សហគមន៍អេកូទេសចរណ៍កោះសាមសិប

អង្គការ NTFP-EP និងមន្ទីរទេសចរណ៍ខេត្តក្រចេះ មានមោទនភាពសូមណែនាំតំបន់ទេសភាពទន្លេមេគង្គដ៏ស្រស់ស្អាតរបស់សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលមានទីតាំងស្ថិតនៅក្នុងខេត្តក្រចេះ។ តំបន់អាងទឹកដ៏ធំនេះសម្បូរទៅដោយកោះរាប់រយគ្រប់ដណ្តប់ដោយព្រៃឈើពណ៌បៃតង ជីវៈចម្រុះសម្បូរបែប ដូចជាព្រៃលិចទឹក ត្រីមេពូជកម្រជិតផុតពូជ និងប្រភេទសត្វបក្សីជិតផុតពូជ ដែលអ្នកអាចមកទស្សនាបាន។ សហគមន៍អេកូទេសចរណ៍កោះសាមសិបធ្វើឱ្យអ្នកទស្សនារីករាយជាមួយតំបន់ទេសភាពទន្លេមេគង្គដ៏ល្អឯក វាបានផ្តល់ឱកាសឱ្យអ្នកចូលរួមក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍ផងដែរ។ សហគមន៍អេកូទេសចរណ៍កោះសាមសិបត្រូវបានគ្រប់គ្រងដោយប្រជាសហគមន៍ផ្ទាល់ ក្នុងគោលបំណងបង្កើតប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ប្រជាសហគមន៍ និងមួយផ្នែកទៀតត្រូវបានបរិច្ចាកសម្រាប់ការពារជីវចម្រុះក្នុងសហគមន៍[]

សកម្មភាពកម្សាន្ត

កែប្រែ

សហគមន៍អេកូទេសចរណ៍កោះសាមសិបមានសេវាកម្សាន្តដូចជា

  • ទទួលបានបទពិសោធន៍នៃការស្នាក់នៅក្នុងផ្ទះសហគមន៍
  • បោះជំរុំតង់លើកោះឆ្នេរខ្សាច់សក្បុសតាមដងទន្លេ
  • ជិះកង់ទៅមើលសត្វស្លាប
  • ដំណើរកម្សាន្តតាមទូកគយគន់ទេសភាពព្រៃលិចទឹក និងថ្ងៃលិចដ៏ស្រស់ស្អាត
  • ស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច
  • នេសាទត្រីលក្ខណៈប្រពៃណីប្រចាំថ្ងៃជាមួយប្រជាសហគមន៍
  • រាវចាក់ច្រែង និងជីកចង្រឹតដូងខ្សាច់ និងចម្អិនអាហារដោយផ្ទាល់
  • ដើរកម្សាន្តក្នុងព្រៃសហគមន៍ និងព្រៃលើកោះរងាវ
  • ទស្សនាសត្ចស្លាបប្រមាណ២១៨ប្រភេទជាពិសេសសត្វស្លាបកម្រជិតផុតេពូជ
  • រីករាយជាមួយឆ្នេរខ្សាច់នារដូវប្រាំង និងហែលទឹកកម្សាន្ត(វិច្ឆិកាដល់ឧសភា)

សេវាកម្មសហគមន៍

កែប្រែ

សេវាសហគមន៍មានដួចជា៖

  • ម្ហូបអាហារ
  • ផ្ទះស្នាក់សហគមន៍
  • បោះតង់
  • អ្នកនាំភ្ញៀវ
  • ជួលទូក និងជិះកង់
  • ទស្សនាសត្វស្លាប
  • ដាំដើមឈើទុកជាអនុស្សាវរីយ៍

ទីតាំង

កែប្រែ

សហគមន៍អេកូទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រ តាមបណ្តាយផ្លូវជាតិលេខ៧ ពីទីរួមខេត្តក្រចេះទៅខេត្តស្ទឹងត្រែង និងមានចម្ងាយប្រមាណ៦៥គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងទៅខេត្តក្រចេះ។

ឯកសារយោង

កែប្រែ
  1. ខិតប័ណ្ណផ្សព្វផ្សាយរបស់សហគមន៍អេកូទេសចរណ៍កោះសាមសិប