សាកលវិទ្យាល័យ អង្គរ

ប្រវត្តិសាកលវិទ្យាល័យ

កែប្រែ

សាកលវិទ្យាល័យអង្គរជាគ្រឹះស្ថានឧត្តមសិក្សាធំមួយនៅក្នុងខេត្តសៀមរាបដែល បានបង្កើតឡើងដោយបានការទទូលស្គាល់តាមអនុក្រឹតរបស់រាជរដ្ឋាភិបាលលេខ ២ ៨ អនក្រ.បក ចុះ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០៤ ដែលមានអាសយដ្ឋាននៅ បុវី សៀងណាំ ភូ មិ ខ្នារ ឃុំ ជ្រាវ ស្រុក សៀមរាប ខេត្តសៀមរាប រហូតមកដល់ ពេលនេះសាកលវិទ្យាល័យបានបំរើសេចក្តីត្រូវការរបស់និស្សិត និយោជក និង សាធារណ ជនទូទៅដែលចង់សិក្សាពង្រីកចំណេះដឹងឱ្យបានកាន់តែខ្ពស់។ សាកលវិទ្យាល័យ អង្គរគឺជាគ្រឹះ ស្ថាន សិក្សាដែលបានគិតគូអំពីគុណភាពសិក្សា និង សមត្ថភាពនិសិ្សតជាចម្បង។ សាកលវិទ្យាល័ យអង្គរត្រូវបានទទូលស្គាល់ ពីសំណាក់ស្ថាប័ននិងអង្កការនានាថាជាសាកលវិទ្យា ល័យដែលបណ្តុះ បណ្តាល ធនធា នមនុស្ស ប្រក បដោយ គុណភាព ពុទ្ធិ និងសីល ធម៌ខ្ពស់។ ខេត្តសៀមរាបកំពុងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យកំណើនប្រជាជនកាន់តែ ច្រើននិងជីវ ភាពរបស់ ពួកគេកាន់តែធូរធារហើយសិស្ស និសិ្សតកំពុ ងបន្តការ សិក្សាកាន់តែច្រើនជារៀងរាល់ឆ្នាំ ។ ចំណែកសាកលវិទ្យាល័យអង្គរក៏បាន ត្រៀមជាស្រេចដើម្បីធ្វើការសាងសង់់ពង្រីក បន្ថែម សម្រាប់បំពេញតម្រូវការ របស់សិស្ស និសិ្សតទាំងនោះ ។

មហាវិទ្យាល័យ

កែប្រែ

សាកលវិទ្យាល័យ អង្គរ មាន៥មហាវិទ្យាល័យ ដូចជាៈ

  1. មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍
  2. មហាវិទ្យាល័យ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា
  3. មហាវិទ្យាល័យ មនុស្សសាស្ត្រ និង ភាសា
  4. មហាវិទ្យាល័យ សង្គមសាស្ត្រ និង នីតិសាស្ត្រ
  5. មហាវិទ្យាល័យ កសិកម្ម

កម្មវិធីសិក្សា

កែប្រែ

សាកលវិទ្យាល័យ អង្គរ កំពុងដំណើរបណ្តុះបណ្តាលនិស្សិត ប្រកបដោយគុណភាពខ្ពស់ និងស្របតាមស្តង់ដារជាតិដែលមាន កម្រិតដូចជា៖

១. វគ្គសិក្សាខ្លី មានបណ្តុះបណ្តាលជំនាញ៖
- រដ្ឋបាលទូទៅ (General Administration)
- គណនេយ្យទូទៅ (General Accounting)
- គណនេយ្យកុំព្យូទ័រ (Computer Accounting, Quickbook)
- បដិសណ្ឋារកិច្ច (Hospitalities)
- ការិយាល័យជួរមុខ (Front Office)
- រៀបចំបន្ទប់ (House Keeping)
- កុំព្យូទ័ររដ្ឋបាល (Computer Office)
- ការរៀបចំវ៉ិបសាយថ្នាក់ដំបូង (HTML / Javascript)
- ការរៀបចំវ៉ិបសាយថ្នាក់គ្រប់គ្រង (PHP / ASP.net)
- រចនារូបភាព (Photoshop)
- រៀបចំរូបភាព (CorelDRAW)
- រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ (VB.net)
- ប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Ms.Access / SQL Server)
- រៀបចំបណ្តាញកុំព្យូទ័រ (Computer Network)
- ជួសជុលនិង ថែទាំកុំព្យូទ័រ (Repared and Maintenance)
- ភាសាអង់គ្លេសសម្រាប់បកប្រែ (English for Translation)
- ភាសាអង់គ្លេសម្រាប់ទំនាក់ទំនង (English for Communication)
- ភាសាកូរ៉េគ្រប់កំរិត (Korean Language for all Level)
- ភាសាជប៉ុនគ្រប់កំរិត (Japanese Language for all Level)

២. បរិញ្ញាបត្ររង មានបណ្តុះបណ្តាលជំនាញ៖
- គ្រប់គ្រងពាណិជ្ជកម្ម (Business Administration)
- គណនេយ្យ (Accountant)
- ទិផ្សារ (Marketing)
- ធនាគារ និង ហិរញ្ញវត្ថុ (Banking and Finance)
- គ្រប់គ្រងសណ្ឋាគារ និង ទេសចរណ៍ (Hotel and Tourism Management)
- នីតិសាធារណៈ (Public Law)
- អភិវឌ្ឍន៍ជនបទ (Rural Development)
- ព័ត៌មានវិទ្យា (Information Technology)
- សេដ្ឋកិច្ច (Economic)
- ភាសាអង់គ្លេស (English Language)
- ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា (Management Information System)
- វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

៣.បរិញ្ញាបត្រ
+ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍
មានបណ្តុះបណ្តាលជំនាញ៖
- គ្រប់គ្រងពាណិជ្ជកម្ម (Business Administration)
- គណនេយ្យ (Accounting)
- ទីផ្សារ (Marketing)
- ធនាគារ និងហិរញ្ញវត្ថុ (Banking and Finance)
- កុំព្យូទ័រពាណិជ្ជកម្ម (Computer Business)
- គ្រប់គ្រងធនធានមនុស្ស (Human Resource Management)
- គ្រប់គ្រងសណ្ឋាគារ និង ទេសចរណ៍ (Hotel and Tourism Management)
- គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Management Information System)

+ មហាវិទ្យាល័យមនុស្សសាស្ត្រ និង ភាសាបរទេស
មានបណ្តុះបណ្តាលជំនាញ៖
- ភាសាអង់គ្លេស (English Language)
- សម្រាប់ការបង្រៀន (For Teaching)
- សម្រាប់ទំនាក់ទំនងអន្តរជាតិ (For International Communication)
- សម្រាប់ការបកប្រែ (For Translation)
- សម្រាប់ពាណិជ្ជកម្មអន្តរជាតិ (For International Business)
+​ មហាវិទ្យាល័យវិទ្យាសាស្រ និង បច្ចេកវិទ្យា

មានបណ្តុះបណ្តាលជំនាញ៖
- វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
- ព័ត៌មានវិទ្យា (Information Technology)

+​ មហាវិទ្យាល័យសង្គមសាស្ត្រ និង នីតិសាស្ត្រ
មានបណ្តុះបណ្តាលជំនាញ៖
- នីតិឯកជន (Private Law)
- នីតិសាធារណៈ (Public Law)
- សេដ្ឋកិច្ច (Economic)
- វិទ្យាសាស្ត្រនយោបាយ និង ទំនាក់ទំនងអន្តរជាតិ (Polictical Science and International Relation)

+​ មហាវិទ្យាល័យកសិកម្ម
មានបណ្តុះបណ្តាលជំនាញ៖
- ក្សេតសាស្ត្រ (Agronomy)
- អភិវឌ្ឍន៍ជនបទ (Rural Development)
+​ មហាវិទ្យាល័យសុភាពសាធារណៈ
- គិលានុបដ្ឋាក(Nursing)
- ឆ្មប (Midwifery)

ចក្ខុវិស័យ បេសកកម្ម គោលដៅ និងវត្ថុបំណង

កែប្រែ


បេសកកម្ម


សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ទាំង​ស្ថាប័នរដ្ឋ និង​​ឯកជន ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​បណ្តុះ​បណ្តាល​ស្រប​តាម​ស្តង់ដារ​ជាតិនិង​ ស្តង់ដារ ​តំបន់ ។ គ្រប់គ្រង​ការ​បណ្តុះ​បណ្តាល​ ស្រប​តាម​បទដ្ឋាន​ផ្សេងៗ របស់ ​ក្រសួងអប់រំ យុវជន និង កីឡា និង​គណៈកម្មាធិការ​ទទួល​ស្គាល់​​គុណភាព​អប់រំ ​នៃ​កម្ពុជា ។


គោលដៅ


ធានា​ឱ្យ​បាន​នូវ​គុណភាព​នៃ​ការ​បណ្តុះ​បណ្តាល និស្សិត​បាន​បញ្ចប់​ការ​សិក្សា​ពី សាកលវិទ្យាល័យ អង្គរ មាន​សមត្ថភាព គុណភាព ប្រកប​ដោយ​គតិបណ្ឌិត​ខ្ពស់ រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ ជា​ពិសេស​ធ្វើ​ការងារ​ប្រកប​ដោយ​សមត្ថ- ភាព ចំណេះដឹង វិជ្ជាជីវៈខ្ពស់ ។


វត្ថុបំណង


សាកលវិទ្យាល័យ នឹង​ពង្រីក​សក្តានុពល​របស់​ខ្លួនឱ្យ​កាន់​តែ​ប្រសើរទាំង​មូលដ្ឋាន​ ធនធាន​មនុស្ស ក៏ដូចជា សាស្ត្រាចារ្យ បុគ្គលិក ជំនាញ​ផ្សេង​ៗ ​របស់​មហាវិទ្យា- ល័យនិង​មូលដ្ឋាន​សម្ភារៈ​ព្រមទាំង​ឧបករណ៍​ ជំនួយ​ដល់​ការ​សិក្សា​ស្រាវជ្រាវដល់ ​និស្សិត ។ និស្សិត​ក្រោយ​ពេល​ បញ្ចប់​ការ​ សិក្សា នឹងមាន​សមត្ថភាព​ពេញលេញ ​ក្នុង​ការ​បំពេញ​ការងារ​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​សហគ្រាស ​ក្រុម​ហ៊ុន​នានា។ ពង្រឹង ​ការ​អភិវឌ្ឍន៍​កម្មវិធី​សិក្សា ទាំង ​ថ្នាក់​ឆ្នាំសិក្សា​​មូលដ្ឋាន និង​ កម្មវិធី​ជំនាញទៅ​លើ​ គ្រប់​មហាវិទ្យាល័យ របស់សាកលវិទ្យាល័យ ជារៀង​រាល់​ឆ្នាំ ដើម្បី​ឱ្យ​ស្រប​តាម​​ តម្រូវការ​ទីផ្សារ​​ការងារ។

អាសយដ្ឋាន និង ទំនាក់ទំនង

កែប្រែ

ស្ថិតនៅក្នុង បុរី សៀង ណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប

តំណភ្ជាប់ខាងក្រៅ

កែប្រែ

គេហទំព័រ
ទំព័រហ្វេសបុក
ទីតាំងរបស់សាកលវិទ្យាល័យ អង្គរ