សាសនាជំនាន់ដើមនៅប្រទេសកម្ពុជា

ព្រាហ្មណ៍សាសនារឺព្រហ្មញ្ញសាសនា

កែប្រែ

ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាជាសាសនាជំនាន់ដើម។តាមការស្រាវជ្រាវខាងប្រវត្តិសាស្រ្តគេបានដឹងថាសាសនាព្រាហ្មណ៍នេះត្រូវបាននាំចូលប្រទេសឥណ្ឌា ដោយពួកអាចារ្យ (អារីយ៉ារឺអារ្យ័ន) ។ ពួកនេះបានវាយលុកប្រទេសអឺរ៉ុបមួយផ្នែកហើយ​ មួយផ្នែកទៀតចូលលុកលុយប្រទេសឥណ្ឌាភាគខាងជើងប្រមាណជា១៥០០ឆ្នាំមុនគ.ស ។ដូចនេះហើយ គេចាត់ទុកពួកអាចារ្យអារ្យ័ននៃអំបូរឥណ្ឌូ-អឺរ៉ុប់។ ដោយពុំអាចតស៊ូនិងពួកអាចារ្យដែលមានគ្រឿងចំបាំងជំនាញៗជាង ពួកត្រាវីត ដែលជាម្ចាស់ស្រុកឥណ្ឌាក៏ត្រូវពួកអាចារ្យគ្រប់គ្រងបាន ។ ពួកអាចារ្យក៏ចាប់ផ្សាយលទ្ធិសាសនាតាំងពីពេលនោះមក។ ឯជនជាតិខ្មែរបានស្គាល់ព្រាហ្មណ៍សាសនាចាប់ពីសតវត្សទី១ជាលំដាប់មកតាមរយពួកឈ្មួញឥណ្ឌាដែលធ្វើដំណើរតាមសំពៅមកទាក់ទងលក់ដូរជាមួយអ្នកស្រុក។ដោយពួកឈ្មួញទាំងនោះច្រើនតែជាអ្នកចេះដឹងខាងព្រាហ្មណ៍សាសនា ក៏បានជ្រួតជ្រាបយ៉ាងខ្លាំងទៅលើជនជាតិខ្មែរ ជាពិសេសអ្នកមានឋានខ្ពស់នៅក្នុងប្រទេស។ម៉្យាងទៀតយើងបានដឹងតាមប្រវត្តិសាស្រ្តថា នៅដើមសតវត្សទី១ប្រទេសខ្មែរយើង គ្របគ្រងដោយព្រះនាងលីវយី ហើយមានស្ដេចព្រះនាមហ៊ុនទៀនបានលើកទ័ពមកច្បាំងដណ្ដើមទឹកដីខ្មែរ។ក្រោយពីទទួលជ័យជំនះលើព្រះនាងលីវយីព្រះបាទហ៊ុនទៀនក៏បានរៀបអភិសេកក្សត្រីអង្គ នេះជាមួយអគ្គមហេសី ហើយបានប្រកាសតាំងខ្លួនជាស្ដេចលព្រមទាំងបានរៀបចំទឹកដីខ្មែរតាមទស្សនឥណ្ឌា (បែបព្រាហ្មណ៍)ថែមទៀត។លទ្ធិព្រាហ្មណ៍ក៏រីកដុះដាលឡើងជាលំដាប់។ព្រាហ្មណ៍សាសនានេះ ចែកជា៣សម័យធំៗគឺសម័យវេទនិយម (១៥០០ឆ្នាំដល់៥៥០ឆ្នាំមុនគ.ស)សម័យព្រាហ្មណ៍និយម(៥៥០ឆ្នាំមុនគ.សដល់ស.វទី១០នៃគ.ស)សម័យហិណ្ឌូនិយម(ស.វទី១០រហូតមក) ។

ព្រះពុទ្ធសាសនា

កែប្រែ

ពុទ្ធសាសនាមានដើមដំនើតនៅប្រទេសឥណ្ឌា ក្នុងសតវត្សទី៦មុនគ.ស ប្រហែលគ្នានិងកំនើតព្រាហ្មណ៍និយមក្នុងសម័យទី២ដែរ។ នៅសតវត្សទី៣មុនគ.ស ក្នុងរាជកាលព្រះបាទអសោក ពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយពាសពេញទាំងក្នុងប្រទេសឥណ្ឌា ទាំងក្រៅប្រទេស ។ តាមប្រវត្តិសាស្រ្ត គេបានដឹងថា នៅពុទ្ធសតវត្សទី៣(ព.ស២៣៤)គឺតាំងពី៣០០ឆ្នាំមុនគ.សម៉្លេះព្រះបាទអសោក ជាពុទ្ធសាសនិកដ៏ឆ្នើមក្នុងប្រទេសឥណ្ឌា បានបញ្ចូលសាមណទូតពីរអង្គ គឺព្រះសោមណត្ថេរ និងព្រះឩត្ដរត្ថេរអោយនាំយកពុទ្ធសាសនាថេរវាទ (ហីនយាន) មកផ្សាយនៅសុវណ្ណភូមិ (អាស៊ីអាគ្នេយ៍)។ តាមសិលាចារឹកវ៉ូក្រាញ់(នៅញ៉ាត្រាង) ទំនងជាពុទ្ធសាសនាចូលមកប្រតិស្ថានក្នុងប្រទេសខ្មែរ នៅសតវត្សទី២នៃគ.ស ក្នុងរាជកាលព្រះបាទឝ្រីមារញ។