក្តគ្មានតួនាទី ព្រោះតាមសិលាចារឹកមនុស្សមនុស្សដែលមានគុណសម្បត្តិមាន គោរម្យងារជាសញ្ជកនេះបំពេញតួនាទីខុសគ្នា[៣]។