សម្មប្បធាន
សម្មប្បធាន៖ [១]សេចក្តីព្យាយាមត្រឹមត្រូវមាន៤យ៉ាង
១. សំវរប្បធាន៖ សេចក្តីព្យាយាមរំងាប់បាបអកុសលដែលនៅមិនទាន់កើត មិនឲ្យកើតឡើងក្នុងសន្តាន។
២. បហានប្បធាន៖ សេចក្តីព្យាយាមលះបាបអកុសលដែលកើតឡើងហើយក្នុងសន្តាន។
៣. ភាវនាបធាន៖ សេចក្តីព្យាយាមចម្រើនកុសលធម៌ដែលនៅមិនទាន់កើត ឲ្យកើតឡើងក្នុងសន្តាន។
៤. អនុរក្ខនាបធាន៖ សេចក្តីព្យាយាមរក្សាកុសលធម៌ដែលកើតឡើងក្នុងសន្តានមិនឲ្យសាបសូន្យទៅវិញ។
- ↑ សន្ទានុក្រមព្រះពុទ្ធសាសនា