សិលាចារឹកអ្នកតាដំបងដែក

សិលាចារឹកនេះនៅខេត្តតាកែវ ថ្លែងអំពីអគ្គមេសីព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន នាមព្រះនាងកុលប្រភាវតី ទ្រង់ប្រាថ្នាចេញចាកលោក ហើយបានកសាងទេវាល័យតំកល់ព្រះបដិមាព្រះវិស្ណុធ្វើអំពីមាសសុទ្ធ ព្រមទាំងលំនៅសម្រាប់ព្រាហ្មណ៍ និងស្រះ។ ព្រះនាងកុលប្រភាវតីជារាជជននីរាជកុមារគុណវរ្ម័ន។ ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន ទ្រង់សោយទីវង្គតនៅឆ្នាំ៥១៤នៃគ.ស[១]

ឯកសារយោង កែប្រែ

  1. ប្រវត្តិអក្សរសាស្រ្តខ្មែរ លាង ហាប់អាន ឆ្នាំ១៩៦៧ ទំព័រទី២៣