សាសនសុភាសិត
នត្ថិ
សុខោបុញ្ញស្ស ឧច្ចយោ
កែប្រែសៀវភៅ "សាសនសុភាសិត ភាគ ១ និង ភាគ ២" ត្រូវបានគណៈកម្មធម្មវិន័យរៀបរៀង ក្រោមព្រះបរមរាជូបត្ថម្ភសម្រាប់សាលាធម្មវិន័យថ្នាក់ត្រី និង ថ្នាក់ទោ ផ្សាយចេញពីពុទ្ធសាសនបណ្ឌិត្យ ក្រោមការជ្រោមជ្រែងនៃក្រសួងធម្មការ នៅព.ស. ២៤៩៥ (គ.ស. ១៩៥៣) ។
អារម្ភកថា
កែប្រែសាសនសុភាសិតភាគ២នេះមានសេចក្ដីជ្រាលជ្រៅបន្ដិចជាងភាគ១ យើងបានដកស្រង់ពីក្នុងអាគតដ្ឋានផ្សេងៗ ដូចមានចង្អុលឈ្មោះគម្ពីរជាភស្តុតាងស្រាប់ យកមករៀបរៀងឲ្យសមល្មមដល់ឋានៈនៃអ្នករៀនធម្មៈថ្នាក់ទោ។អ្នកសិក្សាធម្មៈ កាលបើបានទន្ទេញគោលធម៌ទាំងនេះចាំស្ទាត់ហើយ ក៏នឹងអាចយល់សេចក្ដីយ៉ាងច្បាស់លាស់បាន ដោយសារបានស្ដាប់ពាក្យពន្យល់របស់ធម្មាចារ្យ ដែលស្រាវជ្រាវយកសេចក្ដីពិស្ដារអំពីគម្ពីរផ្សេងៗមកពន្យល់ឬក៏ដោយសារអ្នករៀនបានមើលសៀវភៅអធិប្បាយសាសនសុភាសិត ដែលមានសេចក្ដីទូលាយល្មមយល់បាន។ កាលបើអ្នកសិក្សាធម្មៈបានរៀលដល់ថ្នាក់ទោ ដោយគ្រប់គ្រាន់ហើយ នឹងបានជាបណ្ឌិតទាំងផ្លូវធម៌នឹងផ្លូវលោក អាចតាំងខ្លួនឲ្យជាបុគ្គលគួរដល់កិច្ចការយ៉ាងកណ្ដាលបាន។ បើមានវិរិយភាពមិនរួញរាទេ គួរសិក្សាធម្មៈថ្នាក់ឯកតទៅទៀត។
សូមឲ្យការសិក្សាធម្មវិន័យលូតលាស់ចំរើតាមលំដាប់តទៅ !
២ មេសា ២៤៩៥ ១៩៥២
គណៈកម្មការធម្មវិន័យ
អត្តវគ្គ
កែប្រែ“ពួកធម៌និយាយអំពីខ្លួន”
១- អត្តទត្ថំ បរត្ថេន ពហុនាបិ ន ហាបយេ
អត្តទត្ថបកិញ្ញាយ សទត្ថបសុតោ សិយា ។
បុគ្គលមិនគួរធើ្វប្រយោជន៍របស់ខ្លួន ឲ្យសាបសូន្យដោយច្រើនព្រោះប្រយោជន៍អ្នកដទៃឡើយ ដឹងច្បាស់ប្រយោជន៍របស់ខ្លួនហើយគប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន ។
(ខុ. ធ.)
២- អត្តានញ្ចេ តថា កយិរា យថញ្ញមនុសាសតិ
សុទន្តោ វត ទមេថ អត្តាហិ កិរ ទុទ្ទមោ។
បើបុគ្គលប្រៀនប្រដៅអ្នកដទៃយ៉ាងណា គប្បីធើ្វខ្លួនយ៉ាងនោះ ទាល់តែទូន្មានខ្លួនល្អសិន សឹមទូន្មានអ្នកដទៃ លោកថាខ្លួនហ្នឹងហើយដែលបុគ្គលទូន្មានបានដោយកម្រ ។
(ខុ. ធ.)
៣- អត្តានញ្ចេ តថា កយិរា យថញ្ញមនុសាសតិ
សុទន្តោ វត ទមេថ អត្តា ហិ កិរ ទុទ្ទមោ ។
បើបុគ្គលប្រៀនប្រដៅអ្នកដទៃយ៉ាងណា គប្បីធើ្វខ្លួនយ៉ាងនោះ ទាល់តែទូន្មានខ្លួនល្អសិន សឹមទូន្មានអ្នកដទៃ លោកថាខ្លួនហ្នឹងហើយដែលបុគ្គលទូន្មានបានដោយកម្រ ។
(ខុ. ធ.)
៤- អត្តានមេវ បឋមំ បដិរូបេ និវេសយេ
អថញ្ញមនុសាសេយ្យ ន កិលិស្សេយ្យបណ្ឌិតោ ។
បណ្ឌិតគួរតាំងខ្លួនក្នុងគុណដ៏សមគួរជាមុនសិន សឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ ទើបមិនសៅហ្មង ។
(ខុ. ធ.)
អប្បមាទវគ្គ
កែប្រែ“ពួកធម៌និយាយអំពីការមិនប្រមាទ”
៤- អប្បមត្តោ បមត្តេសុ សុត្តេសុ ពហុជាគរោ
អពលស្សំវ សីឃស្សោ ហិត្វា យាតិ សុមេធសោ ។
កាលពួកសត្វប្រមាទ អ្នកមានប្រាជ្ញាល្អមិនប្រមាទ កាលពួកសត្វដេកលក់ ក៏ភ្ញាក់រលឹកច្រើន តែងលះ (មនុស្សល្ងង់) ហើយទៅ ដូចសេះលឿន បោលផ្ដាច់សេះដែលមានកម្លាំងខ្សោយ ។
(ខុ. ធ.)
៥- ឧដ្ឋានវតោសតីមតោ សុធិកម្មស្ស និសម្មការិនោ
សញ្ញតស្ស ធ ធម្មជីវិនោ អប្បមត្តស្សយសោភិវឌ្ឍតិ ។
យសតែងចំរើនដល់អ្នកមានព្យាយាមរវៀសរវៃ១ អ្នកមានស្មារតី១ អ្នកមានការងារស្អាត១ អ្នកមានប្រក្រតីពិចារណារួចទើបធើ្វ១ អ្នកប្រុងប្រយ័ត្ន១អ្នកមានប្រក្រតីរស់នៅដោយធម៌១ អ្នកមិនប្រមាទ១ ។
(ខុ. ធ.)
៦- មា បមាទមនុយុញ្ឆេថ មា កាមរតិសន្តវំ
អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ វិបុលំ សុខំ
អ្នកទាំងឡាយចូរកុំប្រកបរឿយៗ នូវសេចក្ដីប្រមាទ ចូរកុំធើ្វនូវសេចក្ដីស្និទ្ធស្នាលដោយតម្រេកក្នុងកាម ព្រោះអ្នកមិនប្រមាទកាលពិនិត្យមើលតែងដល់នូវសុខដ៏ទូលាយ ។
(ខុ. ធ.)
កម្មវគ្គ
កែប្រែ“ពួកធម៌និយាយពីកម្ម”
៧- អតិសីតំ អតិឧណ្ហំ អតិសាយមិទំ អាហុ
ឥតិ វិស្សដ្ឋកម្មន្ដេ អត្ថា អច្ចេន្តិ មាណវេ ។
ប្រយោជន៍ទាំងឡាយ តែងកន្លងពួកមាណពដែលលះការងារចោលដោយអាងថា ៖ “នេះត្រជាក់ណាស់ ក្ដៅណាស់ ល្ងាចណាស់ហើយ” ។
ទី. បាដិ.
៨- អថ ចាចានិ កម្មានិ ករំ ពាលោ ន ពុជ្ឈតិ
សេហិ កម្មេហិ ទុម្មេនោ អគ្គិទឌ្ឍោវ តប្បតិ។
ជនពាលឥតប្រាជ្ញា កាលធើ្វនូវអំពើអាក្រក់ក៏មិនដឹងច្បាស់ តែងក្ដៅក្រហាយក្នុងកាលជាខាងក្រោយ ព្រោះអំពើរបស់ខ្លួន ដូចត្រូវភ្លើងឆេះ ។
(ខុ. ធ.)
៩- យាទិសំ វប្បតេ ពីជំ តាទិសំ លកតេ ផលំ
កល្យាណការី កល្បាណំ ចាបការិ ច ចាបកំ។
បុគ្គលសាបព្រោះពូជបែបណា រមែងបានផ្កាផ្លែបែបនោះ អ្នកធើ្វអំពើល្អរមែងបានផលល្អ អ្នកធើ្វអំពើអាក្រក់ រមែងបានផលអាក្រក់ ។
(សំ. ស.)
១០- យោ បុព្វេ កតកល្យាណោ កតត្តោ មនុពុជ្ឈតិ
អត្ថា តស្ស បវឌ្ឍន្តិ យេ ហោន្តិ អភិបត្ថិតា ។
អ្នកណាដែលអ្នកដទៃធើ្វសេចក្ដីល្អ ធើ្វប្រយោជន៍ឲ្យក្នុងកាលមុន តែមិនដឹងច្បាស់ (នូវឧបការៈរបស់គេ) ប្រយោជន៍ណាមួយ ដែលអ្នកនោះចង់បាន ប្រយោជន៍ទាំងនោះ រមែងវិនាស ។
(ខុ. ជា. សត្តក)
១១- យោ បុព្វេ កតកល្យណោ កតត្តោ មនុពុជ្ឈតិ
អត្ថា តស្ស បវឌ្ឍន្តិ យេ ហោន្តិ អភិបត្ថិតា ។
អ្នកណាដែលអ្នកដទៃធើ្វសេចក្ដីល្អ ធើ្វប្រយោជន៍ឲ្យក្នុងកាលមុនរមែងដឹងច្បាស់ (នូវឧបការៈរបស់គេ) បាន ប្រយោជន៍ណាមួយដែលអ្នកនោះចង់បាន ប្រយោជន៍ទាំងនោះ រមែងចំរើន ។
(ខុ. ជា. សត្តក)
១២- យោ បុព្វេ ករណីយានិ បច្ឆា សោ កាតុមិច្ឆតិ
វរុណកជ្ឋំ កញ្ជេវ ស បច្ឆា អនុតប្បតិ ។
អត្តវគ្គ
កែប្រែ២៤- អត្តានំ ន បរិច្ចជេ
បុរសមិនគប្បីលះបង់នូវខ្លួន
(សំ. ស.)
២៥- អត្តានំ នាតិវត្តេយ្យ
បុគ្គលមិនគួរប្រព្រឹត្តហួសខ្លួន
ខុ. ជា. តឹស.
២៦- អត្តទត្ថំ បរត្ថេន ពហុនាបិ ន ហាបយេ
បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាសព្រោះប្រយោជន៍របស់អ្នកដទៃសូម្បីច្រើន។
(បិ.៥២.ទំ.៥៧)
២៧- អត្តានព្ចោ បិយំ ជញ្ញា ននំ បាបេន សំយុជេ
បើដឹងថាខ្លួនជាទីស្រឡាញ់ មិនគួរប្រកបខ្លួននោះដោយអំពើអាក្រក់ឡើយ
(សំ. ស.)
២៨- យទត្ថគរហី តទកុព្វមានោ
តិះដៀលខ្លួនឯងដោយហេតុណា មិនគួរធើ្វហេតុនោះឡើយ
ខុ. សុ.
អប្បមាទវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសេចក្ដីប្រមាទ”
២៩- អប្បមាទោ អមតំ បទំ
សេចក្ដីមិនប្រមាទ ជាផ្លូវមិនស្លាប់
បិ.៥២.ទំ.២៥, ខុ. ជា. តឹស.
៣០- អប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ
អ្នកប្រាជ្ញតែងរក្សាសេចក្ដីមិនប្រមាទ ដូចគេរក្សាទ្រព្យដ៏ប្រសើរបំផុត
ខុ. ធ, ម. ម, សំ. ស, ខុ ថេរ.
៣១- អប្បមាទំ បសំសន្តិ
បណ្ឌិតទាំងឡាយតែងសរសើរសេចក្ដីមិនប្រមាទ
ខុ. ធ, ស. ស, អង្គ. បញ្ចក, ខុ. ឥតិ.
៣២- អប្បមាទេ បមោទន្តិ
បណ្ឌិតទាំងឡាយ តែងរីករាយក្នុងសេចក្ដីមិនប្រមាទ
(ខុ. ធ.)
៣៣- អប្បមត្តា ន មីយន្តិ
អ្នកមិនប្រមាទ ឈ្មោះថាមិនស្លាប់
ខុ. ធ, ខុ. ជា. តឹស.
៣៤- អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ វិបុលំ សុខំ
អ្នកមិនប្រមាទចេះសង្កេតពិនិត្យ តែងដល់នូវសុខដ៏ទូលាយ
ខុ. ធ, ម. ម, សំ. ស, ខុ. ថេរ.
៣៥- អប្បមត្តោ ឧភោ អត្ថេ អធិគ្គណ្ហាតិ បណ្ឌិតោ
បណ្ឌិតអ្នកមិនប្រមាទ រមែងបានទទួលប្រយោជន៍ទាំងពីរ
សំ. ស, អង្គ. បញ្ចក., ខុ. ឥតិ.
៣៦- អប្បមាទេន សម្បាទេថ
អ្នកទាំងឡាយ ចូរញ៉ាំងសេចក្ដីមិនប្រមាទឲ្យដល់ព្រម
ទី. មហា., សិ. ស.
៣៧- អប្បមាទរតា ហោថ
អ្នកទាំងឡាយ ចូរជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ
(ខុ. ធ.)
កម្មវគ្គ
កែប្រែ“ពួកធម៌និយាយអំពីកម្ម (អំពើ)”
៣៨- កម្មំ សត្តេ វិភជតិ យទិទំ ហីនប្បណីតតាយ
កម្មតែងចែកសត្វទាំងឡាយ ឲ្យថោកទាបនឹងថ្លៃថ្លា
ម. ឧ.
៣៩- យំ កិញ្ចិ សិថិលំ កម្មំ ន តំ ហោតិ មហប្ផលំ
កម្មណាមួយធូរថយ កម្មនោះមិនមានផលច្រើនឡើយ
(សំ. ស.)
៤០- សានិ កម្មានិ នយន្តិ ទុគ្គតឹ
អកុសលកម្មទាំងឡាយរបស់ខ្លួន តែងនាំទៅកាន់ទុគ្គតិ
(ខុ. ធ.)
៤១- សុករំ សាធុនា សាធុ
កម្មល្អមនុស្សល្អធើ្វបានដោយងាយ
វិ. ចុល, ខុ.ឧ.
៤២- សាធុ បាបេន ទុក្ករំ
កម្មល្អមនុស្សអាក្រក់ធើ្វបានដោយកម្រ
វិ. ចុល., ខុ. ឧ.
៤៣- អកតំ ទុក្កដំ សេយ្យោ
អំពើអាក្រក់ដែលគេមិនធើ្វ ល្អជាង
(ខុ. ធ.), (សំ. ស.)
៤៤- បច្ចា តប្បតិ ទុក្កដំ
កម្មអាក្រក់តែងដុតកំដៅក្នុងកាលជាខាងក្រោយ
(សំ. ស.), (ខុ. ធ.)
៤៥- កតញ្ច សុកតំ សេយ្យោ
អំពើល្អដែលគេធើ្វហើយ ឈ្មោះថាល្អជាង
(ខុ. ធ.), (សំ. ស.)
៤៦- ន តំ កម្មំ កតំ សាធុ យំ កត្វា អនុតប្បតិ
គេធើ្វកម្មណាហើយក្ដៅរោលរាល ខាងក្រោយ
កម្មដែលគេធើ្វហើយនោះមិនល្អទេ
សំ. ស,. (ខុ. ធ.)
៤៧- តញ្ច កម្មំ កតំ សាធុ យំ កត្វា នានុតប្បតិ
គេធើ្វកម្មណាហើយមិនក្ដៅរោលរាលខាងក្រោយ
កម្មដែលគេធើ្វហើយនោះឯងជាកម្មល្អ
សំ. ស,. (ខុ. ធ.)
៤៨- សុករានី អសាធូនិ អត្តនោ អហិតានិ ច
កម្មមិនល្អ នឹងកម្មមិនជាប្រយោជន៍ដល់ខ្លួន មនុស្សអាក្រក់ធើ្វបានងាយ
(ខុ. ធ.)
៤៩- យំ វេ ហិតញ្ច សាធុញ្ច តំ វេ បរមទុក្ករំ
កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯងគេធើ្វបានដោយលំបាកក្រៃពេក
(ខុ. ធ.)
៥០- ន ហិ តំ សុលភំ ហោតិ សុខំ ទុក្កដការិនា
អ្នកធើ្វអាក្រក់ហើយ មិនងាយនឹងបានសេចក្ដីសុខនោះឡើយ
(សំ. ស.)
៥១- កល្យាណការី កល្យាណំ បាបការី ច បាបកំ
អ្នកធើ្វកម្មល្អ បានល្អ អ្នកធើ្វកម្មអាក្រក់ បានអាក្រក់
(សំ. ស.), ខុ. ជា. ទុក.
៥២- កម្មុនា វត្តតី លោកោ
សត្វលោកតែងប្រព្រឹត្តទៅតាមកម្ម
ម. ម,. ខុ. សុ.
៥៣- បដិកច្ចេវ តំ កយិរា យំ ជញ្ញា ហិតមត្តនោ
ដឹងថាកម្មណាជាប្រយោជន៍ដល់ខ្លួន គួរប្រញាប់ប្រញាល់ធើ្វនូវកម្មនោះឲ្យបានមុនគេ
(សំ. ស.)
៥៤- កយិវា ចេ កយិរាថេនំ
បើធើ្វការអ្វីត្រូវធើ្វការនោះ (ឲ្យពិតៗ)
(សំ. ស.), ខុស. ធ.
៥៥- ករេយ្យ វាក្យំ អនុកម្បកានំ
គួរធើ្វតាមពាក្យរបស់អ្នកអនុគ្រោះទាំងឡាយ
ឧ. ជា. ទសរា.
៥៦- កិច្ចានុកុព្វស្ស ករេយ្យ កិច្ចំ
គប្បីធើ្វកិច្ចដល់អ្នកជួយធើ្វកិច្ច
ខុ. ជា. ទសក.
៥៧- នានត្ថកាមស្ស ករេយ្យ អត្ថំ
មិនត្រូវធើ្វប្រយោជន៍ ដល់អ្នកប្រាថ្នាសេចក្ដីវិនាសឡើយ
ខុ. ជា. ទសក.
កិលេសវគ្គ
កែប្រែ“ពួកធម៌និយាយអំពីកិលេស (គ្រឿងសៅហ្មងចិត្ត)”
៥៨- សង្កប្បរាគោ បុរិសស្ស កាមោ
រាគៈដែលកើតឡើងព្រោះតម្រិះ ជាកាមរបស់បុរស
(សំ. ស.), អង្គ. ធក្ក.
៥៩- ន សន្តិ កាមា មនុជេសុ និច្ចា
កាមទាំងឡាយដ៏ទៀងទាត់ ក្នុងពួកមនុស្សមិនមានឡើយ
(សំ. ស.)
៦០- កាមេហិ លោកម្ហិ ន ហត្ថិ តិត្តិ
សេចក្ដីឆ្អែតដោយកាមទាំងឡាយមិនមានក្នុងលោកឡើយ
ម. ម,. ខុ. ថេរ.
៦១- ន កហាបណវស្សេន តិត្តិ កាមេសុ វិជ្ជតិ
សេចក្ដីឆ្អែតក្នុងកាមទាំងឡាយ ដោយភ្លៀងគឺកហាបណៈមិនមានឡើយ
(ខុ. ធ.), ខុ. ជា. គិត.
៦២- នត្ថិ កាមា បរំ ទុក្ខំ
ទុក្ខក្រៅពីកាមមិនមាន
ខុ. ជា. ឯកាទសក.
៦៣- នត្ថិ តណ្ហាសមា នទី
នទីស្មើដោយតណ្ហាមិនមាន
(ខុ. ធ.)
៦៤- ឥច្ចា លោកស្មិ ទុជ្ជហា
ឥច្ចា គេលះបង់បានដោយកម្រក្នុងលោក
(សំ. ស.)
៦៥- ឥច្ឆា ហិ អនន្តគោចរា
មែនពិត ឥច្ឆា មានគោចររកទីបំផុតគ្មាន
ខុ. ជា. ទុក.
៦៦- ឥច្ឆា នរំ បរិកស្សតិ
ឥច្ឆា តែងទាញកន្ត្រាក់នូវនរជន
(សំ. ស.)
៦៧- នត្ថិ រាគសមោ អគ្គិ
ភ្លើងស្មើដោយរាគៈមិនមាន
(ខុ. ធ.)
៦៨- លោកភោ ធម្មានំ បរិបន្ថោ
សេចក្ដីលោភជាអន្តរាយដល់កុសលធម៌ទាំងឡាយ
(សំ. ស.)
៦៩- អតិលោភោ ហិ បាបកោ
សេចក្ដីលោភលន់ជាបាបពិត
វិ. ភិ., ខុ. ជា ឯក.
៧០- នត្ថិ មោហសមំ ជាលំ
បណ្ដាញស្មើដោយមោហៈមិនមាន
(ខុ. ធ.)
៧១- ភិយ្យោ ច កាមេ អភិបត្ថយន្តិ
អ្នកបរិភោគកាម រឹងរឹតតែប្រាថ្នានូវកាមទាំងឡាយ
ម. ម., ខុ. ថេរ.
៧២- ឧនា វ ហុត្វាន ជហន្តិ ទេហំ
អ្នកបរិភោគកាមសុទ្ធតែជាអ្នកខ្វះខាតរៀងរហូតដល់លះបង់រាងកាយទៅ
ម ម ខុ ថេរ.
៧៣- ភោគតណ្ហាយ ទុម្មេធោ ហន្តិ អញ្ញេវ អត្តនំ
ព្រោះចំណង់ក្នុងភោគៈ ទើបមនុស្សល្ងង់ សម្លាប់ខ្លួនឯងដូចសម្លាប់អ្នកដទៃ
(ខុ. ធ.)
៧៤- អវិជ្ជានិវុតា បោសា
សត្វទាំងឡាយសុទ្ធតែត្រូវអវិជ្ជាបិទបាំង
វិ. ចុល., អង្គ. ចតុក្ក.
កោធវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសេចក្ដីក្រោធ”
៧៥- ន ហិ សាធុ កោធោ
សេចក្ដីក្រោធមិនល្អសោះឡើយ
ខុ. ជា. ធក្ក.
៧៦- កោធោ សត្ថមលំ លោកេ
សេចក្ដីក្រោធ ទុកដូចជាច្រែះសស្រ្តាក្នុងលោក
(សំ. ស.)
៧៧- អនត្ថជននោ កោធោ
សេចក្ដីក្រោធ បង្កនូវសេចក្ដីវនាស
អង្គ. សត្តក.
៧៨- កោធោ ចិត្តប្បកោបនោ
សេចក្ដីក្រោធ ធើ្វចិត្តឲ្យកំរើក
អង្គ. សត្តក.
៧៩- អន្ធតមំ តទា ហោតិ យំ កោធោ សហតេ នរំ
សេចក្ដីក្រោធគ្របសង្កតនរជនក្នុងកាលណា
ងងឹតខ្លាំងរមែងមានក្នុងកាលនោះ
អង្គ. សត្តក., ខុ. មហា.
៨០- អប្បោ ហុត្វា ពហុ ហោតិ វឌ្ឍតេ សោ អខន្តិជោ
សេចក្ដីក្រោធនោះ កើតព្រោះសេចក្ដីមិនអត់ធន់ តែងចំរើនឡើង
ទោះបីតិចក៏ទៅជាច្រើនបាន
ខុ. ជា. ទសក.
៨១- កោធោ ទុម្មធគោចរោ
សេចក្ដីក្រោធ ជាគោចររបស់មនុស្សល្ងង់
ខុ. ជា. ទសក.
៨២- ទោសោ កោធសមុដ្ឋានោ
ទោសៈមានសេចក្ដីក្រោធជាសមុដ្ឋាន(ទីកើត)
ខុ. ជា. ទសក.
៨៣- នត្ថិ ទោសសមោ គហោ
ការចាប់ស្មើដោយទោសៈមិនមាន
(ខុ. ធ.)
៨៤- នត្ថិ ទោសសមោ កលិ
កំហុសស្មើដោយទោសៈមិនមាន
(ខុ. ធ.)
៨៥- កោធំ ឃត្វា សុខំ សេតិ
សម្លាប់សេចក្ដីក្រោធបាន តែងនៅជាសុខ
(សំ. ស.)
៨៦- កោធំ ឃត្វា ន សោចតិ
សម្លាប់សេចក្ដីក្រោធបាន មិនសោកឡើយ
(សំ. ស.)
៨៧- កោធាភិភូតោ កុសលំ ជហាតិ
បុគ្គលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងលះបង់នូវកុសល
ខុ. ជា. ទសក.
៨៨- កោធនោ ទុព្វណ្ណោ ហោតិ
អ្នកក្រោធជាអ្នកមានសម្បុរអាក្រក់
អង្គ. សត្តក.
៨៩- ទុក្ខំ សយតិ កោធនោ
មនុស្សក្រោធតែងនៅជាទុក្ខ
អង្គ. សត្តក.
៩០- អថោ អត្ថំ គហេត្វាន អនត្ថំ បដិបជ្ជតិ
មនុស្សក្រោធកាន់យកប្រយោជន៍ហើយ ប្រតិបត្តិការមិនជាប្រយោជន៍ទៅវិញ
អង្គ. សត្តក.
៩១- កោធាភិតោ បុរីសោ ធនជានឹ និគច្ឆតិ
បុរសត្រូវសេចក្ដីក្រោធគ្របសង្គត់ តែងដល់នូវសេចក្ដីវិនាសទ្រព្យ
អង្គ. សត្តក.
៩២- កោធសម្មទសម្មត្តោ អាយសក្យំ និគច្ឆតិ
អ្នកស្រវឹងស៊ប់ដោយសេចក្ដីក្រោធ តែងដល់នូវភាពជាអ្នកឥតយសស័ក្តិ
អង្គ. សត្តក.
៩៣- ញាតិមិត្តា សុហជ្ជាច បរិវជ្ជេន្តិ កោធនំ
ញាតិមិត្រនឹងសំឡាញ់ទាំងឡាយ តែងចៀសវាងនូវបុគ្គលហៃក្រោធ
អង្គ. សត្តក.
៩៤- កុទ្ធោ អត្ថំ ន ជានាតិ
អ្នកក្រោធ តែងមិនដឹងនូវអត្ថ
អង្គ. សត្តក.
៩៥- កុទ្ធោ ធម្មំ ន បស្សតិ
អ្នកក្រោធ រមែងមិនឃើញនូវធម៌
អង្គ. សត្តក.
៩៦- យំ កុទ្ធោ ឧបរោធេតិ សុករំ វិយ ទុក្ករំ
បុគ្គលក្រោធបំផ្លាញនូវរបស់ណាដែលគេលំបាកធើ្វ របស់ដែលគេលំបាកធើ្វនោះហាក់ដូចជាងាយធើ្វ
អង្គ. សគ្គក.
៩៧- បច្ឆា សោ វិគតេ កោធេ អគ្គិទឌ្ឍោវ តប្បតិ
ខាងក្រោយ កាលសេចក្ដីក្រោធរលត់បាត់ហើយ អ្នកក្រោធ
នោះតែក្ដៅក្រហាយ ដូចត្រូវភ្លើងឆេះ
អង្គ. សត្តក.
៩៨- កោធេន អភិតូតស្ស ន ទីបំ ហោតិ កិញ្ចិនំ
បុគ្គលត្រូវសេចក្ដីក្រោធគ្របសង្កត់ហើយ ឥតមាន
ទីពឹងតិចតួចឡើយ
អង្គ. សគ្គក.
៩៩- ហន្តិ កុទ្ធោ សមតរំ
អ្នកក្រោធតែងសម្លាប់មាតារបស់ខ្លួនបាន (ហ៊ានសម្លាប់ម្ដាយរបស់ខ្លួនបានឥតញញើត)
អង្គ. សត្តក.
១០០- កោធជាតោ បរាភវោ
អ្នកមានសេចក្ដីក្រោធកើតហើយ ជាអ្នកវិនាស
អង្គ. សត្តក.
១០១- កោធំ ទមេន ឧច្ឆិន្ទេ
បុគ្គលគប្បីកាន់នូវសេចក្ដីក្រោធ ដោយការទូន្មានចិត្ត
អង្គ. សត្តក.
១០២- កោធំ បញ្ញាយ ឧច្ឆិន្ទេ
បុគ្គលគប្បីកាត់នូវសេចក្ដីក្រោធ ដោយបញ្ញា
អង្គ. សត្តក.
១០៣- មា កោធស្ស វសំ គមិ
កុំលុះអំណាចនៃសេចក្ដីក្រោធឡើយ
ខុ. ជា. ទសក
ខន្តិវគ្គ
កែប្រែ“ពួកធម៌និយាយអំពីខន្តី (អំណត់ ឬសេចក្ដីអត់ធន់)”
១០៤- ខន្តិ បរមំ តបោ តីតិក្ខា
ខន្តី គឺអំណត់ ជាតបៈ ដ៏ក្រៃលែង
ទី. មហា., (ខុ. ធ.)
១០៥- ខន្តិ ហិតសុខាវហា
សេចក្ដីអត់ធន់ ជាគុណជាតិនាំមកនូវប្រយោជន៍នឹងសេចក្ដីសុខ
ភា. ភា.
១០៦- ខន្តិ ធីរស្សលង្ការោ
សេចក្ដីអត់ធន់ជាគ្រឿងប្រដាប់របស់អ្នកប្រាជ្ញ
ភា. ភា.
១០៧- ខន្តិ តបោ តបស្សិនោ
សេចក្ដីអត់ធន់ ជាតបៈរបស់អ្នកមានព្យាយាម
ភា. ភា.
១០៨- ខន្តិ ពលំ វ យតីនំ
សេចក្ដីអត់ធន់ ជាកម្លាំងរបស់អ្នកប្រព្រឹត្តធម៌ទាំងឡាយ
ភា. ភា.
១០៩- ខន្តិពលា សមណព្រាហ្មណា
សមណព្រាហ្មណ៍ទាំងឡាយមានសេចក្ដីអត់ធន់ជាកម្លាំង
អង្គ. អដ្ឋក.
១១០- បិយោ ទេវមនុស្សានំ មនាបោ ហោតិ ខន្តិកោ
អ្នកមានសេចក្ដីអត់ធន់ជាទីស្រឡាញ់ពេញចិត្តនៃទេវតានឹងមនុស្សទាំងឡាយ
ភា. ភា.
ចិត្តវគ្គ
កែប្រែ“ពួកធម៌និយាយអំពីចិត្ត”
១១១- ចិត្តេ សង្កិលិដ្ឋេ ទុគ្គតិ បាដិកង្ខា
កាលបើចិត្តសៅហ្មងហើយទុគ្គតិក៏កើតប្រាកដ (បើទុកជាមិនចង់បាន ក៏គង់តែនឹងបានពុំខាន)
ម. ម.
១១២- ចិត្តេ អសង្កិលិដ្ឋេ សុគតិ បាដិកង្ខា
កាលបើចិត្តមិនសៅហ្មងហើយ សុគតិក៏កើតប្រាកដ (បើទុកជាមិនចង់បានក៏គងនឹងបានពុំខាន)
ម. ម.
១១៣- ចិត្តេន នីយតិ លោកោ
សត្វលោកដែលត្រូវតែចិត្តដឹកនាំទៅ
(សំ. ស.)
១១៤- ចិត្តស្ស ទមថោ សាធុ
ការទូន្មានចិត្ត ជាការប្រពៃ
(ខុ. ធ.)
១១៥- ចិត្តិ ទន្តំ សុខាវហំ
ចិត្តដែលគេទូន្មានបានហើយនាំសុខមកឲ្យ
(ខុ. ធ.)
១១៦- ចិត្តំ គុត្តំ សុខាវហំ
ចិត្តដែលគេគ្រប់គ្រងហើយនាំសុខមកឲ្យ
(ខុ. ធ.)
១១៧- វិហញ្ញតិ ចិត្តវសានុវត្តី
អ្នកប្រព្រឹត្តតាមអំណាចចិត្តរមែងលំបាក
ខុ. ជា. ទុក.
១១៨- ចិត្តំ អត្តនោ ឧជុកមកំសុ
បណ្ឌិតទាំងឡាយ បានធើ្វចិត្តរបស់ខ្លួនឲ្យត្រង់ហើយ
ទី. មហា.
១១៩- សចិត្តបរិយាយកុសលា ភវេយ្យុំ
បុគ្គលទាំងឡាយគប្បីជាអ្នកឈ្លាសក្នុងបរិយាយនៃចិត្តរបស់ខ្លួន
អង្គ. ទសក.
១២០- តេលបត្តំ យថា បរិហរេយ្យ ឯវំ សចិត្តមនុរក្ខេ
បុគ្គលគប្បីរក្សាចិត្តរបស់ខ្លួន ដូចជាគេរក្សាភាជន៍ដែលពេញដោយប្រេង
ខុ. ជា. ឯក.
១២១- សចិត្តមនុរក្ខថ
អ្នកទាំងឡាយចូរតាមរក្សាចិត្តរបស់ខ្លួន
(ខុ. ធ.)
១២២- ចិត្តំ រក្ខេថ មេធាវី
អ្នកមានប្រាជ្ញា គប្បីរក្សានូវចិត្ត
(ខុ. ធ.)
១២៣- យតោ យតោ ច បាបកំ តតោ តោ មនោ និវារយេ
បើបាបកើតអំពីអារម្មណ៍ណាៗ បុគ្គលគប្បីហាមចិត្តចាកអារម្មណ៍នោះៗ
(សំ. ស.)
ជយវគ្គ
កែប្រែ“ពួកធម៌និយាយអំពីជំនះ”
១២៤- ជយំ វេរំ បសវតិ
អ្នកឈ្នះរមែងជួបប្រទះនូវពៀវ
(សំ. ស.), (ខុ. ធ.)
១២៥- សព្វទានំ ធម្មទានំ ជិនាតិ
ធម្មទានរមែងឈ្នះនូវទានទាំងពួង
(ខុ. ធ.)
១២៦- សព្វរសំ ធម្មរសោ ជិនាតិ
រសធម៌រមែងឈ្នះនូវរសទាំងអស់
(ខុ. ធ.)
១២៧- សព្វរតឹ ធម្មរតិ ជិនាតិ
សេចក្ដីត្រេកអរក្នុងធម៌ រមែងឈ្នះអំណរទាំងអស់
(ខុ. ធ.)
១២៨- តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ
ការអស់តណ្ហា រមែងឈ្នះនូវទុក្ខទាំងពួង
(ខុ. ធ.)
១២៩- ន តំ ជិតំ សាធុ ជិតំ យំ ជិតំ អវជិយ្យតិ
ជំនះណាត្រឡប់ចាញ់វិញ ជំនះនោះជាជំនះមិនល្អឡើយ
ខុ. ជា. ឯក.
១៣០- តំ ខោ ជិតំ សាធុ ជិតំ យំ ជិតំ នាវជិយ្យតិ
ជំនះណាមិនត្រឡប់ចាញ់វិញ ជំនះនោះឯងជាជំនះល្អ
ខុ. ជា. ឯក.
១៣១- អក្កោធេន ជិនេ កោធំ
បុគ្គលគប្បីឈ្នះនូវមនុស្សក្រោធ ដោយការមិនក្រោធ
ខុ. ធ,. ខុ. ជា. ទុក.
១៣២- អសាធុំ សាធុនា ជិនេ
បុគ្គលគប្បីឈ្នះមនុស្សមិនល្អ ដោយសេចក្ដីល្អ
ខុ. ធ,. ខុ. ជា. ទុក.
១៣៣- ជិនេ កទរិយំ ទានេន
បុគ្គលគប្បីឈ្នះមនុស្សកំណាញ់ស្វិតស្វាញ ដោយការឲ្យ
ខុ. ធ,. ខុ. ជា. ទុក.
ទានវគ្គ
កែប្រែ“ពួកធម៌និយាយអំពីទាន (អំណោយ)”
១៣៥- ទានញ្ច យុទ្ធញ្ច សមានមាហុ ប្រែ លោកពោលថា ទាននឹងចំបាំងស្មើគ្នា
(សំ. ស.), ខុ. ជា. អដ្ឋក.
១៣៦- នត្ថិ ចិត្តេ បសន្នម្ហិ អប្បកា នាម ទក្ខិណា
កាលបើចិត្តជ្រះថ្លាហើយ ទក្ខិណាទានមិនឈ្មោះថាតិចតួចឡើយ
ខុ. វិ.
១៣៧- វិចេយ្យ ទានំ សុគតប្បសត្ថំ
ការពិចារណាហើយឲ្យ ព្រះសុគតទ្រង់សរសើរ
(សំ. ស.), ខុ. ជា. អដ្ឋក., ខុ. បេត.
១៣៨- ពាល ហវេ នប្បសំបន្តិ ទានំ
បុគ្គលពាលទាំងឡាយ មិនសរសើរនូវទានឡើយ
(ខុ. ធ.)
១៣៩- ទទំ មិត្តានិ គន្ថតិ
អ្នកឲ្យ រមែងចងពួកមិត្របាន
(សំ. ស.)
១៤០- ទទំ បិយោ ហោតិ ភជន្តិ នំ ពហូ
អ្នកឲ្យរមែងជាទីស្រឡាញ់ មនុស្សទាំងឡាយច្រើនតែងរាប់រកនូវអ្នកឲ្យនោះ
អង្គ. បញ្ចក.
១៤១- ទទមានោ បិយោ ហោតិ
អ្នកឲ្យ រមែងជាទីស្រឡាញ់ (នៃជនដទៃ)
អង្ក. បញ្ចក.
១៤២- សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ
អ្នកមានប្រាជ្ញាជាអ្នកឲ្យនូវសេចក្ដីសុខ (ដល់អ្នកឯទៀតហើយ)លោករមែងបាននូវសេចក្ដីសុខ (នោះមកខ្លួនវិញ)
អង្គ. បញ្ចក.
១៤៣- មនាបទាយី លភតេ មនាបំ
អ្នកឲ្យរបស់គាប់ចិត្ត រមែងបានរបស់គាប់ចិត្តវិញ
អង្គ. បញ្ចក.
១៤៤- សេដ្ឋន្ទទោ សេដ្ឋមុបេតិ ឋានំ
អ្នកឲ្យទីឋានដ៏ប្រសើរ រមែងដល់នូវទីឋានដ៏ប្រសើរ
អង្គ. បញ្ចក.
១៥៥- អគ្គស្ស ទាតា លភតេ បុនគ្គំ
អ្នកឲ្យវត្ថុដ៏លើស រមែងបាននូវវត្ថុដ៏លើសវិញ
អង្គ. បញ្ចក.
១៥៦- ទទតោ បុញ្ញំ បវឌ្ឍតិ
បុណ្យរមែងចំរើនដល់អ្នកឲ្យ
ទី. មហា., ខុ. ឧ.
១៥៧- ទទេយ្យ បុរិសោ ទានំ
បុរសគួរឲ្យនូវទាន
ខុ. ជា. សគ្គក.
ទុក្ខវគ្គ
កែប្រែ“ពួកធម៌និយាយអំពីទុក្ខ”
១៤៨- នត្ថិ ខន្ធសមា ទុក្ខា
ទុក្ខទាំងឡាយ ស្មើដោយខន្ធមិនមាន
(ខុ. ធ.)
១៤៩- សង្ខារា បរមា ទុក្ខា
សង្ខារទាំងឡាយ ជាទុក្ខក្រៃលែង
(ខុ. ធ.)
១៥០- ទុរាវាសា ឃរា ទុក្ខា
ផ្ទះទាំងឡាយ មានការគ្រប់គ្រងមិនល្អ ជាទុក្ខ
(ខុ. ធ.)
១៥១- ទលិទ្ទិយំ ទុក្ខំ លោកេ
សេចក្ដីទ័លក្រ ជាទុក្ខ ក្នុងលោក
អង្គ. ឆក្ក.
១៥២- ឥណាទានំ ទុក្ខំ លោកេ
ការជំពាក់បំណុលគេជាទុក្ខ ក្នុងលោក
អង្គ. ឆក្ក.
១៥៣- ទុក្ខំ អនាថោ វិហរតិ
មនុស្សឥតទីពឹង តែងនៅជាទុក្ខ
អង្គ. ទសក.
១៥៤- ទុក្ខំ សេតិ បរាជិតោ
អ្នកចាញ់គេ តែងនៅជាទុក្ខ
(សំ. ស.), (ខុ. ធ.)
១៥៥- អកិញ្ចនំ នានុបតន្តិ ទុក្ខា
សេចក្ដីទុក្ខទាំងឡាយ រមែងមិនធ្លាក់តាមនូវបុគ្គលដែលឥតកង្វល់
(ខុ. ធ.)
ធម្មវគ្គ
កែប្រែ“ពួកធម៌និយាយអំពីធម៌”
១៥៦- ធម្មោ រហទោ អកទ្ទមោ
ធម៌ដូចអន្លង់ មិនមានភក់
ខុ. ជា. ឆក្ក.
១៥៧- មនោបុព្វង្គមា ធម្មា
ធម៌ទាំងឡាយ មានចិត្តជាប្រធាន
(ខុ. ធ.)
១៥៨- ធម្មោ ហិ ឥសិនំ ធជោ
ធម៌ហ្នឹងឯង ជាទង់ជ័យរបស់ឥសីទាំងឡាយ
សំ. និ,. អង្គ. ចតុក្ក, ខុ. ជា. អសីតិ.
១៥៩- សតំ ធម្មោ ទុរន្វយោ
ធម៌របស់សប្បុរសទាំងឡាយ គេដឹងបានដោយលំបាក
សំ. ស, ខុ. ជ. ទុក., ខុ. ជា. ទសព.
១៦០- សតញ្ច ធម្មោ ន ជរំ ឧបេតិ
ធម៌របស់សប្បុរសទាំងឡាយ មិនចូលទៅកាន់ជរា
(សំ. ស.), (ខុ. ធ.) ខុ. ជា. អសីតិ.
១៦១- សទ្ធម្មោ សព្ភិ រក្ខិតោ
ព្រះសទ្ធម្ម ដែលសប្បុរសទាំងឡាយរក្សាទុក
ទី. មហា.
១៦២- ធម្មោ សុចិណ្ណោ សុខមាវហាតិ
ធម៌ដែលបុគ្គលប្រព្រឹត្តល្អហើយតែងនាំសុខមកឲ្យ
សំ. ស,. ខុ. ស., ខុ. ជា. ទសព., ខុ. ថេរ.
១៦៣- សព្វេសំ សហិតោ ហោតិ សទ្ធម្មេ សុប្បតិដ្ឋិតោ
អ្នកតាំងមាំក្នុងព្រះសទ្ធម្មនោះ ឈ្មោះថាជាអ្នកទំនុកបំរុងដល់ជនទាំងពួង
អង្គ. អដ្ឋក.
១៦៤- ធម្មប្បីតិ សុខំ សេតិ
អ្នកក្រេបធម៌ តែងនៅជាសុខ
(ខុ. ធ.)
១៦៥- ធម្មចារី សុខំ សេតិ
អ្នកប្រព្រឹត្តធម៌ តែងនៅជាសុខ
(ខុ. ធ.), ខុ. ឧ.
១៦៦- ធម្មោ ហវេ រក្ខតិ ធម្មចារឹ
ធម៌ហ្នឹងឯង តែងរក្សាអ្នកប្រព្រឹត្តធម៌
ខុ. ជា. ទសក., ខុ. ថេរ.
១៦៧- ន ទុគ្គតឹ គច្ឆតិ ធម្មចារី
អ្នកប្រព្រឹត្តធម៌ មិនទៅកាន់ទុគ្គតិ
ខុ. ជា. ទសក., ខុ. ថេរ.
១៦៨- ធម្មេ ឋិតំ ន វិជហាតិ កិត្តិ
កេរ្តិ៍ឈ្មោះមិនលះបង់បុគ្គលដែលតាំងនៅក្នុងធម៌ឡើយ
អង្គ. បញ្ចក.
១៧០- សព្វេ ធម្មា នាលំ អភិនិវេសាយ
មិនគួរប្រកាន់ធម៌ទាំងពួងស្អិតពេកឡើយ
ម. ម.
១៧១- យោនិសោ វិចិនេ ធម្មំ
បុគ្គលគប្បីពិចារណាធម៌ ដោយឧបាយ
ម. ឧ,. (សំ. ស.), អង្គ. សត្តក.
១៧២- ធម្មញ្ចរេ សុចរិតំ
បុគ្គលគប្បីប្រព្រឹត្តនូវសុចរិតធម៌
(ខុ. ធ.), ខុ. ឧ.
១៧៣- សទ្ធម្មោ គរុកាតព្វោ
បុគ្គលគួរគោរពព្រះសទ្ធម្ម
អង្គ. ចគុក្ក.
១៧៤- កណ្ហំ ធម្មំ វិប្បហាយ
បណ្ឌិតគួរលះធម៌ខ្មៅចេញ
សំ. មហា., (ខុ. ធ.)
១៧៥- សុក្កំ ភាវេថ បណ្ឌិតោ
បណ្ឌិតគួរចំរើនធម៌ស
សំ. មហា,. (ខុ. ធ.)
បកិណ្ណកវគ្គ
កែប្រែ“ពួកធម៌រាយរង”
១៧៦- អដ្ឋង្គិកោ ច មគ្គានំ ខេមំ អមតគាមិនំ
បណ្ដាផ្លូវទាំងឡាយផ្លូវមានអង្ក៨ជាផ្លូវឲ្យដល់អមតធម៌ដ៏ក្សេម
ម. ម.
១៧៧- យំ កិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មំ
របស់ណាមួយ មានកិរិយាកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា
សំ. មហា.
១៧៨- អារោគ្យបរមា លាភា
ការមិនមានរោគ ជាលាភដ៏ក្រៃលែង
ម. ម., (ខុ. ធ.)
១៧៩- ជិឃច្ឆា បរមា រោគា
សេចក្ដីឃ្លាន ជារោគដ៏ក្រៃលែង
(ខុ. ធ.)
១៨០- សង្ខារា សស្សតា នត្ថិ
សង្ខារទាំងឡាយ ឥតទៀងទាត់ទេ
(ខុ. ធ.)
១៨១- អនិច្ចា វត សង្ខារា
ឱហ្ន៎! សង្ខារទាំងឡាយ មិនទៀងសោះឡើយ!
ទី. មហា,. (សំ. ស.), សំ. និ.
១៨២- ទុល្លភា ខណសម្បត្តិ
ការដល់ព្រមនៃខណៈ រកបានដោយកម្រ
ភា. ភា.
១៨៣- ទុល្លភំ ទស្សនំ ហោតិ សម្ពុទ្ធានំ អភិណ្ហសោ
ការឃើញនូវព្រះសម្ពុទ្ធទាំងឡាយរឿយៗ ជាការបានដោយកម្រ
ម. ម. ខុ. សុ.
១៨៤- ខណោ វោ មា ឧបច្ចគា
ខណៈ កុំកន្លងនូវអ្នកទាំងឡាយឡើយ
អង្គ. អដ្ឋក., (ខុ. ធ.), ខុ. សុ.
១៨៥- អតិបតតិ វយោ ខណោ តថេវ
វ័យតែងកន្លងផុតទៅ ដូចគ្នានឹងខណៈដែរ
ខុ. ជា. ឯក.
១៨៦- កាលោ ឃសតិ ភូតានិ សព្វានេវ សហត្តនា
កាលវេលាតែស៊ីនូវពួកសត្វទាំងអស់ព្រមទាំងខ្លួនឯងផង
ខុ. ជា. ទុក.
១៨៧- ឥតិ វិស្សដ្ឋកម្មន្តេ អត្ថា អច្ចេន្តិ មាណវេ
ប្រយោជន៍ទាំងឡាយតែងកន្លងនូវមនុស្សទាំងឡាយ ដែលមានការងារលះបង់ហើយ
ទី. បាដិ.
១៨៨- នក្ខត្តិ បដិមានេន្ដំ អត្ថោ ពាលំ ឧបច្ចគា
ប្រយោជន៍កន្លងហើយ នូវមនុស្សល្ងង់ ដែលរាប់អាននូវនក្ខត្តឫក្ស
ខុ. ជា. ឯក.
១៨៩- អត្ថោ អត្ថស្ស នក្ខត្តំ កឹ ករិស្សន្តិ តារកា
ប្រយោជន៍ជានក្ខត្តឫក្សរបស់ប្រយោជន៍ទេតើ ផ្កាយទាំងឡាយនឹងធើ្វអ្វីឲ្យ!
ខុ. ជា. ឯក.
១៩០- វសោ ឥស្សរិយំ លោកេ
អំណាចជាធំក្នុងលោក
(សំ. ស.)
១៩១- សិរី ភោគានមាសយោ
សិរី ជាដំណេកនៃភោគៈទាំងឡាយ
(សំ. ស.)
១៩២- កិច្ឆា វុត្តិ អសិប្បស្ស
ការប្រព្រឹត្តរបស់បុគ្គលមិនមានសិប្បៈ ជាការលំបាក
ខុ. ជា. ទ្វារទស.
១៩៣- សាធុ ខោ សិប្បកំ នាម អបិ យាទិសកីទិសំ
ធម្មតាសិប្បៈទោះបីរប៉ិចរប៉ីសោះទេ ក៏គង់ញ៉ាំងប្រយោជន៍ឲ្យសម្រេចបានដែរ
ខុ. ជា. ឯក.
១៩៤- សព្វញ្ចេ បឋវី ទជ្ជា នាកតញ្ញុំ អភិរាធយេ
បើទុកជាប្រគល់នូវផែនដីទាំងមូលឲ្យ ក៏ធើ្វបុគ្គលអកតញ្ញូឲ្យត្រេអរមិនបានឡើយ
ខុ. ជា. ឯក.
១៩៥- ហនន្តិ ភោគា ទុម្មេធំ
ភោគៈ ទាំងឡាយ តែងសម្លាប់មនុស្សឥតបញ្ញា
(ខុ. ធ.)
១៩៦- សក្ការោ កាបុរិសំ ហន្តិ
សក្ការៈ តែងសម្លាប់បុរសអាក្រក់
វិ. បុល. (សំ. ស.), សំ. និ.
១៩៧- កិច្ឆោ មនុស្សប្បដិលាភោ
ការបានជាតិជាមនុស្ស ជាការក្រ
(ខុ. ធ.)
១៩៨- កិច្ចំ មច្ចាន ជីវិតំ
ការរស់នៅរបស់សត្វទាំងឡាយ ជាការក្រ
(ខុ. ធ.)
១៩៩- កិច្ចំ សទ្ធម្មស្សវនំ
ការស្ដាប់ធម៌របស់សប្បុរស ជាការក្រ
(ខុ. ធ.)
២០០- កិច្ឆោ ពុទ្ធានមុប្បាទោ
ការកើតឡើង នៃលោកអ្នកត្រាស់ដឹងទាំងឡាយ ជាការក្រ
(ខុ. ធ.)
២០១- អសជ្ឈាយមលា មន្តា
មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមន្ទិល
អង្គ. អដ្ឋក., (ខុ. ធ.)
២០២- អនុដ្ឋានមលា ឃរា
ផ្ទះទាំងឡាយ មានការមិនជួសជុលជាមន្ទិល
អង្គ. បញ្ចក., (ខុ. ធ.)
២០៣- មលំ វណ្ណស្ស កោសជ្ជំ
សេចក្ដីខ្ជឹល ជាមន្ទិលនៃពណ៌សម្បុរ
អង្គ. អដ្ឋក., (ខុ. ធ.)
២០៤- មលិត្ថិយា ទុច្ចរិតំ
ទុច្ចរិតជាមន្ទិលរបស់ស្ត្រី
អង្គ. អដ្ឋក,. (ខុ. ធ.)
២០៥- សុទ្ធិ អសុទ្ធិ បច្ចត្តំ
សេចក្ដីបរិសុទ្ធិ នឹងមិនបរិសុទ្ធិ មានចំពោះខ្លួន
(ខុ. ធ.), ខុ. មហា., ខុ. ចូ.
២០៦- នាញ្ញោ អញ្ញំ វិសោធយេ
អ្នកដទៃធើ្វអ្នកដទៃឲ្យបរិសុទ្ធមិនបានទេ
(ខុ. ធ.), ខុ. មហា,. ខុ. ចូ.
២០៧- សុទ្ធស្ស សុចិកម្មស្ស សទា សម្បជ្ជតេ វតំ
វត្តតែងសម្រេចដល់អ្នកបរិសុទ្ធ មានការងារស្អាតសព្វៗកាល
ម. ម.
២០៨- សុទស្សំ វជ្ជមញ្ញេសំ អត្តនោ បន ទុទ្ទសំ
ទោសរបស់ជនទាំងឡាយដទៃងាយឃើញ ចំណែកខាងទោស
របស់ខ្លួនវិញមិនងាយឃើញទេ។
(ខុ. ធ.)
២០៩- នត្ថិ លោកេ រហោ នាម បាបកម្មំ បកុព្វតោ
ឈ្មោះថាទីស្ងាត់របស់អ្នកធើ្វបាបកម្មមិនមានក្នុងលោកសោះ
ឡើយ
អង្គ. តិក., ខុ. ជា. ចតុក្ក.
២១០- នេសា សភា យត្ថ ន សន្តិ សន្តោ
សប្បុរសទាំងឡាយ មិនមានក្នុងទីប្រជុំណា ទីប្រជុំនោះ មិនឈ្មោះថាសភាឡើយ
(សំ. ស.), ខុ. ជា. អសីតិ.
២១១- ភោគា សន្និច្ចយំ យន្តិ វម្មិកោវូបចីយតិ
ភោគៈទាំងឡាយ (របស់អ្នកគ្រប់គ្រងផ្ទះល្អ) រមែងដល់នូវកិរិយាពូនដូចជាដំបូកដែលកណ្ដៀរពូនឡើង
ទី. បាដិ.
២១២- អលំ ពាលស្ស មោហាយ នោ ច បារគវេសិនោ
រូបឆោម អាចធើ្វមនុស្សល្ងង់ឲ្យវង្វេងបាន តែមិនអាចធើ្វមនុស្សអ្នកស្វែងរកព្រះនិព្វានឲ្យវង្វេងបានឡើយ
ម. ម., ខុ. ថេរ.
២១៣- រូបំ ជីវតិ មច្ចានំ នាមគោត្តំ ន ជីវតិ
រូបរបស់សត្វទាំងឡាយតែងគ្រាំគ្រា ឯនាមនឹងគោត្រមិនចេះគ្រាំគ្រាឡើយ
(សំ. ស.)
២១៤- ថីនំ ភាវោ ទុរាជានោ
ភាពរបស់ស្រ្តីទាំងឡាយ គេដឹងបានដោយក្រ
ខុ. ជា. ឯក.
២១៥- ឧក្កដ្ឋេ សូរមិច្ឆន្តិ
ក្នុងការសង្រ្គាម តែងត្រូវការមនុស្សក្លៀវក្លា
ខុ. ជា. ឯក.
២១៦- មន្តីសុ អកុតូហលំ
ក្នុងវេលាប្រឹក្សា តែងត្រូវការមនុស្សដែលមិននិយាយឥតប្រយោជន៍
ខុ. ជា. ឯក.
២១៧- បិយញ្ច អន្នបានម្ហិ
ក្នុងគ្រាបានបាយទឹក រមែងត្រូវការមនុស្សជាទីស្រឡាញ់
ខុ. ជា. ឯក.
២១៨- អត្ថេ ជាតេ ច បណ្ឌិតំ
កាលអាថ៌ប្រស្នាកើតឡើង រមែងត្រូវការបណ្ឌិត
ខុ. ជា. ឯក.
២១៩- អាបទាសុ ថាមោ វេទិតព្វោ
កម្លាំងចិត្ត គប្បីដឹងបានក្នុងវេលាមានអន្តរាយ
ខុ. ឌ.
២២០- យសោ លទ្ធា ន មជ្ជេយ្យ
មុគ្គលបានយសហើយ មិនគួរស្រវឹងឡើយ
ខុ. ជា. ចតុក្ក.
២២១- ចាគមនុព្រូហេយ្យ
គប្បីចំរើននូវចាគៈ
ម. ឧ.
២២២- សន្តិមេវ សិក្ខេយ្យ
គប្បីសិក្សាសេចក្ដីស្ងប់ តែឲ្យមែនទែន
ម. ឌ.
២២៣- លោកាមិសំ បជហេ សន្តិបេក្ខោ
អ្នកសំឡឹងនូវសេចក្ដីស្ងប់ គប្បីលះអាមិសក្នុងលោក
(សំ. ស.)
២២៤- តំ គណ្ហេយ្យ យទបណ្ណកំ
របស់ណា មិនខុស គប្បីកាន់យករបស់នោះ
ខុ. ជា. ឯក.
២២៥- សនាថា វិហរថ មា អនាថា
អ្នកទាំងឡាយចូរនៅមានទីពឹង កុំនៅឥតទីពឹងឡើយ
អង្គ. ទសក.
២២៦- នាញ្ញំ និស្សាយ ជីវេយ្យ
មិនគួររស់នៅអាស្រ័យបុគ្គលដ៏ទៃទេ
ខុ. ឧ.
២២៧- អារោគ្យមិច្ឆេ បរមញ្ច លាភំ
បុគ្គលគប្បីចង់បាននូវការមិនមានរោគ ដែលជាលាភយ៉ាងក្រៃលែង
ខុ. ជា. ឯក.
២២៨- អតីតំ នាន្វាគមេយ្យ
មិនគួរនឹកដល់របស់ដែលកន្លងទៅហើយទេ
ម. ឧ.
២២៩- នប្បដិកង្ខេ អនាគតំ
មិនគួរចង់បានរបស់ដែលមិនទាន់មានមកដល់ឡើយ
ម. ឧ.
បញ្ញាវគ្គ
កែប្រែ“ពួកធម៌និយាយអំពីបញ្ញា”
២៣០- អយោគា ភូរិសង្ខយោ
ការអស់បញ្ញា ព្រោះមិនមានព្យាយាម
(ខុ. ធ.)
២៣១- ឯកោ វ សេយ្យោ បុរិសោ សបញ្ញោ
យោ ភាសិតស្ស វិជានាតិ អត្ថំ
បុរសណាដឹងច្បាស់នូវសេចក្ដីនៃភាសិត បុរសនោះជាអ្នកមានបញ្ញាសូម្បីម្នាក់ឯងក៏គង់ប្រសើរជាង
ខុ. ជា. ឯក.
២៣២- តថត្តានំ និវេសេយ្យ យថា ភូរិ បវឌ្ឍតិ
បញ្ញាចម្រើនបែបណា គួរតាំងខ្លួនបែបនោះ
(ខុ. ធ.)
២៣៣- នត្ថិ ឈានំ អបញ្ញស្ស
ការពិនិត្យ មិនមានដល់បុគ្គលឥតបញ្ញា
(ខុ. ធ.)
២៣៤- នត្ថិ បញ្ញាសមា អាភា
ពន្លឺស្មើដោយបញ្ញា មិនមាន
(សំ. ស.)
២៣៥- បញ្ញំ នប្បមជ្ជេយ្យ
បុគ្គល មិនគួរប្រមាទនូវបញ្ញាឡើយ
ម. ឌ.
២៣៦- បញ្ញា ចេនំ បសាសតិ
បញ្ញា តែងគ្រប់គ្រងនូវបុរសនោះ
ស. ស.
២៣៧- បញ្ញាជីវីជីវិតមាហ សេដ្ឋំ
អ្នកប្រាជ្ញទាំងឡាយ លោកហៅជីវិតរបស់អ្នករស់នៅដោយបញ្ញាថាប្រសើរបំផុត
(សំ. ស.), ខុ. សុ.
២៣៨- បញ្ញា នត្ថិ អឈាយតោ
បញ្ញាមិនមានដល់អ្នកដែលមិនពិនិត្យ
(ខុ. ធ.)
២៣៩- នរានំ រតនំ បញ្ញា
បញ្ញា ជារតនៈ របស់នរជនទាំងឡាយ
(សំ. ស.)
២៤០- បញ្ញាយត្ថំ វិបស្សតិ
បុគ្គលឃើញច្បាស់នូវសេចក្ដី (របស់ធម៌) ដោយបញ្ញា
អង្គ. សត្តក.
២៤១- បញ្ញាយ បរិសុជ្ឈតិ
បុគ្គលបរិសុទ្ធ ដោយសារបញ្ញា
ខុ. ស.
២៤២- បញ្ញាយ មគ្គំ អលសោ នវិន្ទតិ
មនុស្សខ្ជិលមិនបាននូវផ្លូវនៃបញ្ញាឡើយ
(ខុ. ធ.)
២៤៣- បញ្ញា លោកស្មិ បជ្ជោតោ
បញ្ញា ជាពន្លឺ ក្នុងលោក
(សំ. ស.)
២៤៤- បញ្ញា វ ធនេន សេយ្យោ
បញ្ញាហ្នឹងឯង ប្រសើរជាងទ្រព្យ
ម. ម., ខុ. ថេរ.
២៤៥- បញ្ញា ហិ សេដ្ឋា កុសលា វទន្តិ
អ្នកឈ្លាសវៃទាំងឡាយ តែងពោលថាបញ្ញាហ្នឹងឯងប្រសើរបំផុត
(ខុ. ជា. សត្តក).
២៤៦- ពហូនំ វត អត្ថាយ សប្បញ្ញោ ឃរមាវសំ
អ្នកមានបញ្ញានៅគ្រប់គ្រងផ្ទះ ដើម្បីប្រយោជន៍ដល់មនុស្សច្រើនៗ
អង្គ. អដ្ឋក.
២៤៧- យោគា វេ ជាយតី ភូរិ
ប្រាជ្ញាតែងកើត ព្រោះសេចក្ដីព្យាយាម
(ខុ. ធ.)
២៤៨- សាកច្ឆាយ បញ្ញា វេទិតព្វា
បញ្ញា គេត្រូវដឹងបាន ដោយសាកច្ឆា
ខុ. ឧ.
២៤៩- សុខោ បញ្ញាបដិលាភោ
ការបាននូវបញ្ញា នាំមកនូវសេចក្ដីសុខ
ខុ. ឧ.
២៥០- សុស្សូសំ លភតេ បញ្ញំ
អ្នកស្ដាប់ល្អ រមែងបានបញ្ញា
(សំ. ស.), ខុ. ស.
បមាទវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសេចក្ដីប្រមាទ”
២៥១- តេ ទីឃរត្តំ សោចន្តិ យេ បមជ្ជន្តិ មាណវា
មាណពទាំងឡាយណាប្រមាទ មាណពទាំងឡាយនោះតែងសោយសោកអស់កាលយូរ
ម. ឧ.
២៥២- បមាទមនុយ្ជន្តិ ពាលា ទុម្មេធិនោ ជនា
ជនពាលទាំងឡាយឥតបញ្ញា តែងប្រកបរឿយៗ នូវសេចក្ដីប្រមាទ
ម. ម., (សំ. ស.), (ខុ. ធ.)
២៥៣- បមាទេន ន សំវសេ
បុគ្គលមិនគួរសមគប់ ដោយសេចក្ដីប្រមាទ
(ខុ. ធ.), ខុ. ស., ខុ. មហ.
២៥៤- បមាទោ គរហិតោ សទា
សេចក្ដីប្រមាទ បណ្ឌិតតិះដៀលគ្រប់កាល
(ខុ. ធ.)
២៥៥- បមាទោ មច្ចុនោ បទំ
សេចក្ដីប្រមាទ ជាផ្លូវនៃសេចក្ដីស្លាប់
(ខុ. ធ.), ខុ. ជា. គឹស.
២៥៦- បមាទោ រក្ខតោ មលំ
សេចក្ដីប្រមាទ ជាមន្ទិលរបស់អ្នករក្សា
អង្គ. អដ្ឋក., (ខុ. ធ.)
២៥៧- មា បមាទមនុយុញ្ជេថ
ចូរកុំប្រកបរឿយៗ នូវសេចក្ដីប្រមាទ
ម. ម., (សំ. ស.), (ខុ. ធ.)
២៥៨- យេ បមត្តា យថា មតា
ពួកជនណាប្រមាទ ពួកជននោះទុកដូចជាស្លាប់
(ខុ. ធ.), ខុ., ជា. គឹស.
បាបវគ្គ
កែប្រែ“ពួកធម៌និយាយអំពីបាប”
២៥៩- តបសា បជហន្តិ បាបកម្មំ
សាធុជនទាំងឡាយ តែងលះបង់បាបកម្មដោយតបៈ
ខុ. ជា. អដ្ឋក.
២៦០- ទុក្ខោ បាបស្ស ឧច្ចយោ
ការសន្សំបាប នាំមកនូវសេចក្ដីទុក្ខ
(ខុ. ធ.)
២៦១- ធម្មំ មេ ភណមានស្ស ន បាបមុបលិប្បតិ
បាបមិនដិតដាមដល់អាត្មាអញដែលពោលនូវធម៌
(ខុ. ជា. សត្តក).
២៦២- ន ឃាសហេតូប ករេយ្យ បាបំ
បុគ្គលមិនគួរធើ្វបាបព្រោះហេតុតែការស៊ីឡើយ
ខុ. ជា. នវក.
២៦៣- នត្ថិ អការិយំ បាបំ មុសាវាទិស្ស ជន្តុនោ
មនុស្សអ្នកនិយាយកុហក ឈ្មោះថាមិនធើ្វអំពើអាក្រក់ឥតអង្គឺមានឡើយ
ខុ ធ ខុ ឥតិ
២៦៤- នត្ថិ បាបំ អកុព្វតោ
បាបមិនមានដល់អ្នកមិនធើ្វ
ខុ ធ
២៦៥- បាបំ បាបេន សុករំ
អំពើអាក្រក់ មនុស្សអាក្រក់ធើ្វបានដោយងាយ
វិ ចុល ខុ ខ
២៦៦- បាបានំ អករណំ សុខំ
ការមិនធើ្វបាបទាំងឡាយ នាំមកនូវសេចក្ដីសុខ
ខុ ធ
២៦៧- បាបានិ កម្មានិ ករោន្តិ មោហោ
ពួកមនុស្សតែងធើ្វនូវបាបកម្មទាំងឡាយ ព្រោះសេចក្ដីល្ងង់
ម. ម., ខុ. ជា. បកិណ្ណក.
២៦៨- បាបានិ បរិវជ្ជយេ
បុគ្គលគប្បីវៀរបង់នូវបាបទាំងឡាយ
(ខុ. ធ.)
២៦៩- បាបេន រមតី សុចិ
មនុស្សស្អាត មិនត្រេកអរ ក្នុងសេចក្ដីអាក្រក់
វិ. មហា., ខុ. ឧ.
២៧០- មលា វេ បាបកា ធម្មា អស្មឹ លោកេ បរម្ហិ ច
បាបធម៌ទាំងឡាយជាមន្ទិលពិត ក្នុងលោកនេះនឹងលោកខាងមុខ
អង្ក. អដ្ឋក., (ខុ. ធ.)
២៧១- សកម្មុនា ហញ្ញតិ បាបធម្មោ
មនុស្សមានសន្ដានអាក្រក់ រមែងលំបាក ព្រោះកម្មរបស់ខ្លួន
ម. ម,. ខុ. ថេរ.
បុគ្គលវគ្គ
កែប្រែ“ពួកធម៌និយាយអំពីបុគ្គល”
២៧២- អតិតិក្ខោ ធ វេរវា
មនុស្សរឹងត្អឹងពេក ជាអ្នកមានពៀរ
ខុ. ជា. ទ្វាទស.
២៧៣- អធុរាយំ ន យុញ្ជតិ
អ្នកមានបញ្ញា រមែងមិនប្រកបក្នុងផ្លូវដែលមិនមែនជាធុរៈ
ខុ. ចា. គេរស.
២៧៤- អធុរាយំ និយុញ្ជតិ
អ្នកឥតបញ្ញា រមែងប្រកបក្នុងផ្លូវដែលមិនមែនជាធុរៈ
ខុ. ជា. គេរស.
២៧៥- អនត្ថំ បរិវជ្ជេតិ អត្ថំ គណ្ហាតិ បណ្ឌិតោ
បណ្ឌិតតែងវៀរបង់នូវអំពើដែលឥតប្រយោជន៍ កាន់យកតែ
អំពើដែលជាប្រយោជន៍
អង្គ. ចតុក្ក.
២៧៦- អនយំ នយតិ ទុម្មេធោ
មនុស្សឥតប្រាជ្ញា តែងណែនាំផ្លូវដែលមិនគួរណែនាំ
ខុ. ជា. គេរស.
២៧៧- អនុបាទា វិមុច្ចន្តិ
ពួកសាធុជនតែងផុតស្រឡះ ព្រោះសេចក្ដីមិនប្រកាន់មាំ
ម.ឧ., អង្គ. គិក.
២៧៨- អនុបាយេន យោ អត្ថំ ឥច្ឆតិ សោ វិហញ្ញតិ
អ្នកណាចងបានប្រយោជន៍ដោយគ្មានឧបាយ អ្នកនោះរមែងលំបាក
ខុ. ជា. ឯក.
២៧៩- អសន្តេត្ថ ន ទិស្សន្តិ
ពួកអសប្បុរស មិនប្រាកដក្នុងទីនេះ
(ខុ. ធ.)
២៨០- អសន្តោ និរយំ យន្តិ
ពួកអសប្បុរសតែងទៅនរក
(សំ. ស.), ខុ. ជា. ទុក.
២៨១- អាហុនេយ្យោ ច បុត្តានំ
មាតានឹងបិតា ជាអ្នកគួរដល់ការបូជារបស់កូនទាំងឡាយ
អង្គ. គិក., អង្គ. ចតុក្ក., ខុ. ឥតិ.
២៨២- ឥត្ថី ភណ្ឌានមុត្តមំ
ស្រ្តីជាទ្រព្យខ្ពង់ខ្ពស់ជាងភណ្ឌៈទាំងឡាយ
(សំ. ស.)
២៨៣- ឥត្ថី មលំ ព្រហ្មចរិយស្ស
ស្រ្តីជាមន្ទិលរបស់ព្រហ្មចារ្យ
(សំ. ស.)
២៨៤- ឥន្រ្ទិយានិ រក្ខន្ដិ បណ្ឌិតា
ពួកបណ្ឌិត តែងរក្សានូវឥន្រ្ទិយទាំងឡាយ
ទី. មហា., (សំ. ស.)
២៨៥- ឧជ្ឈត្តិពលា ពាលា
ជនពាលទាំងឡាយ មានការលើកទោសជាកម្លាំង
អង្គ. អដ្ឋក.
២៨៦- ឧបសន្តោ សុខំ សេតិ
អ្នកស្ងប់រម្ងាប់តែងនៅជាសុខ
វិ. ចូល., (សំ. ស.)
២៨៧- កវិ គាថានមាសយោ
ចិន្តកវី ជាទីអាស្រ័យនៃគាថាទាំងឡាយ
(សំ. ស.)
២៨៨- កុសលោ ច ជហាតិ បាបកំ
មនុស្សឈ្លាស តែងលះបង់នូវបាប
ទី. មហា., ខុ. ឧ.
២៨៩- គរុ ហោតិ សគារវោ
អ្នកគោរពគេ តែងមានគេគោរពវិញ
ខុ. ជា. មហា.
២៩០- ចោរា លោកស្មិមព្វុទា
ពួកចោរ ជាមនុស្សបំផ្លាញ់ក្នុងលោក
(សំ. ស.)
២៩១- ទន្តោ សេដ្ឋោ មនុស្សេសុ
មនុស្សមានខ្លួនទូន្មានហើយ ប្រសើរបំផុតជាងមនុស្សទាំងឡាយ
(ខុ. ធ.), ខុ. មហា., ខុ. ចូ.
២៩២- ទុដ្ឋោបិ ពហុភាសយិ
មនុស្សតែក្រោធហើយ និយាយច្រើន
ខុ. ជា. ទ្វាទស.
២៩៣- ទុល្លភោ អង្គសម្បន្នោ
អ្នកដល់ព្រមដោយអង្គគឺគុណ គេរកបានដោយលំបាក
ខុ. ជា. ទុក.
២៩៤- ទុល្លភោ បុរិសាជញ្ញោ
បុរសអាជានេយ្យ គេរកបានដោយកម្រ
ខុ. ស
២៩៥- ទូរេ សន្តោ បកាសេន្តិ
សប្បុរសទាំងឡាយតែងប្រកដក្នុងទីឆ្ងាយ
(ខុ. ធ.)
២៩៦- ធម្មកាមោ ភវំ ហោតិ
អ្នកស្រឡាញ់ធម៌ ជាមនុស្សចំរើន
ខុ. សុ.
២៩៧- ធីរោ ច ពលវា សាធុ យូថស្ស បរហារកោ
អ្នកប្រាជ្ញមានកម្លាំងរក្សានូវពួក ឲ្យសម្រេចប្រយោជន៍បាន
ខុ. ជា. សគ្គក.
២៩៩- ធីរោ ភោគេ អធិគម្ម សង្គណ្ហាតិ ច ញាតកេ
អ្នកប្រាជ្ញបានភោគៈទាំងឡាយហើយ តែងសង្រ្គោះនូវញាតិទាំងឡាយ
ខុ. ជា. ឆក្ក.
៣០០- ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ
ពួកបណ្ឌិត រមែងមិនសំដែង នូវអាការខ្ពស់ទាប
(ខុ. ធ.)
៣០១- ន ឧជុភូតា វិតថំ ភណន្តិ
មនុស្សត្រង់ទាំងឡាយ មិននិយាយឲ្យឃ្លាតសេចក្ដីពិតឡើយ
ខុ ជា ចតុក្ក
៣០២- ន កាមកាមា លបយន្តិ សន្ដោ
សប្បុរសទាំងឡាយ មិនចរចារព្រោះប្រាថ្នានូវកាម
(ខុ. ធ.)
៣០៣- នត្ថិ លោកេ អនិន្ទិតោ
ក្នុងលោក ឥតមានអ្នកដែលគេមិននិន្ទាឡើយ
(ខុ. ធ.)
៣០៤- នយំ នយតិ មេធាវី
អ្នកមានបញ្ញា តែងណែនាំផ្លូវដែលគួរណែនាំ
ខុ. ជា. គេរស.
៣០៥- ន សាធុ ពលវា ពាលោ យូថស្ស បរិហារកោ
ជនពាលមានកម្លាំងរក្សានូវពួក ឲ្យសម្រេចប្រយោជន៍មិនបានឡើយ
ខុ. ជា. សគ្គក.
៣០៦- និជ្ឈត្តិពលា បណ្ឌិតា
បណ្ឌិតទាំងឡាយ មានការមិនសំឡឹងទោសជាកម្លាំង
អង្គ. អដ្ឋក.
៣០៧- នេកាសី លភតេ សុខំ
អ្នកស៊ីម្នាក់ឯង មិនបានសេចក្ដីសុខទេ
ខុ ជា ទ្វាទសក
៣០៨- បដិសង្ខានពលា ពហុស្សុតា
ពួកពហុស្សូត មានការពិចារណាជាកម្លាំង
អង្គ. អដ្ឋក.
៣០៩- បណ្ឌិតោ សីលសម្បន្នោ ជលំ អគ្គីវ ភាសតិ
បណ្ឌិតបរិបូណ៌ដោយសីល រមែងរុងរឿងដូចភ្លើងភ្លឺ
ទី. បាដិ.
៣១០- បរិភូតោ មុទុ ហោតិ
មនុស្សទន់ ត្រូវគេមើលងាយ
ខុ. ជា. ទ្វាទស.
៣១១- បុត្តា វត្ថុ មនុស្សានំ
កូនទាំងឡាយ ជាវត្ថុរបស់ពួកមនុស្ស
(សំ. ស.)
៣១២- បុព្វាចរិយាតិ វុច្ចរេ
មាតានឹងបិតា លោកហៅថាបុព្វាចារ្យ (របស់បុត្រ)
អង្គ. តិក., អង្គ. ចតុក្ក., ខុ. ឥតិ.
៣១៣- បូជកោ លភតេ បូជំ
អ្នកបូជាគេ រមែងបាននូវការបូជាវិញ
ខុ.ជា. មហា.
៣១៤- ផាតឹ កយិរា អវិហេថយំ បរំ
គួរធើ្វតែសេចក្ដីចំរើន កុំបៀតបៀនអ្នកដទៃឡើយ
ខុ. ជា. សគ្គក.
៣១៥- ពហុម្បិ រត្តោ ភាសេយ្យ
មនុស្សត្រេកអរ ហើយនិយាយច្រើន
ខុ. ជា. ទ្វាទសក.
៣១៦- ព្រហ្មាតិ មាតាបិតរោ
មាតានិងបិតាលោកហៅថា ព្រហ្ម (របស់បុត្រ)
អង្គ. តឹក., អង្គ. ចតុត្ថ., ខុ. ឥតិ.
៣១៧- ពាលោ អបរិណាយកោ
មនុស្សពាល មិនគួរជាអ្នកនាំមុខគេទេ
ខុ. ជា. ទុក.
៣១៨- ភត្តា បញ្ញាណមិត្ថិយា
ភស្ដា ជាគ្រឿងប្រាកដរបស់ស្រ្តី
(សំ. ស.)
៣១៩- ភត្តុញ្ច គរុនោ សព្វេ បដិបូជេន្តិ បណ្ឌិតា
ពួកភរិយាជាបណ្ឌិត តែងរាប់អានប្ដី នឹងមនុស្សដែលគួរគោរព
ទាំងពួង
អង្គ. អដ្ឋក.
៣២០- មហាការុណិកោ នាថោ
លោកអ្នកប្រកបដោយករុណាធំ តែងជាទីពឹងគេ
ភា. ភា.
៣២១- យថាវាទី តថាការី
និយាយយ៉ាងណា ធើ្វយ៉ាងនោះ
ទី. មហា., ខុ. សុ., ខុ. ថេរ., ខុ. ជា. ចតុក្ក.
៣២២- យោ ច បុត្តានមស្សវោ
បណ្ដាបុត្រទាំងឡាយ បុត្រណាជឿស្ដាប់ (បុត្រនោះប្រសើរ)
(សំ. ស.)
៣២៣- យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វបិ តេន សោ
ជនពាលណា សំគាល់ថាខ្លួនពាល ជនពាលនោះ ហៅថាបណ្ឌិត ដោយហេតុនោះក៏បាន
(ខុ. ធ.)
៣២៤- រក្ខេយ្យានាគតំ ភយំ
គប្បីរក្សានូវភ័យ ដែលមិនទាន់មកដល់
ខុ. ជា. ចតុក្ក.
៣២៥- វន្ទកោ បដិវន្ទនំ
អ្នកសំពះ រមែងបានទទួលការសំពះតប
ខុ. ជា. មហា.
៣២៦- វិស្សាសបរមា ញាតី
សេចក្ដីស្និទ្ធស្នាល ជាញាតិយ៉ាងក្រៃលែង
(ខុ. ធ.)
៣២៧- សក្កត្វា សក្កតោ ហោតិ
អ្នកធើ្វសក្ការៈ រមែងជាអ្នកដែលគេធើ្វសក្ការៈវិញ
ខុ. ជា. មហា.
៣២៨- សតញ្ច គន្ធោ បដិវាតមេតិ
ក្លិនរបស់សប្បុរសទាំងឡាយ តែងផ្សាយទៅច្រាសខ្យល់បាន
អង្គ. គិក., (ខុ. ធ.)
៣២៩- សន្តោ ន តេ យេ ន វទន្តិ ធម្មំ
ជនទាំងឡាយណាមិននិយាយនូវធម៌ ជនទាំងឡាយ
នោះ មិនមែនជាសប្បុរសទេ
(សំ. ស.)
៣៣០- សន្តោ សគ្គបរាយនា
សប្បុរសទាំងឡាយ មានឋានសួគ៌ជាទីប្រព្រឹត្តទៅក្នុងខាងមុខ
(សំ. ស.), ខុ. ជា. ទុក.
៣៣១- សន្ដោ សត្តហិតេ រតា
សប្បុរសទាំងឡាយ ត្រេកអរក្នុងការទំនុកបំរុងសត្វ
ជាគកដ្ឋកថា
៣៣២- សព្វា ទិសា សប្បុរិសោ បវាយតិ
សប្បុរសផ្សព្វផ្សាយក្លិនទៅគ្រប់ទិស
អង្គ. គិត., (ខុ. ធ.)
៣៣៣- សាធុ ខោ បណ្ឌិតោ នាម
ឈ្មោះថាបណ្ឌិតសុទ្ធតែធើ្វប្រយោជន៍ឲ្យសម្រេច
(សំ. ស.), ខុ. ជា. ឯក.
៣៣៤- សាធុ សម្ពហុលា ញាតី
ញាតិច្រើនគ្នាធើ្វប្រយោជន៍ឲ្យសម្រេចបាន
ខុ. ជា. ឯក.
៣៣៥- សុវិជានោ ភវំ ហោតិ
អ្នកចំរើន តថាគតងាយដឹង
ខុ. សុ.
៣៣៦- សុវិជានោ បរាភវោ
អ្នកវិនាសក៏តថាគតងាយដឹងដែរ
ខុ. សុ.
៣៣៧- សុស្សូសា សេដ្ឋា ភរិយានំ
បណ្ដាភរិយាទាំងឡាយ ភរិយាដែលស្ដាប់បង្គាប់ប្រសើរបំផុត
(សំ. ស.)
៣៣៨- ហិរិនិសេធោ បុរិសោ កោចិ លោកស្មិ វិជ្ជតិ
បុរសអ្នកកំចាត់អកុសលដោយសេចក្ដីខ្មាស មានតិចគ្នាងលោក
(សំ. ស.), (ខុ. ធ.)
៣៣៩- ហាបេតិ អត្ថំ ទុម្មេធោ
អ្នកឥតប្រាជ្ញា តែងបំផ្លាញប្រយោជន៍
ខុ. ជា. ឯក.
៣៤០- ទុព្ភឹ ករោតិ ទុម្មេធោ
មនុស្សឥតប្រាជ្ញា តែងធើ្វនូវការប្រទូស្ត
ខុ. ជា. ទសក.
បុញ្ញវគ្គ
កែប្រែ“ពួកធម៌និយាយអំពីបុណ្យ”
៣៤១- បុញ្ញំ ចោរេហិ ទុហរំ
បុណ្យគឺចោរទាំងឡាយ លួចយកមិនបាន
(សំ. ស.)
៣៤២- បុញ្ញំ សុខំ ជីវតសង្ខយម្ហិ
បុណ្យជាសុខ ក្នុងកាលជិតអស់ជីវិត
(ខុ. ធ.)
៣៤៣- បុញ្ញានិ កយិរាថ សុខាវហានិ
គួរធើ្វនូវបុណ្យទាំងឡាយ ដែលនាំសេចក្ដីសុខមកឲ្យ
(សំ. ស.), អង្គ. គិត.
៣៤៤- បុញ្ញានិ បរលោកស្មឹ បតិដ្ឋា ហោន្តិ បាណិនំ
បុណ្យរមែងជាទីពឹង របស់សត្វទាំងឡាយក្នុងលោកខាងមុខ
(សំ. ស.), អង្គ. បញ្ចក., ខុ. ជា. ទសក.
៣៤៥- សុខោ បញ្ញស្ស ឧច្ចយោ
ការសន្សំបុណ្យ នាំមកនូវសេចក្ដីសុខ
(ខុ. ធ.)
មច្ចុវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសេចក្ដីស្លាប់”
៣៤៦- អឌ្ឍា ចេវ ទលិទ្ទា ច សព្វេ មច្ចុបរាយនា
មនុស្សទាំងអស់ ទាំងអ្នកស្ដុកស្ដម្ភ ទាំងអ្នកទ័លក្រសុទ្ធតែមានសេចក្ដីស្លាប់នៅខាងមុខ
ទី. មហា,. ខុ. ជា. ឯក.
៣៤៧- អប្បញ្ចិទំ ជីវិតមាហុ ធីរា
អ្នកប្រាជ្ញទាំងឡាយ ពោលថាជីវិតនេះតិចណាស់
ម. ម., ខុ. ស., ខុ. ថេរ.
៣៤៨- ជរូបនីតស្ស ន សន្តិ តាណា
កាលសត្វត្រូវជរានាំចូលទៅជិតហើយ ទីពឹងទាំងឡាយមិនមានឡើយ
សំ. ស,. អង្គ. គិក,. ខុ. ជា. រិស.
៣៤៩- ន ចាបិ វិត្តេន ជរំ វិហន្តិ
បុគ្គលកំចាត់នូវជរា ដោយទ្រព្យពុំបានឡើយ
ម. ម., ខុ. ថេរ.
៣៥០- ន ទីឃមាយុំ លភតេ ធនេន
មនុស្សមិនបានអាយុវែង ព្រោះទ្រព្យទេ
ម. ម,. ខុ. ថេរ.
៣៥១- ន មិយ្យមានំ ធនមន្វេតិ កិញ្ចិ
ទ្រព្យបន្តិចបន្តួចនឹងទៅតាមមនុស្សស្លាប់មិនបានទេ
ម. ម., ខុ. ថេរ.
៣៥២- ន មិយ្យមានស្ស ភវន្តិ តាណា
កាលសត្វស្លាប់ ទីពឹងទាំងឡាយមិនមានទេ
ម. ម., ខុ. ថេរ.
៣៥៣- ន ហិ នោ សង្គរន្តេន មហាសេនេន មច្ចុនា
ការតទល់នឹងមច្ចុរាជ ដែលមានសេនាច្រើននោះពុំបានឡើយ
ម. ឧ., ខុ. ជា មហា.
៣៥៤- សព្វំ ភេទបរិយន្តំ ឯវំ មច្ចាន ជីវិតំ
ជីវិតរបស់សត្វទាំងឡាយ ដូចភាជន៍ដីគ្រប់បែបមានការបែកធ្លាយជាទីបំផុត
ទី. មហា,. ខុ. សុ,. ខុ. មហា.
៣៥៥- សព្វេ វ និក្ខិបិស្សន្តិ ភូតា លោកេ សមុស្សយំ
ពួកសត្វទាំងអស់ នឹងដាក់ចុះនូវរាងកាយទុកក្នុងលោក
ទី. មហា,. (សំ. ស.)
មិត្តវគ្គ
កែប្រែ“ពួកធម៌និយាយអំពីមិត្រ”
៣៥៦- អត្ថម្ហិ ជាតម្ហិ សុខា សហាយា
កាលបើសេចក្ដីត្រូវការកើតឡើង សម្លាញ់ទាំងឡាយ ជាអ្នកនាំយកសុខមកឲ្យ
(ខុ. ធ.)
៣៥៧- នត្ថិ ពាលេ សហាយតា
សហាយតាគុណ មិនមានក្នុងបុគ្គលពាលទេ
វិ. មហា., ម. ឧ., (ខុ. ធ.)
៣៥៨- នោ ចេ លភេថ និបកំ សហាយំ ឯកោ ចរេ ន ច
បាបានិ កយិរា
បើបុគ្គលមិនបាននូវសំឡាញ់មានប្រាជ្ញាចាស់ក្លាទេ គប្បីត្រាច់ទៅតែម្នាក់ឯង តែថាកុំគប្បីធើ្វនូវបាបទាំងឡាយឡើយ
វិ. មហា., ម. ឌ., (ខុ. ធ.)
៣៥៩- បាបមិត្តោ បាបសខោ បាបអាចារគោចរោ
បុគ្គលមានមិត្រអាក្រក់ មានសំឡាញ់អាក្រក់ រមែងមានមារយាទនឹងគោចរអាក្រក់ដែរ
ទី. មហា.
៣៦០- ភរិយា បរមា សខា
ភរិយាជាសំឡាញ់ដ៏ស្និទ្ធ
(សំ. ស.)
៣៦១- មាតា មិត្តំ សកេ ឃរេ
មាតាជាមិត្រក្នុងផ្ទះរបស់ខ្លួន
(សំ. ស.)
៣៦២- សត្ថោ បសវតោ មិត្តំ
ពួកឈ្មួញជាមិត្ររបស់អ្នកដើរផ្លូវឆ្ងាយ
(សំ. ស.)
៣៦៣- សចេ លភេថ និបកំ សហាយំ ចរេយ្យ
តេនត្តមនោ សតីមា
បើបុគ្គលបាននូវសំឡាញ់មានប្រាជ្ញាចាស់ក្លា គប្បីពេញចិត្តមានស្មារតីត្រាច់ទៅជាមួយសំឡាញ់នោះចុះ
វិ. មហា., ម. ឧ., (ខុ. ធ.)
៣៦៤- សព្វត្ថ បូជិតោ ហោតិ យោ មិត្តានំ ន ទុព្ភតិ
អ្នកណាមិនប្រទូស្តចំពោះមិត្រទាំងឡាយ អ្នកនោះរមែងមានគេបូជាក្នុងទីទាំងពួង
ខុ. ជា. នវក.
៣៦៥- សព្វេ អមិត្តេ តរតិ យោ មិត្តានំ ន ទុព្ភតិ
អ្នកណាមិនប្រទូស្តចំពោះមិត្រទាំងឡាយ អ្នកនោះរមែងឆ្លងផុតនូវសត្រូវទាំងពួង
ខុ. ជា. នវក.
៣៦៦- សហាយោ អត្ថជាតស្ស ហោតិ មិត្តំ បុនសប្បុនំ
សំឡាញ់ជាមិត្ររបស់អ្នកមានកិច្ចធុរះកើតឡើងរឿយៗ
(សំ. ស.)
៣៦៧- មិត្តទុព្ភោ ហិ បាបកោ
អ្នកប្រទូស្តមិត្រ ជាមនុស្សអាក្រក់
ខុ. ជា. ទសក.
យាចនាវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសេចក្ដីសូម”
៣៦៨- ទេស្សោ ច ហោតិ អតិយាចនាយ
មនុស្សដែលគេស្អប់ ព្រោះតែការសូមហួសប្រមាណ
វិ. មហាវិភង្គ., ខុ. ជា. គិក.
៣៦៩- ន តំ យាចេ យស្ស បិយំ ជិគឹសេ
បុគ្គលមិនគួរសូមរបស់ជាទីស្រឡាញ់ ដែលគេលំបាកឲ្យឡើយ
វិ. មហាវិភង្គ., ខុ. ជា. គិក.
៣៧០- ន វេ យាចន្តិ សប្បញ្ញា
ពួកអ្នកមានបញ្ញា មិនសូមសោះឡើយ
ខុ. ជា. សគ្គក.
៣៧១- យាចំ អទទមប្បិយោ
បុគ្គលកាលគេសូម មិនឲ្យរបស់ដែលគេសូម រមែងមិនជាទីស្រឡាញ់ (របស់អ្នកសូម)
វិ. មហាវិភង្គ., ខុ. ជា .សគ្គក.
៣៧២- យាចកោ អប្បិយោ ហោតិ
អ្នកសូម រមែងមិនជាទីស្រឡាញ់ (របស់អ្នកឲ្យ)
វិ. មហាវិភង្គ., ខុ. ជា .សគ្គក.
រាជវគ្គ
កែប្រែ“ពួកធម៌និយាយអំពីព្រះរាជា”
៣៧៣- កុទ្ធំ អប្បដិកុជ្ឈន្តោ រាជា រដ្ឋស្ស បូជិតោ
ព្រះរាជាទ្រង់មិនក្រោធតបទៅរកអ្នកក្រោធ រាស្រ្តតែងបូជា
ខុ. ជាចតុក្ក.
៣៧៤- ខត្តិយោ សេដ្ឋា ជនេតស្មឹ យេ គោត្តប្បដិសារិនោ
ព្រះមហាក្សត្រិយ៍ប្រសើរបំផុត ជាងពួកជន ដែលប្រកាន់គោត្រ
ទី. បាដិ., ម. ម., (សំ. ស.), សំ. និ.
៣៧៥- រាជា មុខំ មនុស្សានំ
ព្រះរាជាជាប្រធានរបស់មនុស្សទាំងឡាយ
វិ. មហា., ម. ម., ខុ. សុ.
៣៧៦- រាជា រដ្ឋស្ស បញ្ញាណំ
ព្រះរាជាជាគ្រឿងប្រាកដរបស់រដ្ឋ
(សំ. ស.)
៣៧៧- សន្នទ្ធោ ខត្តិយោ តបតិ
ព្រះមហាក្សត្រិយ៍មានគ្រឿងក្រោះទ្រង់ហើយ រមែងរុងរឿង
សំ. និ., (ខុ. ធ.)
៣៧៨- សព្វំ រដ្ឋំ សុខំ ហោតិ រាជា ចេហោតិ ធម្មិកោ
បើព្រះរាជាទ្រង់ជាអ្នកប្រកបដោយធម៌ រាស្រ្តទាំងពួងតែងជាសុខ
អង្គ. ចគុក្ក,. ខុ. ជា. ចគុក្ក.
វាចាវគ្គ
កែប្រែ“ពួកធម៌និយាយអំពីវាចា”
៣៧៩- អភូតវាទី និរយំ ឧបេតិ
មនុស្សនិយាយមិនពិត រមែងចូលទៅរកនរក
(ខុ. ធ.)
៣៨០- ទុដ្ឋស្ស ផរុសា វាចា
មនុស្សក្រោធមានវាចាអាក្រក់
ខុ. ជា. ទសក.
៣៨១- តមេវ វាចំ ភាសេយ្យ យាយត្តានំ ន តាបយេ
បុគ្គលគួរនិយាយតែវាចា ដែលមិនញ៉ាំងខ្លួនឲ្យក្ដៅក្រហាយ
(សំ. ស.), ខុ. ស.
៣៨២- ន ហិ បុព្វោយ្យ បាបិកំ
បុគ្គលមិនគួរបញ្ចេញវាចា អាក្រក់ឡើយ
ខុ. ជា. ឯក.
៣៨៣- នាមនុញ្ញំ កុទាចនំ
ក្នុងកាលណាៗក៏ដោយ មិនគួរនិយាយវាចាមិនជាទីគាប់ចិត្តឡើយ
ខុ. ជា. ឯក.
៣៨៤- មនុញ្ញមេវ ភាសេយ្យ
បុគ្គលគួរនិយាយតែវាចា ដែលជាទីគាប់ចិត្ត
ខុ. ជា. ឯក.
៣៨៥- មុត្វា តបតិ បាបិកំ
បុគ្គលបញ្ចេញវាចាអាក្រក់ រមែងក្ដៅក្រហាយ
ខុ. ជា. ឯក.
៣៨៦- មោក្ខោ កល្យាណិយា សាធុ
ការបញ្ចេញវាចាល្អ ញ៉ាំងប្រយោជន៍ឲ្យសម្រេច
ខុ. ជា. ឯក.
៣៨៧- សំវោហារេន សោចេយ្យំ វេទីតព្វំ
ភាពនៃបុគ្គលស្អាត ត្រូវជ្រាបដោយសំនួនវាចា
ខុ. ខ.
៣៨៨- សណ្ហំ គិរំ អត្ថវតឹ បមុញ្ចេ
បុគ្គលគួរបញ្ចេញវាចាពីរោះ ដែលមានប្រយោជន៍
ខុ. ជា. គេរស.
៣៨៩- វាចំ បមុញ្ចេ កុសលំ នាតិវេលំ
បុគ្គលមិនគួរថ្លែងវាចាល្អ ឲ្យហួសវេលាឡើយ
ខុ. ជា. ទុក., ខុ. សុ., ខុ. មហា.
៣៩០- វាចំ មុញ្ចេយ្យ កល្យាណឹ
បុគ្គលគួរថ្លែងវាចាល្អ
(សំ. ស.)
៣៩១- ហទយស្ស សទិសីវាចា
វាចាប្រហែលគ្នានឹងដួងចិត្ត
ខុ. ជា. ចគុក្ក.
វីរិយវគ្គ
កែប្រែ“ពួកធម៌និយាយអំពីព្យាយាម”
៣៩២- អកិលាសុ វិន្ទេ ហទយស្ស សន្តឹ
បុគ្គលមិនខ្ជឹលច្រអូស គប្បីបានសេចក្ដីស្ងប់ចិត្ត
ខុ. ជា. ឯក.
៣៩៣- អជ្ជេវ កិច្ចមាតប្បំ
សេចក្ដីខំប្រឹង បុគ្គលគួរធើ្វក្នុងថ្ងៃនេះឯង
ម. ឧ. ខុ., ជា. មហា.
៣៩៤- អថ បច្ឆា កុរុតេ យោគំ កិច្ចេ អាវាសុ សីទតិ
កាលបើបុគ្គលធើ្វសេចក្ដីព្យាយាម ក្នុងកិច្ចជាខាងក្រោយនឹងលិចចុះក្នុងវិបត្តិ (ពុំខាន)
ខុ. ជា. វឹស.
៣៩៥- អនិព្វិន្ទិយការិស្ស សម្មទត្ថោ វិបជ្ជតិ
ប្រយោជន៍រមែងសម្រេចដោយប្រពៃដល់អ្នកធើ្វដោយមិនមានសេចក្ដីនឿយណាយ
ខុ. ជា. ចត្តាឡីស.
៣៩៦- ការេយ្យ យោគ្គំ ធុវមប្បមត្តោ
អ្នកមិនប្រមាទ គួរធើ្វសេចក្ដីព្យាយាម ឲ្យទៀងទាត់
ខុ. ជា. ទុក.
៣៩៧- កាលាគតញ្ច ន ហាបេតិ អត្ថំ
អ្នកមានព្យាយាម រមែងមិនលះប្រយោជន៍ដែលមកដល់តាមកាល
ខុ. ជា. ឆក្ក.
៣៩៨- ន និព្វិន្ទិយការិស្ស សម្មទត្ថោ វិបជ្ជតិ
ប្រយោជន៍រមែងមិនសម្រេចដោយប្រពៃ ដល់អ្នកធើ្វដោយមានសេចក្ដីនឿយណាយ
ខុ. ជា. ចត្តាឡីស.
៣៩៩- បដិរូបការី ធុរវា ឧដ្ឋាតា វិន្ទតេ ធនំ
មនុស្សមានធុរៈ ព្យាយាមធើ្វការងារឲ្យហ្មត់ចត់រមែងរកទ្រព្យបាន
(សំ. ស.), ខុ. សុ.
៤០០- យថា យថា យត្ថ លភេថ អត្ថំ តថា តថា តត្ថ បរក្កមេយ្យ
បុគ្គលគប្បីបានប្រយោជន៍ក្នុងទីណា ដោយប្រការណាៗគួរប្រឹងប្រែងក្នុងទីនោះ ដោយប្រការនោះៗ
អង្គ. បញ្ចក., ខុ. ជា. បញ្ចក.
៤០១- វាយមេថេវ បុរិសោ យាវ អត្ថស្ស និប្បទា
កូនប្រុសគប្បីព្យាយាម ទាល់តែសម្រេចប្រយោជន៍
(សំ. ស.)
៤០២- វីរិយេន ទុក្ខមច្ចេតិ
បុគ្គលកន្លងទុក្ខបាន ព្រោះសេចក្ដីព្យាយាម
ខុ. ស.
៤០៣- ហិយ្យោតិ ហិយ្យតិ បោសោ បរេតិ បរិហាយតិ
បុរស (គិត) ថា ចាំស្អែកសិន ក៏វិនាស
(គិត) ថា ចាំថ្ងៃមុខសិន ក៏វិនាសដែរ
ខុ. ជា. វិស.
វេរវគ្គ
កែប្រែ“ពួកធម៌និយាយអំពីពៀរ”
៤០៤- យេ វេរំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ
ជនទាំងឡាយណាចងពៀរ, ពៀររបស់ជនទាំងឡាយនោះមិនស្ងប់រម្ងាប់ឡើយ
ម. ឧ., (ខុ. ធ.), ខុ. ជា. បញ្ចក.
៤០៥- យេ វេរំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ
ជនទាំងឡាយណាមិនចងពៀរ, ពៀររបស់ជនទាំងឡាយនោះរមែងស្ងប់រម្ងាប់
ម. ឧ., (ខុ. ធ.), ខុ., ជា. បញ្ចក.
៤០៦- អវេរេន ច សម្មន្តិ
ពៀរទាំងឡាយរមែងស្ងប់រម្ងាប់ ដោយមិនមានពៀរ
វិ. មហា., ម. ឧ., (ខុ. ធ.), ខុ. ជា. បញ្ចក.
៤០៧- ន ហិ វេរេន វេរានិ សម្មន្តីធ កុទាចនំ
ក្នុងកាលណាៗក៏ដោយ ពៀរទាំងឡាយក្នុងលោកនេះស្ងប់រម្ងាប់ដោយពៀរមិនបានឡើយ
វិ. មហា., ម. ឧ., (ខុ. ធ.), ខុ. ជា. បញ្ចក.
សច្ចវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសច្ចៈ”
២០៨- សច្ចំ ហវេ សាធុតរំ រសានំ
ពាក្យស័ត្យហ្នឹងឯង ជារសឆ្ងាញ់ជាងរសទាំងឡាយ
(សំ. ស.), ខុ. សុ.
៤០៩- សច្ចំ វេ អមតា វាចា
ពាក្យស័ត្យហ្នឹងឯង ជាវាចាមិនស្លាប់
(សំ. ស.), ខុ. ថេរ.
៤១០- សច្ចេន កិត្តឹ បប្បោតិ
គេបានកេរ្តិ៍ឈ្មោះ ដោយបាក្យស័ត្យ
(សំ. ស.), ខុ. សុ.
៤១១- សច្ចេ អត្ថេ ច ធម្មេ ច អហុ សន្តោ បតិដ្ឋិតា
សប្បុរសទាំងឡាយ បានតាំងមាំក្នុងពាក្យស័ត្យ ដែលជាអត្ថនឹងធម៌
(សំ. ស.), ខុ. សុ., ខុ. ថេរ.
៤១២- សច្ចមនុរក្ខេយ្យ
គប្បីរក្សារឿយៗ នូវពាក្យស័ត្យ
ម. ខ.
សតិវគ្គ
កែប្រែ“ពួកធម៌និយាយអំពីស្មារតី”
៤១៣- សតិ លោកស្មិ ជាគរោ
សតិជាគ្រឿងភ្ញាក់រឭកក្នុងលោក
(សំ. ស.)
៤១៤- សតិមតោ សទា ភទ្ទំ
អ្នកមានស្មារតី មានសេចក្ដីចំរើនសព្វកាល
(សំ. ស.)
៤១៥- សតិមា សុខមេធតិ
អ្នកមានស្មារតី រមែងដល់សេចក្ដីសុខ
(សំ. ស.)
៤១៦- សតិមតោ សុវេ សេយ្យោ
អ្នកមានស្មារតី ជាមនុស្សប្រសើររាល់ថ្ងៃ
(សំ. ស.)
សទ្ធាវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសទ្ធា”
៤១៧- សទ្ធា ពន្ធតិ បាថេយ្យំ
សទ្ធា វេចខ្ចប់នូវស្បៀង (គឺកុសល)
(សំ. ស.)
៤១៨- សទ្ធា សាធុ បតិដ្ឋិតា
សទ្ធាតាំងមាំហើយ ញ៉ាំងប្រយោជន៍ឲ្យសម្រេចបាន
(សំ. ស.)
៤១៩- សុខា សទ្ធា បតិដ្ឋិតា
សទ្ធាតាំងមាំហើយ នាំសុខមកឲ្យ
(ខុ. ធ.)
៤២០- សទ្ធីធ វិត្តំ បុរិសស្ស សេដ្ឋំ
សទ្ធាជាទ្រព្យដ៏ប្រសើរ របស់បុរស
(សំ. ស.), ខុ. សុ.
៤២១- សទ្ធា ទុតិយា បុរិសស្ស ហោតិ
សទ្ធាជាសំឡាញ់ទីពីររបស់បុរស
(សំ. ស.)
សន្តុដ្ឋិវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសន្ដោស”
៤២២- សន្តុដ្ឋី បរមំ ធនំ
សេចក្ដីសន្ដោសជាទ្រព្យដ៏ក្រៃលែង
(ខុ. ធ.)
៤២៣- តុដ្ឋី សុខា យា ឥតរីតរេន
សេចក្ដីសន្ដោសតាមមានតាមបាន នាំសុខមកឲ្យ
ខុ. ស.
៤២៤- សុខោ វិវេកោ តុដ្ឋស្ស សុតធម្មស្ស បស្សតោ
សេចក្ដីស្ងាត់របស់អ្នកសន្ដោស មានធម៌ប្រាកដកាលឃើញនាំសុខមកឲ្យ
វិ. មហា., ខុ. ឧ.
៤២៥- យ លទ្ធំ តេន តុដ្ឋព្វំ
បានរបស់ណា គប្បីត្រេអរដោយរបស់នោះ
ខុ. ជា. ឯក.
៤២៦- សលាភំ នាតិមញ្ញេយ្យ
មិនគួរមើលងាយលាភរបស់ខ្លួន
(ខុ. ធ.)
សមណវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសមណៈ”
៤២៧- សមណីធ អរណា លោកេ
ពួកសមណៈក្នុងសាសនានេះ មិនមែនជាសឹកសង្រ្គាមក្នុងលោកទេ
(សំ. ស.)
៤២៨- ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ
វិហេឋយន្តោ
បព្វជិតសម្លាប់អ្នកដទៃ បៀតបៀនអ្នកដទៃ មិនមែនជាសមណៈឡើយ
ទី. មហា., (ខុ. ធ.)
៤២៩- អសញ្ញតោ បព្វជិតោ ន សាធុ
បព្វជិតអ្នកមិនសង្រួម ពុំប្រពៃឡើយ
ខុ. ជា. វស.
៤៣០- អបេតោ ទមសច្ចេន ន សោ កាសាវមរហតិ
(អ្នកណា) ប្រាសចាកទមៈនឹងសច្ចៈ អ្នកនោះមិនគួរស្លៀកដណ្ដប់
សំពត់កាសាវៈឡើយ
(ខុ. ធ.), ខុ. ជា., ទុក. ខុ. ថេរ.
៤៣១- ឧបេតោ ទមសច្ចេន សវេ កាសាវមរហតិ
(អ្នកណា) ប្រកបដោយទមៈនឹងសច្ចៈ អ្នកនោះឯងទើបគួរស្លៀក
ដណ្ដប់សំពត់កាសាវៈបាន
(ខុ. ធ.), ខុ. ជា., ទុក. ខុ. ថេរ.
៤៣២- សុភាសិតទ្ធជា ឥសយោ
ឥសីទាំងឡាយ មានសុភាសិតជាទង់ជ័យ
សំ. នី., អង្គ. ចតុគ្គ., ខុ. ចា. ងស័តិ.
៤៣៣- សមណោ អស្ស សុស្សមណោ
សមណៈ គប្បីជាសមណៈល្អ
វិ. មហាវិភង្គ.
សាមគ្គីវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសាមគ្គី”
៤៣៤- សុខា សង្ឃស្ស សាមគ្គី
សេចក្ដីព្រមព្រៀងរបស់ពួក នាំឲ្យកើតសុខ
(ខុ. ធ.), ខុ. ឥតិ., អង្គ. ទសក.
៤៣៥- សមគ្គានំ តបោ សុខោ
សេចក្ដីព្រមព្រៀងរបស់អ្នកព្រមព្រៀងគ្នា នាំឲ្យកើតសុខ
(ខុ. ធ.)
សីលវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសីល”
៤៣៦- សីលំ យាវ ជរា សាធុ
សីលញ៉ាំងប្រយោជន៍ឲ្យសម្រេចដរាបដល់ជរា
(សំ. ស.)
៤៣៧- សុខំ យាវ ជរា សីលំ
សីលនាំសុខមកឲ្យដរាបដល់ជរា
(ខុ. ធ.)
៤៣៨- សីលំ កិរេវ កល្យាណំ
លោកថាសីលនុ៎ះឯងជាធម៌ល្អ
ខុ. ជា. ឯក.
៤៣៩- សីលំ លោកេ អនុត្តរំ
សីលជាគុណជាតក្រៃលែងក្នុងលោក
ខុ. ជា. ឯក.
៤៤០- សំវាសេន សីលំ វេទិតព្វំ
សីលលោកគប្បីដឹងបាន ព្រោះការនៅរួមគ្នា
ខុ. ឧ.
៤៤១- សាធុ សព្វត្ថ សំវរោ
សេចក្ដីសង្រួមក្នុងទីទាំងពួងជាការល្អ
(សំ. ស.), (ខុ. ធ.)
៤៤២- សញ្ញមតោ វេរំ ន ចីយតិ
កាលបុគ្គលមានសេចក្ដីសង្រួម ពៀររមែងមិនកឡើង
ទី. មហា., ខុ. ឧ.
៤៤៣- សីលំ រក្ខេយ្យ មេធាវី
អ្នកប្រាជ្ញគប្បីរក្សាសីល
ខុ. ឥតិ.
សុខវគ្គ
កែប្រែ“ពួកធម៌និយាយអំពីសុខ”
៤៤៤- សព្វស្ស ទុក្ខស្ស សុខំ បហានំ
ការលះទុក្ខទាំងពួងបាន ជាសុខ
(ខុ. ធ.)
៤៤៥- អព្យាបជ្ឈំ សុខំ លោកេ
ការមិនព្យាបាទ ជាសុខក្នុងលោក
វិ. មហា., ខុ. ឧ.
៤៤៦- តេសំ វូបសមោ សុខោ
ការរម្ងាប់នូវសង្ខារទាំងឡាយនោះ នាំមកនូវសេចក្ដីសុខ
(សំ. ស.), ខុ. ជា. ឯក.
៤៤៧- នត្ថិ សន្តិបរំ សុខំ
សេចក្ដីសុខដទៃក្រៅពីសេចក្ដីស្ងប់មិនមាន
(ខុ. ធ.)
៤៤៨- នព្វានំ បរមំ សុខំ
និព្វានជាសុខយ៉ាងក្រៃលែង
ម. ម. (ខុ. ធ.)
៤៤៨- សុខោ បុទ្ធានមុប្បាទោ
ការកើតឡើងនៃលោកអ្នកដឹងទាំងឡាយ នាំសុខមកឲ្យ
(ខុ. ធ.)
៤៥០- សុខា សទ្ធម្មទេសនា
ការសំដែងនូវព្រះសទ្ធម្ម នាំសុខមកឲ្យ
(ខុ. ធ.)
៤៥១- អទស្សនេន ពាលានំ និច្ចមេវ សុខី សិយា
បុគ្គលគប្បីមានសេចក្ដីសុខជានិច្ចនិរន្តរ៍ ក៏ព្រោះការមិនចួប
នូវបុគ្គលពាលទាំងឡាយ
(ខុ. ធ.)
៤៥២- ន វេ អនត្ថកុសលេន អត្ថចរិយា សុខាវហា
ការប្រព្រឹត្តិប្រយោជន៍ជាមួយនឹងបុគ្គលមិនឈ្លាសក្នុងប្រយោជន៍មិននាំសុខមកឲ្យឡើយ
ខុ. ជា. ឯក.
សេវនាវគ្គ
កែប្រែ“ពួកធម៌និយាយអំពីការសេពគប់”
៤៥៣- វិស្សាសា ភយមន្វេតិ
ភ័យរមែងជាប់តាម ព្រោះសេចក្ដីទុកចិត្ត
ខុ. ជា. ឯក.
៤៥៤- អតិចិរំ និវាសេន បិយោ ភវតិ អប្បិយោ
មនុស្សជាទីស្រឡាញ់ ត្រឡប់មិនជាទីស្រឡាញ់វិញ
ព្រោះការនៅរួមគ្នាយូរពេក
ខ. ជា. តេរស.
៤៥៥- ឯករត្តំ ទ្វិរត្តំ វា ទុក្ខំ វសតិ វេរិសុ
(បុគ្គល) នៅក្នុងពួកមនុស្សមានពៀរ អស់មួយយប់ពីរយប់
ក៏ជាទុក្ខ
ខុ. ជា. ឯក.
៤៥៦- ទុក្ខោ ពាលេហិ សំវាសោ អមិត្តេនេវ សព្វទា
ការនៅរួមជាមួយនឹងពួកពាល នាំឲ្យមានទុក្ខគ្រប់កាលដូចជាការនៅរួមជាមួយនឹងសត្រូវ
(ខុ. ធ.)
៤៥៧- ធីរោ ច សុខសំវាសោ ញាតីនំវ សមាគមោ
ការនៅរួមជាមួយនឹងអ្នកប្រាជ្ញនាំឲ្យបានសុខ ដូចជាសមាគមជាមួយនឹងពួកញាតិ
(ខុ. ធ.)
៤៥៨- សុខោ ហវេ សប្បុរិសេន សង្គមោ
សមាគមជាមួយនឹងសប្បុរស នាំសុខមកឲ្យដោយពិត
ខុ. ជា. ទុក.
៤៥៩- និហីយតិ បុរិសោ និហីនសេវី
បុរសគប់មនុស្សថោកទាប រមែងថោកទាបដែរ
អង្គ. គិក.
៤៦០- ទុក្ខោ ពាលេហិ សង្គមោ
សមាគមនឹងមនុស្សពាលទាំងឡាយ នាំឲ្យមានទុក្ខ
ខុ. ជា. នវក.
៤៦១- ន សង្គមោ បាបជនេន សេយ្យោ
សមាគមជាមួយនឹងជនអាក្រក់ មិនល្អឡើយ
ខុ. ជា. ទុក.
៤៦២- ន បាបជនសំសេវី អច្ចន្តំ សុខមេធតិ
អ្នកមិនគប់រកជនអាក្រក់ តែងដល់នូវសេចក្ដីសុខ
ដោយចំណែកមួយ
ខុ. ជា សត្តក.
៤៦៣- ពាលសង្គតចារី ហិ ទីឃមទ្ធាន សោចតិ
អ្នកប្រព្រឹត្តសមាគមជាមួយនឹងមនុស្សពាល រមែងសៅសោកអស់កាលយូរ
(ខុ. ធ.)
៤៦៤- យត្ថ វេរី និវីសតិ ន វសេ តត្ថ បណ្ឌិតោ
មនុស្សមានពៀរនៅក្នុងទីណា បណ្ឌិតមិនគួរនៅក្នុងទីនោះឡើយ
ខុ. ជា. ឯក.
៤៦៥- សង្កេថេវ អមិត្តស្មឹ
គួររង្កៀស ចំពោះសត្រូវ
ខុ. ជា. ទុក.
៤៦៦- មិត្តស្មិម្បិ ន វិស្សសេ
សូម្បីចំពោះមិត្ត ក៏មិនគួរទុកចិត្តដែរ
ខុ. ជា. ទុក.
៤៦៧- ន វិស្សសេ អវិស្សដ្ឋេ
បុគ្គលមិនគួរទុកចិត្តមនុស្ស ដែលមិនស្និទ្ធស្នាលឡើយ
ខុ. ជា. ឯក.
៤៦៨- វិស្សដ្ឋេបិ ន វិស្សសេ
សូម្បីមនុស្សស្និទ្ធស្នាល ក៏មិនគួរទុកចិត្តដែរ
ខុ. ជា. ឯក.
៤៦៩- នាស្មសេ កតបាបម្ហិ
មិនគួរទុកចិត្តមនុស្សធើ្វបាបឡើយ
ខុ. ជា. ទសក.
៤៧០- នាស្មសេ អលិកវាទិនេ
មិនគួរទុកចិត្តមនុស្សនិយាយមិនពិតឡើយ
ខុ. ជា. ទសក.
៤៧១- នាស្មសេ អត្តត្ថបញ្ញម្ហិ
មិនគួរទុកចិត្តមនុស្សឃើញតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ
ខុ. ជា. ទសក.
៤៧២- អតិសន្ដេបិ នាស្មសេ
មិនគួរទុកចិត្តមនុស្ស ដែក្លែងធើ្វស្ងប់ស្ងៀមឡើយ
ខុ. ជា. ទសក.
៤៧៣- អបេតចិត្តេន ន សម្ភជេយ្យ
មិនគួរគប់នឹងមនុស្សដែលទ័លគំនិតឡើយ
ខុ. ជា. ទសក.
៤៧៤- ន សន្ថវំ កាបុរិសេន កយិរា
មិនគួរធើ្វសេចក្ដីស្និទ្ធស្នាលជាមួយនឹងបុរសអាក្រក់ឡើយ
ខុ. ជា. ទុក.
៤៧៥- មាស្សុ ពាលេន សង្គញ្ផិ អមិត្តេនេវ សព្វទា
កុំសមាគមជាមួយនឹងមនុស្សពាល ដែលទុកដូចជាសត្រូវគ្រប់កាល
ខុ. ជា. នវក.