សាច់ឈាម
សាច់ឈាម (អង់គ្លេស: Flesh) នៅក្នុងសាសនាគ្រីស្ទ មានន័យពីរយ៉ាង:
ន័យទី១: សំដៅទៅលើរូបសាច់របស់មនុស្ស ឬសត្វ។
ន័យទី២: សំដៅទៅលើលក្ខណៈមួយដែលគ្មានរូបរាង ជាទូទៅជាលក្ខណៈអាក្រក់ ជាភាពកំសោយទាំងខាងរូបកាយ ទាំងខាងផ្លូវចិត្ត ជានិស្ស័យបាប ឬចិត្តដែលចង់តែប្រព្រឹត្តបាប ជាចំណង់ដែលកើតចេញពីតុណ្ហានៃបាបទាំងខាងរូបកាយ ទាំងខាងផ្លូវចិត្ត។
នៅព្រះគម្ពីរ ពាក្យ "សាច់ឈាម" ជាធម្មតាត្រូវបានប្រើសម្រាប់ពិពណ៌អំពីផ្នែកខាងឯរូបសាច់មួយចំនួនរបស់សត្វ និងអំពីលក្ខណៈរបស់មនុស្ស។[១] នៅក្នុងទម្លាប់របស់គ្រីស្ទាន ពាក្យនេះក៏ត្រូវបានប្រើសំដៅទៅលើទំនោរទៅការប្រព្រឹត្តបាបផងដែរ។[២]
អត្ថន័យ និងការប្រើប្រាស់
កែប្រែព្រះគម្ពីរសម្ពន្ធមេត្រីចាស់
កែប្រែផ្លូវនៃអស់ទាំងសាច់ គឺជាឃ្លាខាងសាសនា ដែលក្នុងអត្ថន័យដើម មានន័យថាសេចក្ដីស្លាប់ ជាជោគវាសនានៃអ្វីទាំងអស់ដែលមានជីវិត។ ឃ្លានេះមិនបានលេចឡើងត្រង់ៗ នៅក្នុងគម្ពីរ King James ទេ ប៉ុន្តែវាត្រូវបានបង្ហាញឲ្យឃើញច្បាស់នៅក្នុងការបកប្រែនោះ។
- ព្រះទ្រង់មានបន្ទូលទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញដោយសេចក្ដីឃោរឃៅដោយសារគេ មើល៍! យើងនឹងបំផ្លាញគេ ជាមួយនឹងផែនដីដែរ (លោកុប្បត្តិ ៦:១៣)
ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី
កែប្រែនៅក្នុងរ៉ូម ៧:១៨ សាវ័កប៉ូលនិយាយថា:
- ដ្បិតខ្ញុំដឹងហើយថា នៅក្នុងខ្ញុំ គឺនៅក្នុងសាច់ឈាមរបស់ខ្ញុំ គ្មានអ្វីល្អឡើយ ពីព្រោះខ្ញុំមានបំណងចង់ធ្វើល្អ ប៉ុន្តែធ្វើមិនបានសោះ។
យ៉ាងណាមិញ នៅសតវត្សទី៤ គោលលទ្ធិរបស់ពួកសាវ័កអះអាងអំពី ការរស់ឡើងវិញនៃសាច់ឈាម គឺរូបកាយដែលជាផ្នែកដ៏សំខាន់មួយរបស់មនុស្ស។
នៅក្នុងភាសាខាងសាសនា ពាក្យ "សាច់ឈាម" បានបង្កប់នូវអត្ថន័យស្ដីអំពីបាបខាងផ្លូវភេទ។
នៅ ១ យ៉ូហាន ២:១៦ មានសរសេរថា:
ឯកសារយោង
កែប្រែ- ↑ "Flesh, from the Encyclopedia of the Bible and its Reception" DeGruyter (Berlin, Boston) 2014. Retrieved on 22 July 2014.
- ↑ "International Standard Bible Encyclopedia - Flesh"
- ↑ Tria autem sunt quae nos tentant, caro, mundus, diabolus. Abelard, Exposition of the Lord's Prayer Archived 2003-01-24 at the វេយប៊ែខ ម៉ាស៊ីន., sixth petition ("And lead us not in temptation")
- ↑ Book of Common Prayer Archived 2011-05-16 at the វេយប៊ែខ ម៉ាស៊ីន., 1662 edition