សញ្ញាជាតិសិង្ហបុរី
សញ្ញាក្បាលតោ ត្រូវបានប្រើជាសញ្ញាជាតិមួយផ្សេងទៀតរបស់ប្រទេសសិង្ហបុរី។ វាត្រូវបានដាក់អោយប្រើនៅឆ្នាំ១៩៨៦។ វាត្រូវបានក្នុងកាលៈទេសៈមិនសូវផ្លូវការ ជាពិសេសដើម្បីជំរុញអត្តសញ្ញាណជាតិសិង្ហបុរី។
ដើមកំនើត
កែប្រែសិង្ហបុរី ជាបុរីនៃសត្វសិង្ហឬតោ។ ហេតុសត្វតោបានក្លាយជានិមិត្តរូបរបស់សិង្ហបុរី។
អត្ថន័យ
កែប្រែក្បាលតោតំណាងភាពអង់អាចក្លាហាន រឹងមាំ និង ឧត្ដមភាព ក៏ដូចជាភាពអត់ធន់ក្នុងការប្រឈមមុខនឹងការលំបាក។ វាមានពណ៌ក្រហមជ្រៅលើផ្ទៃពណ៌ស ដែលជាពណ៌ទាំង២ក្នុងទង់ជាតិដែរ។ រោមតោទាំង៥តំណាងអោយឧត្ដមគតិទាំង៥ (ប្រជាធិបតេយ្យ សន្ដិភាព ភាពរីកចំរើន យុត្តិធម៌ និង សមភាព) ដូចផ្កាយទាំង៥ក្នុងទង់ជាតិដែរ។
បំរើបំរាស់
កែប្រែអង្គភាពនានាអាចប្រើសញ្ញាក្បាលតោនេះបានបន្ទាប់ពីមានការអនុញ្ញាតត្រឹមត្រូវ ក្នុងគោលដៅបញ្ជាក់អត្តសញ្ញាណជាតិនិងក្នុងកិច្ចប្រឹងប្រែងសំរេចឧត្ដមភាពសិង្ហបុរី។