សាកលវិទ្យាល័យមហាសារខាម
អត្ថបទនេះមានបញ្ហាច្រើន សូមជួយកែលម្អ ឬពិភាក្សាអំពីបញ្ហាទាំងនេះនៅលើទំព័រពិភាក្សា. (ស្វែងយល់ពីរបៀប និងពេលណាដែលត្រូវលុបសារគំរូទាំងនេះចេញ)
|
សាកលវិទ្យាល័យមហាសារខាម ឬ សាកលវិទ្យល័យមហាសារ៉ាខាម (ភាសាថៃៈ มหาวิทยาลัยมหาสารคาม; ភាសាអង់គ្លេសៈ Mahasarakham University) មានទីតាំងនៅខេត្តមហាសារខាម មានចំងាយ 470 Km ពីទីក្រុងបាងកក។ កាលពីមុនជាសាកលវិទ្យល័យមហាសារខាមជាសាខារបស់សាកលវិទ្យាល័យស៊ីណៈគ្រិន្ទវិរ៉ូត វាបានអភិវឌ្ឍន៍ខ្លួនជា សាកលវិទ្យាល័យមហាសារខាម កាលពីថ្ងៃទី 9 ធ្នូ 1994។ ព្រះបាទសម្តេចភូមិផុនអាឌុលយ៉ាដេត បានចុះព្រហស្ថលេខានៅក្នុងព្រះរាជបញ្ញត្តិរបស់សាកលវិទ្យាល័យ ថាសាកលវិទ្យាល័យមហាសារខាម ជាសាកលវិទ្យាល័យរបស់រដ្ឋទី 22 នៃប្រទេសថៃ។
Mahasarakham University | |
---|---|
มหาวิทยาลัยมหาสารคาม | |
បាវចនា | ผู้มีปัญญา พึงเป็นอยู่เพื่อมหาชน |
បាវចនាជាភាសាអង់គ្លេស | Public Devotion is a Virtue of the Learned |
បង្កើត | 1994 (1968 as Mahasakham College of Education) |
ប្រភេទ | Public |
President | Prof. Dr. Sampan Ritthidech (Acting) |
បុគ្គលិកសិក្សាធិការ | 1,210[១] (2013) |
បុគ្គលិករដ្ឋបាល | 2,198[១] (2013) |
និស្សិត | 45,681[១] (2013) |
ទីតាំង | Maha Sarakham, Kantharawichai, Maha Sarakham Province, Thailand 16°11′57.7″N 103°17′02.3″E / 16.199361°N 103.283972°E |
Campus | Urban and Regional |
ព័ណ៌ | ទំព័រគំរូ:Scarf |
កីឡា | Soccer, marathon |
Nickname | MSU |
Affiliations | Association of Southeast Asian Institutions of Higher Learning |
វិបសាយ | msu.ac.th |
ប្រវត្តិ
កែប្រែ
កាលពីឆ្នាំ 1968 សាកលវិទ្យាល័យមហាសារខាម គឺជាវិទ្យាល័យអប់រំ បន្ទាប់មកបានក្លាយមកជាសាកលវិទ្យាល័យស៊ីណៈគ្រិន្ទវិរ៉ូត សាខាមហាសារខាម កាលពីថ្ងៃទី 29 មិថុនា 1974។ ក្រោយមកបានអភិវឌ្ឍន៍ខ្លួនទៅជា “សាកលវិទ្យាល័យមហាសារខាម”។
កាលពីថ្ងៃទី 9 ធ្នូ 1994 ព្រះបាទសម្តេចភូមិផុនអាឌុលយ៉ាដេត បានចុះព្រះហស្ថលេខាក្នុងព្រះរាជបញ្ញតិប្រកាសថា សាកលវិទ្យាល័យមហាសារខាម ជាសាកលវិទ្យាល័យរដ្ឋទី 22 នៃប្រទេសថៃ។
ទីតាំងដើមរបស់សាកលវិទ្យាល័យនៅផ្លូវនគរសុវណ្ណ ឃុំតៈឡាត ស្រុកមឿង ខេត្តមហាសារខាម មានផ្ទៃដីចំនួន 31.52 ហិចតា បន្ទាប់មកបានទិញបន្ថែមនៅឆ្នាំ 2005 ចំនួន 58.88 ហិចតា។ នៅឆ្នាំ ១៩៩៨ បានពង្រីកមកទីតាំងថ្មីនៅ ឃុំខាមរៀង ស្រុកក័នថៈរៈវិឆ័យ ខេត្តមហាសារខាម មានផ្ទៃដីចំនួន 208 ហិចតា មានចម្ងាយ 7 Km ពីទីតាំងចាស់។ សាកលវិទ្យាល័យមហាសារខាមមាននិស្សិតទាំងអស់ចំនួន 45,681 នាក់ (ឆ្នាំ2013) និងមាន 20 មហាវិទ្យាល័យ។
ស្លាកសញ្ញាប្រចាំសាកលវិទ្យាល័យ
កែប្រែleft|thumb|150x150px|ស្លាកសញ្ញាប្រចាំសាកលវិទ្យាល័យ
- ព្រះធាតុណាឌូនៈ គុណធម៌ អំពើល្អ
ខ្សែសីម៉ាព័ទ្ធជុំវិញៈ គតិបណ្ឌិត
ពន្លឺរង្សីៈ ភាពរីកចម្រើន
ក្បាច់ៈ គតិបណ្ឌិត និងមរតកវប្បធម៌ឦសាន
សរុបៈ ការរីកចម្រើនរុងរឿងដែលមានឥទ្ធិពលមកពីចំណេះដឹង និងវប្បធម៌ គួបផ្សំជាមួយនឹងគំនិតច្នៃប្រឌិតរបស់ភូមិភាគឦសាន។
ពាក្យស្លោកសាកលវិទ្យាល័យ
"พหูนํ ปณฺฑิโต ชีเว" (ផៈហូណាំ បៈណៈធិតូ ឈីវេ) មានន័យថា អ្នកមានប្រាជ្ញាជាទីពឹងរបស់មហាជន។
- ផ្កាប្រចាំសាកលវិទ្យាល័យៈ ផ្ការាជព្រឹក្ស ឬ ផ្កាលឿងរាជ
- ពណ៌ប្រចាំសាកលវិទ្យាល័យៈ ពណ៌លឿង និង ប្រផេះ
- ពណ៌លឿងៈ មានន័យថា ការរីកចម្រើនរុងរឿង ភាពស្រស់ស្អាត ភាពសំបូរហូរហៀរ
- ពណ៌ប្រផេះ មានន័យថា គំនិត ឬប្រាជា្ញ
ចំនួនមហាវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗ
កែប្រែបច្ចុប្បន្ន សាកលវិទ្យាល័យមហាសារខាម មានមហាវិទ្យាល័យ ចំនួយ 17 វិទ្យាល័យ ចំនួន 2 និងវិទ្យាស្ថានស្រាវជ្រាវ ចំនួន 2 ដែលបាន និងកំពុងបើកដំណើរការបង្រៀន
មហាវិទ្យាល័យ
កែប្រែមនុស្សសាស្រ្ត និងសង្គមសាស្រ្ត
កែប្រែ- មហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត
- មហាវិទ្យាល័យអប់រំ
- មហាវិទ្យាល័យគណនេយ្យ និងគ្រប់គ្រង
- មហាវិទ្យាល័យវិចិត្រសិល្បៈ
- មហាវិទ្យាល័យគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ
- មហាវិទ្យាល័យវិទ្យាសាស្ត្រវប្បធម៌
- មហាវិទ្យាល័យនិតិសាស្រ្ត
វិទ្យាសាស្ត្រ និងទិចណូឡូជី
កែប្រែ- មហាវិទ្យាល័យវិទ្យាសាស្រ្ត
- មហាវិទ្យាល័យវិស្វកម្ម
- មហាវិទ្យាល័យស្ថាបត្យកម្ម រៀបចំដែនដី និងនគររូបនីយកម្ម
- មហាវិទ្យាល័យពត៌មានវិទ្យា
- មហាវិទ្យាល័យទិចណូឡូជី
វិទ្យាសាស្រ្តសុខភាព
កែប្រែ- មហាវិទ្យាល័យឱសថសាស្រ្ត
- មហាវិទ្យាល័យវេជ្ជសាស្ត្រ
- មហាវិទ្យាល័យគិលានុបដ្ឋាក
- មហាវិទ្យាល័យសុខភាពសាធារណៈ
- មហាវិទ្យាល័យវិទ្យាសាស្រ្តសត្វ
វិទ្យាល័យ
កែប្រែ- វិទ្យាល័យតូរ្យតន្រ្តី
- វិទ្យាល័យនយោបាយ និងការគ្រប់គ្រង
វិទ្យាស្ថាន
កែប្រែ- វិទ្យាស្ថានស្រាវជ្រាវវិល័យរុក្ខវេទ
- វិទ្យាស្ថានស្រាវជ្រាវសិល្បៈ និងវប្បធម៌ឦសាន
ឯកសារយោង
កែប្រែ- ↑ ១,០ ១,១ ១,២ "Mahasarakham University's 2013 Annual Report" (PDF) (in ថៃ). www.plan.msu.ac.th/. Archived from the original (PDF) on 2014-05-02. Retrieved 2014-05-02.