សម័យអាណានិគមនិយមបារាំង

កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលត្រូវបានលើកឱ្យឡើងសោយរាជ្យដោយសៀម[២៤] បានស្វះស្វែងការការពារពីបារាំងក្រៅពីសៀម និងយួនបន្ទាប់ពីភាពតានតឹងបានរីកធំឡើងរវាងអ្នកទាំងពីរ។ នៅឆ្នាំ១៨៦៧ ស្ដេចសៀមបានចុះហត្ថលេខាសន្ធិសញ្ញាមួយជាមួយបារាំង ដោយការលះបង់អធិរាជភាពលើកម្ពុជាក្នុងការដោះដូរសម្រាប់ការគ្រប់គ្រងខេត្តបាត់ដំបង និងសៀមរាបដែលជាផ្លូវការក្លាយជាប៉ែកនៃប្រទេសសៀម។ ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំងនិងថៃក្នុងឆ្នាំ១៩០៦។ កម្ពុជាបានបន្តជាអាណាព្យបាលបារាំងចាប់ពីឆ្នាំ១៨៦៣ដល់១៩៥៣ ដែលបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគមនៃសហភាពឥណ្ឌូចិន ទោះបីយ៉ាងណាក៏បានកាន់កាប់ដោយចក្រពត្តិជប៉ុនចាប់ពីឆ្នាំ១៩៤១ដល់១៩៤៥ដែរ។[២៥] រវាងឆ្នាំ១៨៧៤ និង១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល៩៤៦០០០ដល់៥,៧ លាននាក់។[២៦] បន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ និងព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសលើរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានប្រែជាទំនេរនៅឆ្នាំ១៩៤១ជាមួយការសោយទីវង្គតនៃព្រះមុនីវង្ស រាជបុត្ររបស់ព្រះស៊ីសុវត្ថិ និងបារាំងបានរំលងព្រះរាជបុត្ររបស់ព្រះមុនីវង្ស គឺព្រះមុនីរ៉េត ដោយដឹងថាទ្រង់មានចិត្តឯករាជ្យពេក។ ជំនួសមកវិញ ព្រះនរោត្តម-សីហនុ គឺព្រះនត្តាខាងមាតានៃព្រះបាទស៊ីសុវត្ថិត្រូវបានលើកឱ្យឡើងសោយរាជ្យ។ ពួកបារាំងបានគិតថាព្រះសីហនុវ័យក្មេងអាចនឹងងាយស្រួលគ្រប់គ្រង។[២៥] ពួកគេបានយល់ខុសហើយ យ៉ាងណាមិញ ហើយនិងនៅក្រោមរជ្ជកាលនៃព្រះបាទនរោត្តម-សីហនុ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩វិច្ឆិកា ១៩៥៣ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។[២៥