សិទ្ធិធ្វើបាតុកម្ម
សិទ្ធិធ្វើបាតុកម្មជាសិទ្ធិមួយដែលត្រូវបានទទួលស្គាល់ក្នុងចំណោមសិទ្ធិទាំងឡាយរបស់មនុស្ស។ ខណៈដែលច្បាប់សិទ្ធិសមនុស្ស និងច្បាប់របស់ប្រទេសជាតិទាំងឡាយមិនទាន់អនុញ្ញាតិទាំងស្រុងនូវសិទ្ធិមួយនេះ តែសិទ្ធិក្នុងការធ្វើបាតុកម្មអាចការសម្ដែងសេរីភាពក្នុងការប្រមូលផ្ដុំ សេរីភាពក្នុងការបង្កើតសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ[១]។
មានសន្ធិសញ្ញាអន្តរជាតិជាច្រើនបានបញ្ជាក់ជាលាយលក្ខណ៍អក្សរយ៉ាងច្បាស់អំពីសិទ្ធិទាំងនោះ តួយ៉ាងដូចជាសន្ធិសញ្ញាឆ្នាំ ១៩៥០ អនុសញ្ញាសហភាពអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស ជាពិសេសនៅត្រង់កថាខណ្ឌទី ៩ដល់ទី១១ និងកត្តិកសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ឆ្នាំ១៩៦៦ នៅត្រង់កថាខណ្ឌទី ១៨ដល់ទី២២។
ទោះជាយ៉ាងណាក្ដីនូវរាល់កិច្ចព្រមព្រាងនេះ ក៍ដូចជាកិច្ចព្រមព្រាងដ៏ទៃទៀតរួមមាន សេរីភាពក្នុងការប្រមូលផ្ដុំ សេរីភាពក្នុងការបង្កើតសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ បានក្លាយទៅជាប្រធានបទមួយដែលមានការកំណត់ព្រំដែនខ្លះៗ។ ជាឧទាហរណ៍ នៅក្នុងកត្តិកសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិពលរដ្ឋ និងនយោបាយបានចែងអំពីការហាមប្រាមក្នុងការគាំទ្រឱ្យមាន "ការរើសអើងពូជសាសន៍ ឬការស្អប់ខ្ពើមសាសនា" ហើយនឹងមានការឃាត់ឃាំងក្នុងការប្រមូលផ្ដុំប្រសិនបើក្នុងករណីចាំបាច់ណាមួយដូចជា "នៅក្នុងករណីសង្គមប្រជាធិបតិយ្យ ដែលសន្តិសុខជាតិត្រូវបានរឹតបន្តឹង ឬការការពារសុវត្ថិភាពសាធារណៈ សណ្ដាប់ធ្នាប់សាធារណៈ កិច្ចការពារសុខភាពសាធារណៈ ឬសីលធម៌ និងកិច្ចការពារសិទ្ធិ និងសេរីភាពផ្សេងៗទៀត (កថាខណ្ឌទី ២០ និង២១)។
រាល់ការតវ៉ាបាតុកម្មមិនចាំបាច់ត្រូវមានហឹង្សា និងគម្រាមកំហែងសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈឡើយ។ ម្យ៉ាងក៍មិនត្រូវឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់របស់ពលរដ្ឋ ព្រោះបាតុកម្មមួយចំនួនធំមិនប្រព្រឹត្តផ្ទុយច្បាប់ប្រទេសឡើយ។ បាតុកម្ម ដែលរួមបញ្ចូលនូវការដើរជាក្បួនអហឹង្សា ឬការតស៊ូរបស់ពលរដ្ឋ ជាទូទៅមានលក្ខណៈជាការបង្ហាញផលវិជ្ជមានក្នុងការគាំទ្រប្រជាធិបតិយ្យ និងស្របតាមរដ្ឋធម្មនុញ្ញ។ ការណ៍នេះតែកើតឡើងជាឧទាហរណ៍ ការដើរជាក្បួនតបតទៅនឹងការធ្វើរដ្ឋប្រហារ[២] ឬពេលខ្លះប្រឆាំងទៅនឹងការដែលអ្នកដឹកនាំបដិសេធមិនចុះចេញពីអំណាចបន្ទាប់ពីត្រូវបានចាញ់ក្នុងការបោះឆ្នោត។
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែ- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2008-04-30. Retrieved 2014-02-18.
- ↑ Adam Roberts, "Civil Resistance to Military Coups", Journal of Peace Research, Oslo, vol. 12, no. 1, 1975, pp. 19-36.