សិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរ
ប្រវត្តិសិល្បៈខ្មែរ
កែប្រែប្រវត្តិសិល្បៈខ្មែរចែកជាបីដំនាក់កាល់ធំៗ រឺហៅថា(សមយ័ក៏បាន) ។
- ១- សមយ័ដើមរឺសមយ័មុនសមយ័អង្គរ ចាប់ពីប្រទេសកម្ពុជាមានឈ្មោះថា( នគរភ្នំ) រួច (ចេនឡា) និយាយរួមចាប់ពីសតវត្សទី១រហូតដល់សតវត្សទី៨នៃគ្រិសសករាជ ។
- ២- សមយ័មហានគរ រឺសមយ័អង្គរដ៏រុងរឿង ចាប់ពីដើមសតវត្សទី៩ ដល់សតវត្សទី១៣ រឺទី១៤ ។
- ៣- សមយ័ក្រោយអង្គរ ចាប់ពីពេលដែលអតីតរាជធានីអង្គរត្រូវ បានបោះបង់ចោលនា គ.ស ១៤៣១ រហូតដល់បច្ចុប្បន្ន។
សមយ័កាលនីមួយៗទាំងប្រាសាទ ទាំងបដិមាសុទ្ធតែមានលក្ខណប្លែកៗគ្នាដែលអ្នកស្រាវជ្រាវទាំងឡាយអោយឈ្មោះថារចនាបថ។ លក្ខណៈ
សំគាល់រចនាបថនីមួយៗគឺមានប្រាសាទគំរូ ដែលក្នុងនោះមានគ្រឿងលំអ ស្ថាបត្យកម្ម ដូចជា ផ្ដែរ ហោជាង សសរពេជ្រ សសរផ្អោ ហើយនិងរូបបដិមា។
រចនាទាំងនេះមានជាច្រើនដែលក្នុងនោះមានលក្ខណស្រដៀងគ្នាខ្លះ និង ខុសគ្នាខ្លះដូចជា៖
រចនាបថមុនសម័យអង្គរ (ស.វទី១.ទី៨)
កែប្រែ- រចនាបថភ្នំដា(សតវត្សទី១ដល់សតវត្សទី៦) ជាសិល្បៈនគរភ្នំដែលមានរាជធានីចុងក្រោយនៅអង្គរបុរីក្នុងខេត្តតាកែវ។ក្នុងរចនាបថនេះមិនមានប្រាសាទនៅគង់វង្សទេ គឺមានតែល្អាងភ្នំដែលគេចោះសំ
រាប់ជាកន្លែងសក្ការៈនិង មានតែបដិមាទេ ដែលគេអាចសំគាល់បាន ។
- រចនាបថសំបូរ (ពាក់កណាលទី១ នៃស.វទី៧) ជាសិល្បៈសមយ័ចេនឡាក្នុងរាជ្ជកាល ព្រះបាទឦសានវរន្ម័គឺ សំបូរព្រសគុក ក្នុង ខេត្តកំពង់ធំ សព្វថ្ងៃ ។ប្រាសាទសំខាន់ៗគឺក្រុមប្រាសាទសំបូតព្រៃគុក ប្រាសាទភ្នំធំ និង ប្រាសាទដំបងដែក (ខាងដើម ស.វ ទី៧) ។ ប្រាសាទសង់ដាច់ៗពីគ្នាមានរាងតូចៗធ្វើអំពីឥដ្ឋបូកបាយ អមួយបែបដែលផ្សំឡើងដោយកំបោរ និងស្ក។បាយអបែបនេះមិនសូវជាប់បានយួរទេ សព្វថ្ងៃនេះរបេះធ្លាក់ថ្ម ស្ទើរអស់ទៅហើយ ។ ឯក្របទ្វា បង្អួច ផ្ដែរ និង សសរពេ្រជ ធ្វើអំពីថ្មភក់ មានពណ៍ប្រផេះ និង កុលាប ។ ចំលាក់នៅលើថ្មភក់មានសភាព ល្អណាស់ ។
- រចនាបថព្រៃក្មេង (ពាក់កណ្ដាលទី២ នៃ ស.វ ទី៧) រចនាបថនេះស្ថិរនៅ រជ្ជកាលព្រះបាទវរន្ម័ទី១ (៦៥៧ -៦៨១) ។ ស្ថាបត្យកម្មមានលក្ខណប្រហែលគ្នានិងស្ថាបត្យកម្មក្នុង រចនាបថសំបូរដែរ ។
- រចនាបថកំពង់ព្រះ (ស.វ ទី៨)
រចនាបថនេះឋិតនៅសមយ័ចេនឡា បែកបាក់សតវត្សទី៨ ។ ប្រាសាទសំខាន់ៗគឺ ប្រាសាទកំពង់ព្រះ (ខេត្តកំពង់ឆ្នាំង )ប្រាសាទភូមិប្រាសាទ ខេត្តកំពង់ធំនិងប្រាសាទអកយំ ។ ប្រាសាទទាំងនេះសឹថតែទាំងអស់រាបនឹងដី លើកលែងតែ ប្រាសាទអកយំ ដែលសង់ច្រើន ជាន់មានរាដូចចេតិយ ។
រចនាបថសម័យអង្គរ (ស.វ ទី១ ដល់ទី១៣)
កែប្រែ- រចនាបថភ្នំគូលែន (ពាក់កណ្ដាលទី១នៃស.វទី៩ ) រចនាបថនេះស្ថិតនៅក្នុងរាជវង្សព្រះបាទជយ័វរន័ទី២ ដើមសតវត្សទី៩ ។ ដូចសមយ័មូនៗដែរ គេសង់ប្រាសាទអំពីឥដ្ឋនៅឡើយ ប៉ុន្តែគេនិយមសាងប្រាសាទភ្នំ (ប្រាសាទមានរាងខ្ពស់ដូវភ្នំ រឺសាងនៅលើកំពូលភ្នំ ) ដើម្បីតំរូវទៅតាមពិធីទេវរាជ (ក្នុងរាជ ព្រះបាទជយ័វរ័ន្មទី២ ) ។
១.រចនាបទព្រះគោ (ភាគ៤ ចុងក្រោយនៃស.វ ទី៩ )
រចនាបទនេះស្ថិតនោក្នុងរាជ្យព្រះបាទឥន្រ្ទវរ័ន្មទី១ (ក.ស ៨៧៧ឥ៨៨៩ )និងព្រះបាទយសោវរ័ន្មទី១ (គ.ស ៨៨៩ឥ៩០០) ។ គេសាងប្រាសាទអំពីឥដ្ឋនៅឡើយ ប៉ុន្តែ គេកសាង ប្រាង្គជាច្រើននៅខឿនតែមួយ (ព្រះគោលៃ ) ដើម្បីឩទ្ទិសចំពោះបុព្វបុរសមានព្រះមាតាបិតាជាដើម ។
៣.រចនាបថបាខែង(ចុងសតវត្សទី៩-ដើមស.វទី១០ស្ថិតនៅក្នុងរាជ្យយសោវរន្ម័ទី១ មានប្រាសាទបាខែង ភ្នំក្រោម និងភ្នំ។ ក្រោយបន្តិចមកមានប្រាសាទក្រវ៉ាន់ និងមានប្រាសាទ បក្សីចាំក្រុង ។ ៤.រចនាបថកោះកេរ្ដិ (ស.វទី១០)រាជនិកោះកេរ្ដិនៅរវាងគ.ស៩២៨។ រចនាបថមានលក្ខណដូច សមយ័មុនដែរប៉ុន្តែគេសង្កេតឃើញមានក្នុងចំនោមប្រាសទនៅកោះកេរ្ដិសង់លើខឿន ៧ជាន់ដែលមានកំពស់ប្រហែល៣៥ម៉ែត្រ ។ ៥.រចនាបថបន្ទាស្រី៩(ពាក់កណ្ដាល់ទី២ស.វទិ១០) នៅក្នុងរាជ្យព្រះបាទជយ័វរន្ម័ទី៥និងសូរ្យវរន្ម័ទី១រាជធានីងតាំងនៅ អង្គរ ។ប្រាសាទសំខាន់ៗ គឺ ប្រាសាទតាកែវ ប្រាសាទឃាំងភិមានអាកាស ប្រាសាទភ្នំជីសូរ ព្រះវិហា ចៅស្រីមុល ។ គេលែងសាងប្រាសាទអំពីឥដ្ឋទៀតហើយ ។ ៧.រចនាបថបាពួន (ពាកកណ្ដាលទី២ នៃស.វទី១១ ) រចនាបថនេះស្ថិតនៅក្នុងរាជ្យព្រះបាទ ហស៍វរន្ម័ទី៣ រាជធានីអង្គរមានប្រាសាទបាពួនវត្តខ្នារនិងមេបុណ្យខាងលិច។ ប្រក់ថ្មពន្ធ័ជុំវិញ ព្រមទាំងមានប្រាង្គនៅគ្រប់ជ្រុងចែវ ។ ប្រាសាទរឹតតែមានចំនួនច្រើនឡើង ឯខឿនវិញកាន់តែធំ កាន់តែខ្ពស់។ ៨.រចនាបថអង្ករ(ពាកកណ្ដាលទី១នៃស.វទី១២) ក្នុងរាជ្យព្រះបាទសុរិយវរន្ម័ទី២ ភាគខាងដើមសតវត្សទី១២ ។ ពេកនោះផ្នែកស្ថាបត្យកម្មមាន កំរិតកំពូល ក្នុងការសាងសង់អង្គរវត្ត ។ គេសាងប្រាសាទភ្នំអំពីថ្មភក់ (តួប្រាសាទទាំថមូល) ៩.រចនាបថបាយន្ត័ (ពាក់កណ្ដាលទី២ នៃស.វទី១២ និងដើមស.វទិ១៨) ក្នុងរាជ្យព្រះបាទជយ័វរន្ម័ទី៧ នាចុងស.វទី ១២ ដើមសតវត្សទី១៨សំណ ង់សំខាន់ៗមាន ប្រាសាទបន្ទាយក្ដី ប្រាសាទតាព្រហ្ម ប្រាសាទព្រះខាន់ ប្រាសាទនាគពន្ធ័ កំពែង និងប្រាសាទនគរ ។ រចនាបថបាយន័ចាប់ផ្ដើមធ្លាក់ចុះបន្តិច ព្រោះថាប្រាសាទទាំងឡាយសាងសង់ដោយប្រញាប់ ប្រញាល់ពេក ហើយថ្មក៏មិនសូវមានគុណភាពល្អដូចសមយ័មិនឡើយ។ លក្ខណៈពិសេសនៃ រចនាបថនេះគឺប្រាង្គមុខបយនញញឹមប្រិមប្រិយ និង មាននាគសងខាងផ្លូវដែលឆ្លងគូចូល ទោកាន់ប្រាសាទ ។