សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ

សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វគឺជាផ្នែកមួយនៃសហគមន៍ព្រៃឈើភ្នំជម្រកសត្វ ដែលមានទីតាំងស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។ សហគមន៍នេះមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ៦៤ពីខេត្តស្ទឹងត្រែងទៅខេត្តព្រះវិហារ។ សហគមន៍នេះបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍ ការរស់នៅរបស់ប្រជាសហគមន៍ ពិសេសជនជាតិភាគតិច និងធ្វើឱ្យប្រជាសហគមន៍ចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកាត់បន្ថយការកាប់បំផ្លាញធនធានធម្មជាតិ[]

សេវាកម្មនៅក្នុងសហគមន៍

កែប្រែ
  • អ្នកនាំភ្ញៀវ
  • ផ្ទះស្នាក់សហគមន៍
  • ម្ហូបអាហារ
  • បោះតង់
  • ជួលគោយន្ត កង់ និងម៉ូតូ
  • ដាំដើមឈើ
  • មើលការសំដែងវប្បធម៌ជនជាតិដើមភាគតិច
  • ទស្សនាសត្វព្រៃ
  • ទស្សនារូងល្អាងភ្នំធម្មជាតិ
  • ទស្សនាសមុទ្រឈើ
  • ជ្រលងភ្ជាប់និស័្សយ
  • រៀបសូត្រពីវប្បធម៌ជនជាតិភាគតិច
  • ដើរក្នុងព្រៃ និងឡើងភ្នំជាដើម។

ឯកសារយោង

កែប្រែ
  1. បណ្ណផ្សព្វផ្សាយសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ