សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី
សារមន្ទីរកុលាលភាជន៍អង្គរភូមិតានីមានទីតាំងស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រ ភាគឥសានក្រុងសៀមរាប ដែលជាសារមន្ទីរកុលាលភាជន៍ដំបូងនៅប្រទេសកម្ពុជា បានសាងសង់នៅលើទីតាំងស្ថានីយបុរាណវិទ្យាផ្ទាល់។ នាអំឡុងសតវត្សរ៍ទី១០ និងសតវត្សរ៍ទី១១ ក្នុងសម័យអង្គរទីនេះជាទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម្រាប់បម្រើឱ្យជីវភាពរស់នៅរបស់បុព្វបុរសខ្មែរ។ សំណល់ទួលបុរាណ បំណែកកុលាលភាជន៍រាប់លានបំណែក គ្រប់ដណ្តប់នៅលើផ្ទែទំនប់មានប្រវែងប្រហែល ៤០០ម៉ែត្រ មានសារៈសំខាន់ណាស់ក្នុងការសិក្សាស្រាវជ្រាវពីវិស័យកុលាលភាជន៍ខ្មែរ ដែលវិស័យនេះ ទើបមានការចាប់អារម្មណ៍ពីសំណាក់សិក្សាស្រាវជ្រាវ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពបរិបូណ៍មកនេះ ដែលមុនសម័យសង្គ្រាមមានការសិក្សាតិចតួចនៅឡើយ។ ដោយយល់ថា បណ្តុំឡបុរាណភូមិតានីមានសារៈសំខាន់លើការសិក្សាស្រាវជ្រាវវិស័យកុលាលភាជន៍ខ្មែរ អាជ្ញាធរជាតិអប្សរាបានកំណត់ព្រុំតំបន់ការពារឡបុរាណសម័យអង្គរក្នុងទំហំផ្ទៃដី៣៤ហិចតា គ្របដណ្តប់ល់ទំបន់បុរាណប្រវែង៩០០ម៉ែត្រ ដែលមានក្រុមឡចំនួន៥ក្រុម។ ក្រុមក ខ គ ឃ ង ក្នុងនោះមាន២៧តួឡបុរាណ និងត្រពាំងបុរាណតូចធំជាច្រើន ដែលសិក្សាស្រាវជ្រាវសន្មតថាជារណ្តៅដីឥដ្ឋសម្រាប់ផ្គត់ផ្គង់សង្វាក់ផលិតកម្មកុលាលភាជន៍នៅឡតានីផ្តាល់។ សារមន្ទីរនេះ មជ្ឍមណ្ទលតាំងបង្ហាញកុលាលភាជន៍ច្រើនប្រភេទ ដែលអ្នកសិក្សាស្រាវជ្រាវបុរាណវិទ្យាបានរកឃើញរណ្តៅកំណាយបុរាណអំពីបណ្តុំឡបុរាណនានា ជុំវិញ និងនៅក្នុងតំបន់អង្គរ ក្នុងនោះមានដូចជា ស្ថានីយឡបុរាណអន្លុង់ធំ ខ្នាពោធិ៍ សសី បង្កោង និងតានីផ្ទាល់យកមកដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរនេះ[១]។
ឯកសារយោង
កែប្រែ- ↑ ការផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ថៃទី១២ ខែឧសភា ឆ្នាំ២០២២