សិក្សាព្រះអភិធម្ម
អភិធម្ម គឺការសិក្សាពី បរមត្ថធម៌។
បរមត្ថ មាន៤គឺ ចិត្ត ចេតសិក រូប និងព្រះនិព្វាន។
ចិត្ត ចេតសិក រូប ជាសង្ខារធម៌ ឬសង្ខតធម៌។ ព្រះនិព្វានជា វិសង្ខារធម៌ ឬ អសង្ខតធម៌។
សង្ខារធម៌ជាធម៌កើតឡើងដោយមានបច្ច័យតាក់តែង។
ចិត្ត ចេតសិក ចែកជាខន្ធ៤ វេទនា សញ្ញា សង្ខារ វិញ្ញាណ ជានាមធម៌ ។ រូប ជារូបខន្ធ។ ចំណែកនិព្វានបរមត្ថ ជានាមធម៌ ជាវិសង្ខារធម៌។