សម្រែកបក្សីបក់គឹង

កំណាព្យប្រស្នា សម្រែកបក្សីបក់គឹង (បទ ពាក្យ៨)

កំណាព្យប្រស្នា សម្រែកបក្សីបក់គឹង (បទ ពាក្យ៨)

ព្រឹក្សព្រៃទ្រនំសម្បូរសប្បាយ បក្សីទាំងឡាយស្រែកច្រៀងខ្ញាវខ្ញា

តែគួរអភព្វសែនអនិច្ចា ស្ទើរក្ស័យជីវ៉ាបក្សីបក់គឹង។
 

កូនចៅនៅតូចមិនទាន់ដុះស្លាប តោហាមាត់ស្ងាបនាគធ្វើមិនដឹង

ឥន្រ្ទីក្រញាំហនុមានប្រឹង បណ្ដេញបក់គឹងចាកចោលសម្បែង។

 
បក់គឹងខំស្រែកស្រក់ទឹកនេត្រា ខ្ទរអាកាសាក្រោមកំដៅហែង

សង្ឃឹមគុជសីចេញមកសម្ដែង ដោះរឿងចំបែងវាសនាបក់គឹង។

និពន្ធដោយ សុខគឹមហេង ០១​ មិនា ២០១១