សិរិមា
នាងសិរិមា ជាស្រីសោភិនីថ្នាក់លេខ១ ប្រចាំក្រុងរាជគ្រឹះ ដែលត្រូវបានតែងតាំងពីព្រះរាជា។ តំណែងនេះបានមកពីការជ្រើសរើស ប្រកួតប្រជែងរូបសម្បត្តិ ទាំងចំណេះដឹង ទាំងសមត្ថភាពក្នុងផ្នែកសិល្បៈផ្សេងៗ ព្រមដោយសំលេងពិរោះ។ នាងមានសំរស់ដាច់គេ ដែលត្រូវបានគេទទួលស្គាល់ទូទាំងនគរ។ អ្នកដែលប្រាថ្នានឹងកាមគុណទាំង៥ មានរូប សំលេង ក្លិន រស សម្ផស្សរបស់នាង ត្រូវចំណាយប្រាក់ ១ពាន់ កហាបណៈ សម្រាប់ ១ថ្ងៃ (១ពាន់កហាបណៈ = មាសសុទ្ធ ៦០តម្លឹង)។ នាងសិរិមា ព្រមដោយបរិវាររាប់រយនាក់របស់នាង បានជួបនឹងព្រះសម្មាសម្ពុទ្ធ ស្តាប់ព្រះធម៌សម្រេចជាឧបាសិកា ដល់នូវរតនត្រ័យជាទីពឹងទីរលឹក ព្រមដោយធម៌ចក្ខុ មានភ្នែកឃើញអរិយសច្ចធម៌។
អត្ថបទដែលទាក់ទងនឹងព្រះពុទ្ធសាសនានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |