សម្បត្តិសួគ៌
សម្បត្តិសួគ៌ (បទ ពាក្យ៨) | |
សម្បត្តិសួគ៌ (បទ ពាក្យ៨) (១) លុយកាក់មាសប្រាក់ត្បូងកែវចរណៃ សម្បត្តិលោកីយ៍ចាយច្រើនអស់ច្រើន ចុះសម្បត្តិអ្វីចាយច្រើនចម្រើន ចាយរិតតម្កើនច្រើនលើសទ្វេដង។ (២) សម្បត្តិនោះពិតជាសម្បត្តិសួគ៌ ដូចនេះយើងគួរចែកដល់អ្នកផង គំនិតប្រាជ្ញាពុទ្ធិចម្បង ចាយមិនមួហ្មងចាយមិនសំចៃ។ (៣) ចែកតាមសម្ដីចែកតាមសំណេរ ចែកជូនដល់គេអំណោយថ្លាថ្លៃ កើនទាំងចំណេះកើនទាំងថ្វីដៃ អ្នកផងអរក្រៃអោយពរអោយជ័យ។ (៤) រួមគ្នាបង្កើតវប្បធម៌ចែកចាយ ធនធានស្គុសស្គាយរះពេញទឹកដី ប្រទេសថ្កុំថ្កើងមង្គលសិរី ចាស់ក្មេងប្រុសស្រីនាំគ្នាអបអរ។ និពន្ធដោយ សុខគឹមហេង ២៤ វិច្ឆិកា ២០១០ |