សន្ត វ៉ាឡេនទិន
សន្ត វ៉ាឡេនទិន ឬ សន្ត វ៉ាឡង់តាំង ( អ៊ីតាលី: San Valentino ; ឡាតាំង: Valentinus ) គឺជាសន្តមួយរូប នៅសតវត្សទី ៣ ដែលព្រះសហគន៍កាតុលិក រំលឹកនៅថ្ងៃទី១៤ កុម្ភៈ។
សន្ត វ៉ាឡេនទិន | |
---|---|
គំនូររបស់សន្ត វ៉ាឡេនទិន | |
សាសនា | សាសនាកាតូលិក |
បុគ្គលភាព | |
ប្រសូត | ប្រទេសអ៊ីតាលី |
កាន់តំណែងជាន់ខ្ពស់ | |
គោរម្យងារ | ឧបការីសម្រាប់សេចក្តីស្រឡាញ់ |
ឈ្មោះរបស់សន្តៈវ៉ាឡេនទិន ក្លាយទៅជា ឈ្មោះរបស់ទិវានៃក្តីស្រឡាញ់ ដែល ជាថ្ងៃ នៃក្ដីស្រឡាញ់សកល ។
ជីវប្រវត្តិ
កែប្រែលោកវ៉ាឡេនទិន ជាបូជាចារ្យដ៏វិសុទ្ធមួយរូប ក្រោយមកលោកជាលោកអភិបាល។ លោករងការបៀតបៀនពី ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះបាទ Claudius ទីពីរ រួមជាមួយសន្តម៉ារីអុស។ លោកជាមរណសាក្សី ដែលមិនព្រមបោះបង់ចោលជំនឿគ្រីស្តបរិស័ទ។ អ្នកប្រវត្តិសាស្ត្រខ្លះដឹងថា លោកជាបូជាចារ្យដែលត្រូវគេចាប់ដាក់គុក ដោយសារប្រឆាំងនឹងព្រះរាជបញ្ជារបស់ចៅអធិរាជ ព្រោះលោកជួយគូស្រករឲ្យបានអាពាហ៍ពិពាហ៍កាតូលិក ដែលស្តេចហាមមិនឲ្យប្រារព្ធពិធីអាពាហ៍ពិពាហ៍។ នៅក្នុងអំឡុងពេលនោះកំពុងមានសង្រ្គាម ហើយស្តេច គិតថា កាលណាមានអាពាហ៍ពិពាហ៍ ទាហានមិនគិតរឿងច្បាំងទេ បានជាហាមមិនឲ្យមានអាពាហ៍ពិពាហ៍ ។
ក្រោយលោកត្រូវគេចាប់ដាក់គុក ព្រះចៅអធិរាជចូលចិត្តស្តាប់អ្នកទោសនេះនិយាយអំពីជំនឿរបស់គាត់ ស្តេចនិយាយថា “លទ្វិជំនឿរបស់បុរសនេះ ស្តាប់ហើយជាប់ចិត្តមែនទែន”។ លោកវាឡេនទិន ក៏ខិតខំធ្វើឲ្យព្រះចៅអធិរាជ ប្រែចិត្តគំនិតទទួលព្រះយេស៊ូគ្រីស្តដែរ ។ ប៉ុន្តែមិនបានជោគជ័យទេ។
មានរឿងនិទានមួយទៀតថា នៅពេលជាប់ឃុំឃាំងនោះ កូនស្រីរបស់ឆ្មាំគុកជាមនុស្សខ្វាក់ ហើយលោកបាន ជួយឲ្យភ្នែករបស់កូនស្រីឆ្មាំគុកនោះមើលឃើញវិញ។ មុនពេលគេយកលោកទៅប្រហារជីវិត លោកសរសេរ សំបុត្រមួយដែលចុះឈ្មោះខាងចុងថា “ពីវ៉ាឡេនទិនរបស់អ្នក”។
លោកជាមរណសាក្សីនៅឆ្នាំ ២៦៩ ហើយគេបញ្ចុះសពលោកនៅផ្លូវ Flaminian។ ហើយនៅ កាតាកម្ប៍ ដែលជាផ្នូរបុរាណ និងព្រះសហគមន៍បុរាណមានឈ្មោះឧទ្ទិសដល់លោក។ ក្នុងឆ្នាំ ៤៩៦ សម្តេចប៉ាប យេឡាស៊ីអុស(Gelasius) បានកំណត់ថ្ងៃទី ១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យរំលឹកលោកក្នុងឋានៈជាមរណសាក្សី។
សន្តវាឡេនទិន ជាឧបការីសម្រាប់៖ គូស្រករ, អ្នកចិញ្ចឹមឃ្មុំ, អំណរសប្បាយនៅពេលអាពាហ៍ពិពាហ៍, សេចក្តីស្រឡាញ់, អ្នកធ្វើដំណើរ, យុវជន។ រូបរបស់លោកតែងតែមានសត្វស្លាបនិងផ្កាកុលាប។
ឧបការីភាព
កែប្រែសន្តវាឡេនទិន ជាឧបការីសម្រាប់៖ គូស្រករ, អ្នកចិញ្ចឹមឃ្មុំ, អំណរសប្បាយនៅពេលអាពាហ៍ពិពាហ៍, សេចក្តីស្រឡាញ់, អ្នកធ្វើដំណើរ, យុវជន។ រូបរបស់លោកតែងតែមានសត្វស្លាបនិងផ្កាកុលាប។
ទិវានៃក្ដីស្រលាញ់
កែប្រែថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤កុម្ភ:។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់ មានលក្ខណះទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗkl ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។