សញ្ញាជាតិប៊្រុយណេ
សញ្ញាជាតិប៊្រុយណេ បច្ចុប្បន្នត្រូវបានប្រើតាំងពីឆ្នាំ១៩៣២ ដោយយករចនាបថតាមលំនាំរូបសញ្ញារបស់ព្រះបរមរាជវាំងប៊្រុយណេ។ សញ្ញាជាតិនេះមានប្រើនៅលើទង់ជាតិប៊្រុយណេដែរ។
រចនានិងអត្ថន័យ
កែប្រែ- ផ្នែកកណ្ដាលជាដងទង់ ដែលរាប់ពីលើមកមាន ទង់ជាតិ ឆត្ររាជ និង ស្លាប។ ទង់ជាតិ និង ឆត្ររាជ ជាតំណាងអោយព្រះរាជា។ ស្លាបមានរោម៤ជាតំណាងអោយការរក្សាយុត្តិធម៌ ភាពសុខសាន្ត វិបុលភាព និងសន្តិភាព។
- នៅក្រោមដងទង់ជារូបអឌ្ឍច័ន្ទមានចារឹកបាវចនាជាតិជាអក្សរអារ៉ាប់ដែលមានន័យថា «នៅចាំបំរើក្រោមឱវាទព្រះជាម្ចាស់ជានិច្ច»។ រូបអឌ្ឍច័ន្ទជាតំណាងសាសនាឥស្លាមដែលជាសាសនារបស់រដ្ឋ។
- នៅក្រោមរូបអឌ្ឍច័ន្ទ មានរូបខ្សែបូរដែលមានចារឹកជាអក្សរអារ៉ាប់អានថា «ប៊្រុយណេដារូសាឡឹម» ដែលមានន័យថា «ប៊្រុយណេទឹកដីសន្តិភាព»។
- នៅអមសងខាង មានរូបដៃ២ ដែលតំណាងអោយរដ្ឋាភិបាលដែលប្ដេជ្ញាបំរើប្រជាជនដោយស្មោះត្រង់។
តំណភ្ជាប់ក្រៅ
កែប្រែការិយាល័យនាយករដ្ឋមន្ត្រីប៊្រុយណេ Archived 2011-04-29 at the វេយប៊ែខ ម៉ាស៊ីន.