សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) ហៅក្រៅថាសាលាក្រហម ជាភាសាអង់គ្លេស University of Health Sciences (U.H.S) និង ជាភាសាបារាំង Université Des Sciences De La Santé (U.S.S)។ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាគ្រឹះស្ថានឧត្ដមសិក្សាផ្នែកសុខាភិបាលដែលមានវ័យចំណាស់មួយ។ សាកលវិទ្យាល័យនេះដូចជាសាកលវិទ្យាល័យមួយចំនួនដែលកើតឡើងដំណាលគ្នាដែរ គឺបានប្ដូរឈ្មោះច្រើនដងហើយត្រូវអាក់ខានដំណើរការនាសម័យកម្ពុជាប្រជាធិបតេយ្យ។ ឆ្នាំសិក្សាថ្មីនេះ គឺជាជំនាន់ទី៤២នៃសាកលវិទ្យាល័យ។
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល | |
---|---|
University of Health Sciences | |
ស.វ.ស | |
ប្រភេទ | សាកលវិទ្យាល័យរដ្ឋ |
សាកលវិទ្យាធិការ | ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស. (ពីឆ្នាំ ២០១២-បច្ចុប្បន្ន) |
ថ្នាក់បរិញ្ញាបត្រ | BMedSc,BDentSc, BPharm, BNurs, BMidW, BPH, BSc, Professional Diplomas, Associate degrees. |
ថ្នាក់អនុបណ្ឌិត | MD, DDS, PharmD, MPH, MSc |
ថ្នាក់បណ្ឌិត | MD-DES. |
ទីតាំង | ភ្នំពេញ, កម្ពុជា |
Affiliations | ក្រសួងសុខាភិបាល; ក្រសួងអប់រំ យុវជន និង កីឡា[១] |
វិបសាយ | [២] |
ប្រវត្តិ
កែប្រែសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បង្កើតឡើងនៅខែមិថុនា ឆ្នាំ ១៩៤៦ [២]។ កាលបង្កើតឡើងដំបូង សាកលវិទ្យាល័យនេះឈ្មោះ សាលាមន្ត្រីវិទ្យាពេទ្យ។ គ្រឹះស្ថាននេះប្ដូរឈ្មោះច្រើនដង៖
- ១៩៥៣៖ សាលាភូមិន្ទវិទ្យាពេទ្យ កម្ពុជា
- ១៩៦២៖ មហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត
- ១៩៧១៖ មហាវិទ្យាល័យអមវេជ្ជសាស្រ្ត (បន្ថែម ផ្នែកទន្តសាស្ត្រឆ្នាំនេះដែរ)
- ១៩៨០៖ មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត
- ១៩៩៧៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល
កាលពីឆ្នាំ ១៩៦៧ មហាវិទ្យាល័យឱសថសាស្ត្របានផ្លាស់ប្ដូរទីតាំងទៅក្នុងបរិវេណ សាកលវិទ្យាល័យភ្នំពេញ[២]។
មហាវិទ្យាល័យ និង ស្ថាប័នរងផ្សេងៗ
កែប្រែសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចែកចេញជាស្ថាប័នរងដូចជា៖
- ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
- មហាវិទ្យាល័យ វេជ្ជសាស្ត្រ
- មហាវិទ្យាល័យ ឱសថសាស្ត្រ
- មហាវិទ្យាល័យ ទន្តវទនសាស្ត្រ
- សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ
- មជ្ឍមណ្ឌល អភិវឌ្ឍន៍អប់រំវិជ្ជាជីវៈសុខាភិបាល
ឯកសារយោង
កែប្រែ- ↑ http://www.moeys.gov.kh/en
- ↑ ២,០ ២,១ [១] Archived 2012-08-26 at the វេយប៊ែខ ម៉ាស៊ីន., គេហទំព័រ ស.វ.ស