សមាធិ
អត្ថន័យ
កែប្រែសារប្រយោជន៍
កែប្រែសមាធិ គឺជា ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព ។ សមាធិ មាន ២ យ៉ាង គឺ សមថកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋាន ។ សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្ត ចងចិត្តឲ្យជាប់ ក្នុងអារម្មណ៍តែមួយ មិនបណ្តោយឲ្យចិត្តត្រាច់ចរ ទៅរកអារម្មណ៍ផ្សេងៗ ។ សមថសមាធិ មាន ៣ កំរិត តាមកម្លាំងនៃការប្រតិបត្តិ ពោលគឺ ៖
១- ខណិកសមាធិ គឺ សមាធិ ដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ ។
២- ឧបចារសមាធិ គឺ សមាធិ ដែលចិត្តស្ងប់រំងាប់ប្រាសចាកនិវរណៈទាំង ៥ តែមិនជាអារម្មណ៍របស់អង្គឈាន មានបឋមជ្ឈានជាដើមនោះទេប៉ុន្តែ អារម្មណ៍របស់ឧបចារសមាធិនេះ គឺជា អារម្មណ៍សមាធិ ដែលចិត្តស្ថិតក្នុងសភាពជិតបានឈានសមាបត្តិ ។
៣- អប្បនាសមាធិ គឺ សមាធិចិត្ត ដែលគង់ស៊ប់ក្នុងអារម្មណ៍នៃឈានសមាបត្តិ មានរូបជ្ឈានជាដើម ដែលចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈាន មាន វិតក្ក វិចារ បីតិ សុខ ចិត្តេកគតា រួមជាអង្គ ៥ ។
អ្វីជាអារម្មណ៍របស់សមថសមាធិ ?
ពាក្យថា សមាធិ ប្រែថា ចិត្តស្ងប់ នេះមិនមែនសុទ្ធតែត្រឹមត្រូវជា សម្មាសមាធិ ទាំងអស់ទេ ។ ឯមិច្ឆាសមាធិ គឺ សមាធិ ខុសចាកគន្លងធម៌ឬសមាធិចិត្ត ដែលប្រកាន់ខ្ជាប់នូវវិបស្សនូបក្កិលេស ថាជា លោកុត្តរៈ មាន មគ្គ ផល និព្វាន ហើយលះបង់ការប្រតិបត្តិ ចម្រើនភាវនា ចោលព្រោះហេតុដូច្នេះ សមាធិចិត្ត ជា សម្មាសមាធិ ទៅបាន កេចិអាចារ្យ ឬ អដ្ឋកថាចារ្យ ទាំងឡាយពោលថាត្រូវផ្តោតចិត្តទៅលើអារម្មណ៍ណាមួយនៃអារម្មណ៍កម្មដ្ឋានទាំង ៤០ យ៉ាង តាមអធ្យាស្រ័យ ឬ ចរិតរៀងៗខ្លួននៃបុគ្គលម្នាក់ៗ ។
==វិធីសមាធិផ្សេងៗតាមសាសនាព្រាហ្ម==វរនតថេចរចរថតង