សិទ្ធានរាជា
ព្រះបាទ
រជ្ជកាលគ.ស ១៣៤៥-១៣៤៦
រាជ្យមុនព្រះបាទនិព្វានបាទ
រាជ្យបន្តព្រះបាទលំពង្សរាជា
បុត្រព្រះលំពង្សរាជា ព្រះសុរិយោទ័យ (មហាបុរសខ្មែរ)
ព្រះនាមពេញ
​​​ព្រះបាទ​សម្ដេច​ ​ព្រះ​សិទ្ធានរាជាធិរាជ​ ​រាមាធិបតី
សន្តតិវង្សព្រះទេវង្សអស្ចារ្យ រឺ ព្រះអង្គជ័យ
បិតាព្រះបាទអង្គជ័យ
មាតាព្រះចន្ទ្រាវត្តី
ប្រសូតគ.ស ១៣០៩
មហានគរ
សុគតគ.ស ១៣៤៦
មហានគរ

ព្រះបាទសិទ្ធានរាជា រឺ សុទ្ធានរាជា (គ.ស ១៣០៩-១៣៤៦) រជ្ជកាល (គ.ស ១៣៤៥-១៣៤៦) ព្រះរាជ ​អភិសេក​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃ ​១១​កើត ខែ​ផល្គុន​ ​ឆ្នាំរកា​ ​ព.ស​១៨៨៩, ម.ស ​១២៦៧, ច.ស​ ៧០៧ និង​ត្រូវជា​គ.ស​ ១៣៤៥។​ ព្រះ​សិទ្ធានរាជា​បាន​ទទួល​ព្រះ​បរម​នាម​ថា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​សិទ្ធានរាជាធិរាជ​ ​រាមាធិបតី។​ ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៧។​ ​ព្រះ​អង្គ​គង់នៅ​មហានគរ​ដដែល។ មុន​នឹង​ឡើង​សោយរាជ្យ​ ​ព្រះ​អង្គ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រះលំពង្ស។ សោយរាជ្យ ​បាន​ប្រមាណ​៣​ខែ​ ​ព្រះ​អង្គ​ក៏​ធ្លាក់ខ្លួន​មានជំងឺឈឺ​ធ្ងន់ ​មើល​មិនជា​ ហើយ​ព្រះ​អង្គ​ក៏​បាន​ចូល​ទិវង្គតទៅ​ ​នៅ​ក្នុង​ឆ្នាំ​ ​ព.ស​ ១៨៩០។

បើតាមឯកសារមហាបុរសខ្មែឬ ព្រះសិទ្ធានរាជា មានព្រះរាជបុត្រា ពីរព្រះអង្គ មួយព្រះអង្គទ្រង់ព្រះនាម ព្រះលំពង្សរាជា មួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុរិយោទ័យ

ឯកសារយោង កែប្រែ

  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះបាទនិព្វានបាទ
មហានគរ
គ.ស ១៣០៩-១៣៤៦
តដោយ
ព្រះបាទលំពង្សរាជា