សទ្ទានុក្រមព្រះពុទ្ធសាសនា

អាយតនៈ

(ន). ឈ្មោះទន្លេមួយ ដែលព្រះអានន្ទទូលអារាធនាព្រះមានព្រះភាគឱ្យទ្រង់សោយ និងជម្រះព្រះកាយ ក្នុងរវាងដំណើរផ្លូវទៅទីក្រុងកុសិនារា ក្នុងថ្ងៃបរិនិព្វាន។

(ន). ព្រះនាមព្រះសម្មាសម្ពុទ្ធមួយព្រះអង្គ ដែលបានឧប្បត្តិកឡើងមុនគេបង្អស់ នៅខាងដើមភទ្រកប្បនេះ ព្រះសម្មាសម្ពុទ្ធកកុសន្ធះ ឬ កកុសន្ធោ

កង្ខា

កែប្រែ

(ន). សេចក្តីសង្ស័យ, ដំណើរមិនអស់ចិត្ត, ធម្មជាតិជាគ្រឿងសង្ស័យ, Uncertainly, Doubt ។ (ម.ព. វិចិកិច្ឆា ផង)។ សេចក្តីសង្ស័យមាន៨​ប្រការគឺៈ

  • ពុទ្ធេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះពុទ្ធ។
  • ធម្មេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះធម៌។
  • សង្ឃេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះសង្ឃ។
  • សិក្ខាយ កង្ខតិ សេចក្តីសង្ស័យក្នុងការសិក្សា។
  • បុព្វន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអតីត។
  • អបរន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអនាគត។
  • បុព្វន្តាបរន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអតីត និងអនាគត។
  • បដិច្ចសមុប្បាទេ កង្ខតិ សេចក្តីសង្ស័យក្នុងបដិច្ចសមុប្បាទធម៌។

(ន). កិរិយាកាត់នូវសេចក្តីសង្ស័យ។

(ន). សេចក្តីបរិសុទ្ធិ ថ្នាក់ដែលធ្វើឲ្យកម្ចាត់សេចក្តីសង្ស័យបានគឺកំណត់ដឹងបច្ច័យនៃនាមរូបបានហើយ ទើបអស់សង្ស័យក្នុងកាលទាំងបី។

(គុ). ភ្លឺ, រុងរឿង, ល្អ។

(ន). ភិក្ខុជាពូជនៃកច្ចៈ (ភិក្ខុឈ្មោះកច្ចៈ)។ មនុស្សល្អជាឈ្មោះនៃបុព្វបុរស។

(ន). ព្រះអរហន្តមួយរូបឈ្មោះថា កច្ចាយនៈ ហើយបានទទួលសេចក្តីសរសើរពីព្រះសម្មាសម្ពុទ្ធថាជា ឯតទគ្គៈ ក្នុងផ្លូវអធិប្បាយសេចក្តីសង្ខេបឲ្យពិស្តារបាន, កាលពីដើម លោកមានរូបរាងស្រស់បស់ស្អាតបាត, តែបណ្តាលមកពីបុរសម្នាក់បានឃើញរូបលោកស្អាត ហើយក៏គិត​ថាធ្វើម្តេចបានភរិយារូបស្អាតដូចលោកម្ចាស់អង្គនេះហ្អេះ! ភ្លាមន៎ុះ បុរសនោះក៏ក្លាយជាស្រី, ក្រោយមកទើបសូមខមាទោសលោក ហើយក៏ក្លាយជាបុរសវិញ, ព្រោះហេតុដូច្នេះហើយ ទើបព្រះមហាកច្ចាយនៈអធិដ្ឋានឲ្យមានរាងកាយធាតុទ្រលុកៗ ដូចដែលបានធ្លាប់ឃើញរូបសំណាក ដែលគេធ្វើជាតំណាងក្នុងសម័យបច្ចុប្បន្ននេះឯង, អ្នកខ្លះហៅលោកថា ព្រះកំចាយៗ

(ន), នាមព្រះមហាថេរមួយព្រះអង្គ ដែលជាអ្នកតែងក្បួនវេយ្យាករណ៍បាលីជាដើម។ វេយ្យាករណ៍បាលីនោះក៏ហៅថា កច្ចាយនៈ ដែរ (ច្រើន​ហៅថា មូលកច្ចាយនៈ)។

(ន). ឈ្មោះក្បួនវេយ្យាករណ៍ ជាជំនួយដល់មូលកច្ចាយនៈ ដែលសម្តេចព្រះសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ បាន​រៀប​រៀង​ក្នុង​កាល​ដែល​សម្តេច​បាន​សមណ​សក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា។

(ន). អណ្តើក (Tortoise, Turtle)។

(ន). កម្មដែលកើតឡើងដោយមិនបានគិតទុកជាមុន ឬមានចេតនាមិនច្បាស់លាស់។ កម្ម​ដែល​ធ្លាប់​ធ្វើ​ទុក​ក្នុង​អតីតភព អង្គធម៌បានដល់​អកុសលកម្ម១២ មហាកុសលកម្ម៨ (ម.ព. កម្ម ផង)។

(ន). ឈ្មោះបុណ្យមួយដែលពុទ្ធបរិស័ទវេរសំពត់​ថ្វាយ​ដល់ព្រះសង្ឃ ក្នុងរយៈពេល​២៩ថ្ងៃ​ ឬ​សំពត់​ពិសេស​ដែល​​ព្រះសាស្តា​ទ្រង់​អនុញ្ញាត​ដល់​ភិក្ខុសង្ឃ​ចំពេល​ទេស​កាល​កឋិន។ ពាក្យ​ថា​កឋិន​នេះ​នៅ​ក្នុង​គម្ពីរ​បរិវារៈ​លោក​សម្តែង​ថា : (ធម៌​ទាំង​ប៉ុន្មាន​​ដែល​តាំង​នៅ​ក្នុង​កំលុង​កឋិនត្ថារ​កិច្ច​​រាប់​តាំងពី​ភិក្ខុ​ដែល​បាន​ចូល​​បុរិមិកា​វស្សា​ជាដើម ដរាប​ដល់​ការ​ដែល​ភិក្ខុ​​ក្រាល​អនុមោទ​នា​ត្រឹមត្រូវ ប្រកប​ដោយ​ធម៌​ជាទីបំផុត, ជា​នាម​ធម៌​ខ្លះ ជា​រូប​ធម៌​ខ្លះ)។ ការ​រួបរួម​ដំណើរ​ដែល​ប្រព្រឹត្ត​ទៅ​ស្មើគ្នា, ឈ្មោះ​អំពើ​ដែល​ឱ្យ​ឈ្មោះ, ពាក្យ​ដែល​ហៅ​តាម​ឈ្មោះ, សម្តី​និយាយ​ចេញ​ឈ្មោះ, រូបព្យញ្ជនៈ, ពាក្យ​ពោល​ចំពោះ​ធម៌​ទាំង​អស់​ហៅថា​កឋិន (សរសេរកថិន ក៏បាន)។

(ន). រយៈពេលកឋិន គឺតាំងពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃពេញបូណ៌មីខែកត្តិក តាមវិនយប្បញ្ញត្តិ (ម.ព កឋិន ផង)។

(ន). ការធ្វើកឋិន, ការឱ្យសំពត់កឋិនដល់ភិក្ខុសង្ឃ ដែលនៅចាំវស្សា​អស់ត្រីមាស​ក្នុងវត្តណាមួយ (ម.ព​. កឋិន​ ផង)។ កឋិនមានអានិសង្ឃ៥យ៉ាងដល់ភិក្ខុគឺៈ

  • អនាមន្តចារោ ឱ្យរួចចាកអាបត្តិក្នុងចារិត្តសិក្ខាបទទី៦ នៅក្នុងអចេលកវគ្គ (សុទ្ធិកបាចិត្តិយៈ)។ ភិក្ខុ​ទៅ​ណាមិនបាច់លាភិក្ខុផងគ្នាបាន។
  • អសមាទានចារោ ឱ្យរួចចាកអាបត្តិក្នុងទុតិយកឋិនសិក្ខាបទទី២ ក្នុងចីវរវគ្គ (និស្សគ្គីយបាចិត្តិយៈ)។ ភិក្ខុទៅណាមិនបាច់យកត្រៃចីវរគ្រប់ប្រដាប់បាន។
  • គណភោជនំ ឱ្យរួចចាកអាបត្តិក្នុងគណៈភោជនទី២ក្នុងភោជនវគ្គ (សុទ្ធិកបាចិត្តិយ)។ ភិក្ខុ​អាច​ឆាន់​គណ​ភោជន​បាន។
  • យាវតត្ថចីវរំ ឱ្យរួចចាកអាបត្តិក្នុងបឋមសិក្ខាបទទី១ ក្នុងចីវរវគ្គ (និស្សគ្គីយបាចិត្តិយ)។ ភិក្ខុ​អាច​ទុក​អតិរេក​ចីវរលើសពី១០ថ្ងៃទៅបាន។
  • យោ ច តត្ថចីវរុប្បាទោ សោ នេសំ​ ភវិស្សតិ ឱ្យរួចចាកអាបត្តិ ឱ្យ​មាន​សិទ្ធិ​ទទួល​ចំណែក​ចីវរ​លាភ​ដែល​កើតក្នុង អាវាស នោះៗ។

កណិការ

កែប្រែ

(ន). ឈ្មោះឈើម្យ៉ាងដែលមានផ្កាស ប្រហែលនឹងផ្កាម្លិះ​ មានក្លិនក្រអូប។

កណ្ឋៈ

កែប្រែ

(គុ). ស្រណោះ, សង្រេងសង្រៃ។ (ន). ភាពស្រពោននៃចិត្តព្រោះបាត់របស់ជាទីស្រលាញ់។

កណ្ឋកៈ

កែប្រែ

(ន). ឈ្មោះសេះសម្បុរស១ ដែលព្រះសិទ្ធត្ថកុមារទ្រង់គង់នៅក្នុងថ្ងៃពេញបូណ៌មី កាលដែលព្រះអង្គចេញសាងព្រះផ្នួស។

(ន). ប្រភេទ, ក្រុម, ផ្នែក, ពួក, ផ្នែករបស់រឿង, ព្រួញ, គ្រាប់កាំភ្លើង, ទង់, ដើម, កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ : សាស្ត្រាមួយកណ្ឌ

កណ្ឌទេសន៍

កែប្រែ

(ន). របស់របរដែលសម្រាប់ប្រគេនព្រះសង្ឃក្នុងពិធីទេសនា (មហាជាតក)។

កណ្ហាជិនា

កែប្រែ

(ន). ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្តរ មានក្នុងមហាវេស្សន្តជាតក (រឿងមហាជាតក)។

(កិ). ស្តាប់, ឮ។

កតញ្ញាណ

កែប្រែ

(ន). ប្រាជ្ញដែលកំណត់ដឹងបាន ធ្វើកិច្ចឱ្យសម្រេចហើយ គឺទុក្ខគួរកំណត់ដឹង បានដឹងហើយ។ សមុទយៈ គួរលះ បានលះហើយ។ និរោធ គួរធ្វើឱ្យច្បាស់ បានធ្វើឱ្យជាក់ច្បាស់ហើយ។ មគ្គគួរចម្រើន គឺបដិបត្តិ ឬធ្វើឱ្យកើតហើយ។ (ម.ព. ញាណ ផង)។

កតញ្ញុតា

កែប្រែ

(ន). សេចក្តីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន (Gratefulness)។

កតញ្ញុតាធម៌

កែប្រែ

(ន). ធម៌គឺកតញ្ញុតា។

កតញ្ញូ

កែប្រែ

(ន). អ្នកដឹងឧបការគុណដែលអ្នកឯទៀត គេបានធ្វើហើយដល់ខ្លួន គឺអ្នកដែលមិនបានបំភ្លេច, មិនរមិលគុណគេ។ កតញ្ញូមានអានិសង្ឃ៤យ៉ាងគឺៈ

  • កុសលមូលតា ជាឬសគល់នៃកុសលធម៌ទាំងពួង។
  • បធានតា ជាប្រធាននៃបារមីទាំងពួង។
  • បុញ្ញាភិវឌ្ឍនោ ជាទីចម្រើនបុណ្យកុសល។
  • សម្បត្តិសម្បដិច្ឆន្នោ ជាទីសម្រេចនូវសម្បត្តិទាំង៣ស្ថាន គឺមនុស្ស, ទេវតា, និងព្រះ​និព្វាន។

ខជ្ជភាជកៈ

កែប្រែ

(ន). ភិក្ខុអ្នកបានទទួលការតែងតាំងអំពីសង្ឃ ឱ្យមាននាទីចែកចង្ហាន់ (របស់បរិភោគដល់ភិក្ខុទាំងឡាយ)។

ខត្តិយ

កែប្រែ

(ន).

ធនធានមនុស្ស

កែប្រែ

អត្ថំ