សាក់​​ ស៊ី​ស្បោង​​

សាក់ ស៊ីស្បោង

ឯកសារ:លោកស្រី សាក់ស៊ីស្បោង.jpg
រូបភាពលោកស្រី សាក់ ស៊ីស្បោង
ជីវប្រវត្តិសង្ខេប
នាម​ពេញ សាក់ ស៊ីស្បោង
រហស្សនាម
សញ្ជាតិ  កម្ពុជា
អាជីព
  • តួសម្ដែង
ជំនាញ
  • តួសម្ដែង
ថ្ងៃខែឆ្នាំកំណើត
'
ស្រុកកំណើត
ឪពុក
ម្តាយ
ស្វាមី
  • ​ក្នុង​ឆ្នាំ១៩៦៥ បាន​រៀប​អាពាហ៍ពិពាហ៍​ ជា​មួយ​អ្នក​បើក​យន្ត​ហោះ​
បុត្រ
  • នៅ​ឆ្នាំ១៩៧២ មាន​​កូន​ប្រុស​ម្នាក់


ការសិក្សា

កែប្រែ

អ្នក​ស្រី​ជា​អតីត​សិស្ស​នៅ សាលា​បឋមសិក្សាហ្វ្រង់ស្វ័រ​បូដ្វាំង និង​បាន​បន្ត​ការសិក្សានៅ វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រួច​បន្ត​ចូល​រៀននៅ​សាលាភាសា​បារាំង​ ដឺកាត អ្នកស្រីចេះ​និយាយភាសាបារាំង​ល្អ​ដាច់គេ។​

ជីវិតការងារ និង សិល្បៈ

កែប្រែ
  • នៅឆ្នាំ១៩៦០ អ្នកស្រីបានចូលបម្រើការងារជា នារី​អាកាសចរ​ណ៍​​។
  • នៅ​​ឆ្នាំ១៩៦៤ អ្នកស្រីបាន​ចូល​រួម​ប្រលង​បវរកញ្ញា​បង្ហាញ​ម៉ូដ​​រថយន្ត​ ក្នុង​មហោស្រព​ទី​ក្រុង​កែប​ ថែមទាំង​ទទួល​បាន​ពាន​ ចំណាត់​ថ្នាក់​លេខ​៣។
  • នៅឆ្នាំ​១៩៦៦ អ្នក​ស្រី​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​តាមរយៈ​រឿង វិល​វិញ​ណាបង របស់​ផលិតកម្ម​ តារា​រដ្ឋ​ភាពយន្ត

មិន​ត្រឹម​តែ​ប៉ុណ្ណោះ សាក់​ ស៊ីស្បោង ធ្លាប់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​រឿង​ល្បី៤​រឿង​របស់ ព្រះ​បរម​រតន​កោដ្ឋ គឺ៖ រឿង​ អប្សារា រស់​ដោយ​សប្បាយ​ចិត្ត​ ព្រះ​ប្រជា​កុមារ និង វាសនា​អកុសល

  • នៅឆ្នាំ​១៩៦៩ អ្នកស្រី​បាន​ទទួល​ពាន​រង្វាន់​មាស ជា​តួ​ស្រី​ស្រស់​ស្អាត​ឆើត​ឆាយ​ ពី​ មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី១។
  • ចាប់ពីឆ្នាំ​១៩៦២​ ដល់ ១៩៧៤ អ្នក​ស្រី​បាន​បង្ហាញ​មុខ​ជា​តួ​រង និង​តួ​សំខាន់​ក្នុង​ភាពយន្ត​ល្បីៗជា​ច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នកស្រី​ក៏​ធ្លាប់​គ្រង​តំណែង​តួ​ឯក​ក្នុង​រឿង​មួយ​ចំនួន​ដែរ​ដូច​ជា៖ បក្សី​ចាក​មេឃ និង ផ្លូវ​បែក​ជា​បី
  • លោកស្រី បាន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅ​រស់​នៅ​ប្រទេស​បារាំង​មុនការឡើងអំណាច​​ខ្មែរក្រហមឆ្នាំ ១៩៧៥ ហើយ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​ថត​រឿង​ចុងក្រោយ​មួយ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០។ លោកស្រី ជាបុគ្គលមួយរូបដែលរួចជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបាន ។
  • នៅពេលដែលលោកស្រីត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ២០១៨ ដើម្បីចូលរួមពិធីបុណ្យសពមួយដែលលោកស្រីបានកោរសក់តាមប្រពៃណីខ្មែរ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលដែលលោកស្រីនៅមានជីវិត ដោយសារគេជឿថាលោកស្រីត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម។

ប្រវត្តិចូលសិល្បៈ

កែប្រែ

រឿង​ដំបូង​ដែល​អ្នក​ស្រី​សម្ដែង​នេះ ត្រូវ​បាន​ដាក់​បញ្ចាំង​ជា​ច្រើន​ប្រទេស​ទាំង​អឺរ៉ុប និង​អាស៊ី។ ក្រោយ​បាន​ឃើញ​ពី​សមត្ថភាព​​របស់​នាង​ហើយ មាន​ផលិតករ​ខ្មែរ​ជា​ច្រើន​ទាក់​ទង​​ឲ្យ​នាង​ទៅ​សម្ដែង​ជា​ហូរហែ​ រហូត​ដល់​នាង​ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា នាង​ជា​កំពូល​តារា​សិចស៊ី និង​ស៊ី​វីល័យ​ប្រចាំ​កម្ពុជា។

គ្រួសារ និង ស្នេហា

កែប្រែ

[]

ភាពយន្ត

កែប្រែ

ឯកសារយោង

កែប្រែ
  1. https://news.sabay.com.kh/article/961481