សីដក់

(ត្រូវបានបញ្ជូនបន្តពី សីមេលោង)

សីដក់សីមេលោង ជា​ប្រភេទ​ល្បែង​បែប​ប្រពៃណី​មួយ​ដែលមាន​លក្ខណៈ​ពហុ​សាសន៍​ដោយសារតែ​ប្រទេស​ ភាគ​ច្រើន​នៅ​ទ្វីបអាស៊ី​សុទ្ធតែ​អះអាងថា​ វា​ជា​ប្រភេទ​កីឡា​ដែល​ដូនតា​របស់​ពួកគេ​បន្សល់ទុក​ឲ្យទើបគេបានកដាក់ឈ្មោះឲ្យវាថា សី​ប៉ា​ក់តា​ក្រ។ ​សម្រាប់​ប្រទេស​កម្ពុជា​គេ​ហៅថា​សីដក់សីមេលោង ​មានរឿង​ព្រេង​ខ្មែរ​ជាច្រើន​បាន​អះអាង​ពី​ការ​លេងសី​ដក់​នេះ​ដូចជា​ក្នុង​ រឿង​ឃុន​ឆាង​-​ឃុន​ផែន​ជាដើម។​

រូបរាង

កែប្រែ
 
សីដក់ធ្វើពីផ្ដៅ

សីដក់សីមេលោងជា​ប្រភេទ​សី​ដែល​ដែ​ត្បាញ​ ដោយ​បន្ទះ​ផ្ដៅ​ ចាក់​ជា​ក្រឡា ៤ ជ្រុង​តូចៗ​ដោយ​រក្សា​ទម្រង់​សី​នេះ​ឲ្យ​មូល​សម្រាប់​ទាត់ នឹង ខ្នងជើង ។ សី​មួយ​ប្រភេទ​ទៀត​ ត្បាញ​ពី​បន្ទះ​ផ្ដៅ​ដែរ​ដែល​សី​ប្រភេទ​នេះ​សម្រាប់​ទាត់​នឹង​ខ្នងជើង កែងដៃ ជង្គង់ ក្បាល​ជាដើម ។​សី​មួយ​ប្រភេទ​ទៀត​ដែល​ធ្វើ​ពី​ស្លាប​សត្វ​នោះគេ​ហៅថា​ជា​ប្រភេទ​សីពែនសីដក់ និង សីមេលោង​នេះ​មាន​ប្រវត្តិ​នៅលើ​ទឹកដី​កម្ពុជា​ប្រមាណ​ជាង ៥០០​ឆ្នាំ​មកហើយ ។​ សី​នេះ​គេ​លេង​ដោយ​ឈរ​ជា​វង់​ហើយ​ទាត់​ឲ្យ​គ្នា​ទៅវិញទៅមក​ដោយ​ពួកគេ​អាច​ ប្រើ​ស្មា ជង្គង់ ក្បាល​ជា​ដើមការ​លេង​នេះ​សម្រាប់​អ្នក​ដែល​ធ្វើ​ឲ្យ​សី​ធ្លាក់​ដី​នោះគេ​អា​ចពិន័យ​ដោយ​ដាក់​កន្ទុយ បង្អកស្រា ឬ ប្រើពាក្យ​ចំអក​ ឲ្យ​ទៅតាម​ការ​និយមនៃ​តំបន់​នីមួយៗ ។​

ការវិវត្តន៍នៃសីដក់សីមេលោងនៅអាស៊ី

កែប្រែ

នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​សី​ប៉ា​ក់តា​ក្រ​នេះ​បាន​វិវត្តន៍​យ៉ាង​ ស្មុ​គស្មាញ ហើយ​ប្រទេស​មួយចំនួន​បាន​ប្រកាស​ជា​ចំហ​រថា​សី​នេះ​មានកំណើត​នៅក្នុង​ប្រទេសរបស់គេ ។ ឆ្នាំ​១៩៣០​ប្រទេស​ថៃ និង ប្រទេស​មួយចំនួន​ទៀត​នៅក្នុង​តំបន់​បាន​ប្រ​ជែង​គ្នា​ដោយ​អះអាងថា​សី​នេះ​ជា​ របស់ខ្លួន ។ ការ​ប្រជែង​ដោយ​គ្មាន​ឈ្នះ​គ្មាន​ចាញ់​បែប​នេះ​ទើប​ប្រទេស​ទាំងនោះ​ ឯកភាពគ្នា​ដាក់ឈ្មោះ​ឲ្យ​សី​នេះ​ដោយ​មិន​ឲ្យ​នរណា​ចំណេញ​លើ​នរណា​ឡើយ ។​ ឈ្មោះ​ដែល​គេ​ដាក់​កាលនោះ​គឺ​សី​ប៉ាក់រ៉ា​ហ្គាហ្សា​រីង​(Sepak Raga Jaring) ។ ​ចំណេរ​ក្រោយមក​សី​នេះ​គេ​បាន​ឯកភាពគ្នា​ប្ដូរ​ទៅជា​សី​ប៉ាក់​តា​ក្រ​វិញ​ ទល់​សព្វថ្ងៃ ។​ជាមួយនឹង​ការដាក់​ឈ្មោះ​ថ្មី​នោះ​សី​ប៉ា​ក់តា​ក្រ​គេ​ច្នៃ​វា​ឲ្យ​ទៅជា​ ប្រភេទ​កីឡា​ដែល​លេង​ដោយមាន​ទីលាន​ ត្រឹមត្រូវ ហើយ​គេ​ក៏បាន​ចងក្រង​ជា​ច្បាប់​-​ក្បួន​សម្រាប់​ប្រកួត ។ វា​មិនទាន់​ក្លាយជា​ប្រភេទ​កីឡា​អូឡាំពិក​ទេ​តែ​សី​ នេះ​មាន​ប្រកួត​រហូតដល់​ជើងឯក​តាម​តំបន់​-​ទ្វីប និង ពិភពលោក​ទៀតផង ។​

របៀបលេង

កែប្រែ

សីដក់សីមេលោងលេង​ម្ខា ៣ នាក់​ដោយ​មិន​គិតពី​កីឡាករ​បម្រុង​នោះទេ តែ​នៅក្នុង​ការប្រកួត​ក្រុម​នីមួយៗ​អនុ​ញ្ញាត​ឲ្យ​មាន​កីឡាករ​តែ ៤ នាក់​ប៉ុណ្ណោះ​ដោយ​រាប់ទាំង​កីឡាករ​បម្រុង​ម្នាក់​ផង ។ ​កីឡាករ​បម្រុង​ម្នាក់​នោះ​អាច​ ផ្លាស់ប្ដូរ​បាន​រហូត​ដូច​កីឡាបាល់ទះ​ដែរ ។​ លក្ខ​ខ​ណ្ឌ​នៃ​ការប្រកួត​បើ​មាន​ក្រុម​ណាមួយ​ឈ្នះ ២ សិត​ជា​ប់គ្នា​នោះ​គឺ​បានឈ្នះ​ជា​ស្ថាពរ ។​តាម​ធម្មតា​មួយ​សិត​មាន ១៥​ពិន្ទុ​តែ​ក្នុងករណី​ការប្រកួត​ឈ្នះ-​ចាញ់​មួយ​សិត​ម្នាក់​នោះ​គឺ​ត្រូវ​ លេង​សិត​ទី ៣ ទៀត​ដើម្បី​រក​អ្នកចាញ់​អ្នកឈ្នះ​ដែល​សិត​ទី ៣ នេះ​លេង​ដោយ​កំណត់​ពិន្ទុ​តែ​៦ ប៉ុណ្ណោះ​ហើយ​លេង​បាន ៣ ពិន្ទុ​នឹងធ្វើ​ការ​ផ្លាស់ប្ដូរ​តារាង​គ្នា ។​​កីឡា​នេះ​លេង ៣ ប៉ះ​ដូច​បាល់ទះ​ដែរ​ហើយ​គេ​អាច​ប្រើ​ក្បាល​ដើម្បី​លេង ។ ​ការលេង ៣ ប៉ះ​នេះ​ខុសពី​បាល់ទះ​ដោយ​កីឡាករ​តែម្នាក់ឯង​អាច​លេង​បាន​ទាំង ៣ ប៉ះ​ដោយ​គ្មាន​បញ្ហា ។​

ទីលាន

កែប្រែ
 
ទីលានសីដក់

ទីលាន​សម្រាប់​លេងសីដក់សីមេលោង​មាន​ទទឹង ៦២០​ម៉ែត្រ បណ្ដោយ​១៣​ម៉ែត្រ ។​ទីលាន​សម្រាប់​បុរស​ និង សម្រាប់​នារី​មាន​ទំហំ​ប៉ុនគ្នា​ដោយ​គ្រាន់តែ​កំពស់​សំណាញ់​ខុសគ្នា ដោយ​សំណាញ់​បុរស​កំពស់​១៥៥​ម៉ែត្រ ចំពោះ​សំណាញ់​នារី​១៤៥​ម៉ែត្រ ។ ទីលាន​ទាំងសងខាង​សុទ្ធ​តែមាន​ផ្ចិត​មួយ​ដែលមាន​កាំ​០៣០​ម៉ែត្រ ហើយ​ស្ថិត​នៅ​ចម្ងាយ​ពី​ខ្សែបន្ទាត់​ទទឹង​ខាងក្រោយ​២៤៥​ម៉ែត្រ​និង ចម្ងាយ​៣០៥​ម៉ែត្រ​ពី​ខ្សែបន្ទាត់​បណ្ដោយ​ដែល​គេ​ហៅថា​ រង្វង់​វាយ​សេវា ។​ នៅក្បែរ​រ​ង្គោ​ល​សំណាញ់​ជា​កន្លែង​បោះ​សេវា​ដែលមាន​រាង​១​ភាគ​៤​នៃ​ រង្វង់​ដែលមាន​កាំ​០៩០​ម៉ែត្រ ។ គួរ​បញ្ជាក់ថា ​របៀប​វាយ​សេវា​របស់​សី​ប៉ា​ក់តា​ក្រ​មិនមែន​អ្នក​វា​សេវា​នោះ​ចាប់​សី​ទាត់ ​សំដៅទៅ​ទី​ម្ខាង​ទៀត​ដោយ​ខ្លួនឯង​នោះទេ​ គឺ​កីឡាករ​ម្នាក់​ក្នុងចំណោម ៣ នាក់​ជា​អ្នក​ឈរ​បោះ​នៅ​កន្លែង​បោះ​សេវា ។​

លក្ខណៈថ្មី

កែប្រែ

​​ក្នុងសម័យ​ទំនើប​នេះ​សី​ប៉ាក់​តា​ក្រ​គេ​លែង​ត្បាញ​ពី​ផ្ដៅ​ទៀត​ហើយ ​គឺ​គេ​ផលិត​ចេញពី​ ស៊ីនថេទីក (Synthetic) ។ សី​ សម្រាប់​បុរស​មាន​ទម្ងន់​០,៤២ ទៅ​០,៤៤​ក្រាម ឯ សី​សម្រាប់​នារី​មាន​ទម្ងន់​ពី​១៥០ ទៅ ១៦០​ក្រាម ។​ សព្វថ្ងៃនេះ​វិញ្ញាសា​សី​ប៉ាក់​តា​ក្រ​ មានលក្ខណៈ​ទ្វេ​ ដែល​លេង​ម្ខាង ២ នាក់ រីហ្គូ (Regu) ដែល​លេង​ម្ខាង​៣​នាក់ វិញ្ញាសា​ជា​ក្រុម ដែលមាន​គ្នា​ម្ខាង​១២​នាក់​គឺមាន ៣ រីហ្គូ (Regu) និង​វិញ្ញាសា ហ៊ូប (Hoop) (​ទាត់សី​ដាក់​កន្ត្រក​) ។​ការ​ទាត់សី​ដាក់​កន្ត្រក​នេះ​មាន ៨ របៀប​​គឺ ​ទាត់​ពែន​ក្នុង ទាត់​ពែន​ក្រៅ ការប្រើ​ស្មា​បញ្ជា​សី ប្រើ​ក្បាល​បញ្ជា​សី ប្រើ​ជ​ង្ក​ង់​បញ្ជា​សី​ទាត់​ដោយ​ខ្នងជើង លោត​ខ្វែង និង ទាត់​ពែន​ក្រោយ ។​