សញ្ញាជាតិកូរ៉េខាងត្បូង

សញ្ញាជាតិសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បច្ចុប្បន្នត្រូវបានប្រើតាំងពីឆ្នាំ១៩៦៣។ តាមក្រឹត្យប្រធានាធិបតីលេខ៥១៥១ ចុះថ្ងៃទី៣ កក្កដា ឆ្នាំ១៩៧០ សញ្ញាជាតិនេះ​អនុញ្ញាតអោយប្រើសំរាប់ជាត្រាតំណាង​អោយប្រទេសនេះ បោះលើឯកសារផ្លូវការ ឯកសារសំខាន់ៗរបស់ជាតិ អាគារ ទ្រព្យសម្បត្តិរដ្ឋជាដើម។

សញ្ញាជាតិកូរ៉េខាងត្បូងដែលមានប្រើតាំងពីឆ្នាំ១៩៦៣

រចនានិងអត្ថន័យ

កែប្រែ
  • នៅចំកណ្ដាលជាសញ្ញាតែហ្គូក ដែលជាសញ្ញាយកលំនាំតាមសញ្ញាថៃជី ។ សញ្ញានេះតំណាងអោយធាតុយីង-យ៉ាង គឺតំណាងអោយសន្ដិភាព​និង​ភាពចុះសំរុងគ្នា។
  • នៅជុំវិញសញ្ញាតែហ្គូក ជាផ្ការំយោល (ឬផ្កាអមតៈ) មានត្របកចំនួន៥សន្លឹក។ ផ្ការំយោលជាផ្កានិមិត្តរូបរបស់កូរ៉េខាងត្បូង។
  • នៅជុំវិញនោះមានខ្សែបូរពណ៌ស។
  • នៅកណ្ដាលខ្សែបូរមានចារឹកអក្សរកូរ៉េថា​ «대한민국» ដែលមានន័យថា «សាធារណរដ្ឋកូរ៉េ»។

មើលផងដែរ

កែប្រែ