សាលាប៉ូលីតិចនិក

សាលាប៉ូលីតិចនិក ដែលជារឿយៗត្រូវបានគេហៅថា ប៉ូលីតិចនិក ឬនៅប្រទេសបារាំងគេហៅកាត់ថា l'«​X« ជាសាលាវិស្មកម្មបារាំងដែល ត្រូវបាន បង្កើតឡើងនៅក្នុងឆ្នាំ ១៧៩៤  ក្នុងនាមជា សាលាជាន់ខ្ពស់ កិច្ចការសាធារណៈ និងត្រូវបានដាក់ឲ្យជាប់ពាក់ព័ន្ធទៅនឹងកិច្ចការ យោធារនៅឆ្នាំ ១៨០៤ ដោយអធិរាជបារាំង ព្រះចៅ ណាប៉ូឡេអុងទី១។ កាលពីដើម សាលានេះមានទីតាំងស្ថិតនៅទីក្រុង  ប៉ារីស និងបន្ទាប់មកផ្លាស់ទីមកកាន់ ប៉ាឡេហ្សូ នៅឆ្នាំ១៩៧៦ ដែលជាបេះដូងនៃ​បណ្តុំបច្ចេកវិទ្យា  Paris-Saclay ។ សាលានេះ មាននាមជា គ្រឹះស្ថានសាធារណៈ ដែលមានចរិត្តលក្ខណៈវិទ្យាសាស្ត្រ វប្បធម៏ និង វិជ្ជាជីវៈ (វ-វ-វ) ដែលជាសាលាយោធារដ៏ធំមួយស្ថិត នៅក្រោមការទំនុកបម្រុង របស់ក្រសួងការពារជាតិបារាំង ហើយក៏ជាសមាជិកស្ថាបនិក របស់សាកលវិទ្យាល័យ Paris-Saclay។ វាមានភាពល្បីល្បាញដោយសារ ការបណ្តុះបណ្តាលវិស្វករ ដែលសិស្សគ្រប់ជំនាន់នៃកម្មវិធីនេះ គេហៅថា « polytechniciens »។