សាទរឆ្នាំថ្មី

និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែលប៊ុណ្ណា ច្រៀងដោយ ឈឿន ឧត្តម និង មាស សុខសោភា

១. ចូលរាំយើងរាំសប្បាយ គ្រប់កាយសាទរឆ្នាំថ្មី ញាតិមិត្តទាំងប្រុសទាំងស្រី (ស្ទួន) ឡើងរាំតន្ត្រីចង្វាក់រាំវង់ (ស្ទួន)។

២. សម្លឹងឃើញរូបអូនស្រស់ បេះដូងបុរសលិចលង់ គួចចិត្តបេតីឆោមយង់ (ស្ទួន) អារម្មណ៍លិចលង់ក្នុងក្តីស្នេហា។

៣. អូនវិញជានារីខ្មែរ មានម៉ែមានឪរក្សា បើស្នេហ៍ចូលដល់មេបា (ស្ទួន) ដណ្តឹងរៀបការតាមប្រពៃណី (ស្ទួន)។

៤. ចូលរាំយើងរាំសប្បាយ គ្រប់កាយសាទរឆ្នាំថ្មី ញាតិមិត្តទាំងប្រុសទាំងស្រី (ស្ទួន) ឡើងរាំតន្ត្រីចង្វាក់រាំវង់ (ស្ទួន)។