សីល
នាម (បាលី), (សំស្ក្រឹត) (សិល) (ឝីល) វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តកន្លងសិក្ខាបទឬវិនយប្បញ្ញតិ្ត (ព. ពុ.) ។ ការកាន់ចរិយាល្អ; ការសង្រួម; អង្គនៃចរិយា; ចរិត, ចរិយា; មារយាទល្អ; សេចក្ដីល្អ; គតិ; លក្ខណៈ; និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់ធ្នាប់; ធម្មជាតិ; ធម្មតា ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ (ដែលជាបាលីឬសំស្រ្កឹត) អានថាសីល៉ៈ, ដូចជា សីលកថា សម្ដីនិយាយអំពីសីល, និយាយអំពីការប្រព្រឹត្តល្អ ។