សាមគ្គីធម៌
សាមគ្គីធម៌ (បទ ត្រីពិធព័ន្ធ) | |
សាមគ្គីធម៌ (បទ ត្រីពិធព័ន្ធ) (១) ជាកូនខ្មែរ សាច់ខ្មែរ ឈាមខ្មែរ ពិត ត្រូវចេះគិត រៀនគិត គួរគិត គូរ យោគយោលគ្នា ជួយគ្នា ថែគ្នា យូរ ខំតស៊ូ ចិត្តស៊ូ ប្រឹងស៊ូ ណាស់។ (២) សាមគ្គីធម៌ គុណធម៌ សីលធម៌ ល្អ រូបកាយស ស្ដីស ចិត្តស ច្បាស់ អនុគ្រោះ ពិគ្រោះ ជៀសគ្រោះ ក្រាស់ គោរពចាស់ ច្បាប់ចាស់ ពាក្យចាស់ ចែង។ (៣) អធ្យាស្រ័យ ប្រាស្រ័យ អាស្រ័យ គ្នា លះចិត្តមា គិតមា កម្មមា ស្ដែង មោទនភាព ទិដ្ឋភាព មិត្តភាព វែង រស្មីចែង រះចែង ចាំងចែង អើយ។ និពន្ធដោយ សុខគឹមហេង ១៦ តុលា ២០១០ |