សូរ្យវរ្ម័នទី២

សូរ្យវរ្ម័នទី២ (អង់គ្លេស: Suryavarman II) (Kh-Pronoun: Soriya Varaman II) (ប្រ.ស|គ.ស ០០០-១១៥០) រជ្ជកាលគ្រងរាជ (គ.ស ១១១៣-១១៥០) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១១១៣ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីសូយ្យ៌វម៌្មទេវរាជ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីសូរ្យវរ្ម័នទេវរាជ"​ ។ ការសោយរាជ្យរបស់ព្រះអង្គត្រូវបាន ពណ៌នាអំពីការធ្វើឃាតស្ដេចចំនួន ២អង្គ ហើយព្រះអង្គត្រូវជាចៅក្មួយ នៃរាជវង្សស្ដេចភាគខាងជើងនេះ គឺព្រះបាទ ធរណីន្ទ្រវរ្ម័នទី១ និង ស្ដេចចាមមួយអង្គទៀត នៅតំបន់ សម្បូរព្រៃគុហ៌ ខេត្តកំពង់ធំ នេះផងដែរ ។ [] ហើយ ព្រះអង្គជាក្សត្រដ៏អស្ចារ្យ ដែលបានសាង ប្រាសាទ អង្គរវត្ត ដែលជា ប្រាសាទបុរាណដ៏ល្បីល្បាញបំផុត នៅក្នុងប្រទេសកម្ពុជា ប្រាសាទនេះ គឺជាអច្ឆរិយៈវត្ថុដ៏អស្ចារ្យមួយរបស់ពិភពលោកផងដែរ ដែលត្រូវបានសាងសង់ក្នុងសតវត្សទី១២ វាជាផ្នូរវិមានសម្រាប់ពិធីបុណ្យបញ្ចុះសពរបស់ព្រះបាទ សូរ្យវរ្ម័នទី២ និង ជាកន្លែងរំលឹកដល់ ព្រះវិស្ណុ ដែលជាអាទិទេព នៃសាសនាហិណ្ឌូផងដែរ ។[]

សូរ្យវរ្ម័នទី២

Suryavarman II sculpture of the walls of Angkor Wat, an architectural masterpiece created by him in the 12th century.
រជ្ជកាល ១១១៣-១១៥០

(ចក្រភពខ្មែរ)

គ្រងរាជ ​ ១១១៣
ព្រះនាមពេញ ព្រះកម្រតែងអញ ស្រីសូរ្យវរ្ម័នទេវរាជ
មរណៈនាម បរមវិស្ណុលោក
ក្សត្រមុន ធរណីន្ទ្រវរ្ម័នទី១
រាជបន្ត ធរណីន្ទ្រវរ្ម័នទី២
សន្តិវង្ស រាជវង្ស​មហិធរៈបុរៈ អំបូរខ្មែរលើ
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១១៥០ (ជន្មាយុ)​

មិនមានកំណត់ត្រា

ជំនឿសាសនា ព្រហ្មញ្ញសាសនា​

លទ្ធិជំនឿ: ព្រះវិស្ណុ

ការចងសម្ព័នមិត្ត

កែប្រែ

Alliances

ក្រោយពេលព្រះបាទ សូរ្យវរ្ម័នទី២ ឡើងគ្រងរាជបាន ១ឆ្នាំ ព្រះអង្គបានចងសម្ព័នមិត្ត ជាមួយ រាជវង្សចូឡា (Chola Dynasy) ក្នុងឆ្នាំ ១១១៤ នៃគ.សករាជ ហើយបានចាត់បេសកជន នាំយកគ្រឿងអលង្ការ មួយចំនួនទៅជូនជាអំណោយឱ្យ ស្ដេចនៃនគរចូឡា ព្រះនាម "គូឡត់តុងហ្គា" (Kulottunga) ផងដែរ ដើម្បីរក្សាតុល្យភាពអំណាចរបស់ព្រះអង្គនៅភូមិភាគអាសុីអាគ្នេយ៍នេះ ។[]

ការចងសម្ព័នមិត្ត ជាមួយនគរចិន

កែប្រែ

Alliances with China

ក្នុងឆ្នាំ ១១១៦ នៃគ.សករាជ ព្រះបាទ សូរ្យវរ្ម័នទី២ បានអនុវត្តកិច្ចការរទូត ដោយចាប់ផ្តើមធ្វើទំនាក់ទំនងផ្លូវការណ៍ជាមួយ រាជវង្សសុង (Song Dynasy) រហូតដល់ឆ្នាំ ១១២៨ នៃគ.សករាជ អធិរាជចិនបានប្រគល់សេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់ដល់ ព្រះមហាក្សត្រខ្មែរ ដោយចាត់ទុកព្រះអង្គជា "ជាស្ដេចខ្លាំងពូកែ នៃអាណាចក្រក្នុងតំបន់" ទំនាក់ទំនងការទូត របស់រដ្ឋទាំងពីរ ត្រូវបានលើកយកមកត្រួតពិនិត្យ និង ពិភាគ្សា ផ្អែកលើពាណិជ្ជកម្ម ផងដែរ ។ ព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាស្តេចខ្មែរដ៏អស្ចារ្យបំផុត បានចាប់ផ្តើមវាយលុកជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋប្រទេសជិតខាង ដែលបានបង្កើនអំណាចខ្មែរយ៉ាងខ្លាំងក្លានៅក្នុងតំបន់ ។[] []

វាយប្រហារ អាណាចក្រ ដាយវៀត

កែប្រែ

Attack on the Dai Viet Kingdom

គ.សករាជ ១១២៧ ព្រះបាទ សូរ្យវរ្ម័នទី២ បានបញ្ជារឱ្យកងទ័ពចំនួន ២០០០០ (២មុឺននាក់) បើការវាយប្រហារ ឈ្លានពានទៅលើ អាណាចក្រ ដាយវៀត (Dai Viet) ដែលគ្រប់គ្រងដោយ រាជវង្សលី នាម លី តានតុង (Ly Than Tong) ប៉ុន្តែត្រូវបានច្រានមកវិញដោយមេទ័ព របស់ដាយវៀតនាម លី កុងបិញ (Ly Cong Binh) ។ ទោះជាមិនបានលទ្ធផល ព្រះបាទ សូរ្យវរ្ម័នទី២ បានបន្តសកម្មភាពលើកទ័ពទៅវាយប្រហារ ពួកដាយវៀតជាលើកទី២ ក្នុងឆ្នាំ ១១៣២ នៃគ.សករាជ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ ដូចនេះ ព្រះអង្គបានផ្លាសប្ដូរគោលដៅ ទៅវាយយក អាណាចក្រចាម្ប៉ា តែម្ដង និង រឹបយកចាម្ប៉ាបានទាំងស្រុងក្នុងឆ្នាំ ១១៤៥ នៃគ.សករាជ ។[] []

ការសញ្ជ័យ យកចាម្ប៉ា

កែប្រែ

Conquest of Champa

ព្រះបាទ សូរ្យវរ្ម័នទី២ បានលើកទ័ពឈ្លានពានយកអាណាចក្រចាម្ប៉ា ចាប់ពីឆ្នាំ ១១៣៩ រហូតដល់ឆ្នាំ ១១៤៥ នៃគ.សករាជ ទ្រង់បានបានបញ្ជូនសំពៅចម្បាំងចំនួន ៧០០ គ្រឿងវាយយករាជធានីធំ "វិជ័យ" (Vijaya) គ្រប់គ្រងដោយស្ដេចចាម្ប៉ានាម "ជ័យឥន្ទ្រវរ្ម័នទី៣" (Jaya Indravarman III) ក្រោយពេលព្រះអង្គ ទទួលបានជ័យជំនះនេះ ទ្រង់បានបញ្ជូនប្អូនថ្លៃរបស់ទ្រង់ព្រះនាម "ហរិទេវៈ" (Harideva) ដាក់ឱ្យគ្រប់គ្រងក្នុងតំបន់នេះ ដោយរៀបចំ ឱ្យកាន់កាប់រាជធានីវិជ័យនេះឡើងវិញ (បច្ចុប្បន្នវៀតណាមហៅ បិញឌិញ "Binh-Dinh) ប៉ុន្តែក្រោយមក ស្ដេចចាម មួយអង្គផ្សេងទៀតនាម "ជ័យហរិវរ្ម័ន" (Jaya Harivarman) បានបះបោរប្រឆាំង និង ហរិទេវៈ ហើយបានបំផ្លិចបំផ្លាញ ទីក្រុងវិជ័យ ដែលជារាជធានីធំរបស់ចាម្ប៉ា ទាំងស្រុងតែម្ដងក្នុងឆ្នាំ ១១៤៩ នៃគ.សករាជ ។[] []

ស្ថាបត្យកម្មដ៏អស្ចារ្យ

កែប្រែ

Great architecture

 
The Great Architecture Angkor Wat 12th Century.

ស្ថាបត្យកម្មដ៏អស្ចារ្យ របស់ព្រះបាទ សូរ្យវរ្ម័នទី២ ដែលបានសាងសង់សំណង់ដ៏ធំសម្បើមនោះគឺ "ប្រាសាទ អង្គរវត្ត ដែលត្រូវបានសាងសង់ឡើង ចន្លោះឆ្នាំ ១១២២ ដល់ឆ្នាំ ១១៥០ នៃគ.សករាជ ហើយក៏ជា អច្ឆរិយវត្ថុដ៏អស្ចារ្យមួយរបស់ពិភពលោកផងដែរ ដែល សាងសង់ក្នុងសតវត្សទី១២ ដើម្បីបូជាឧទ្ទិសថ្វាយ ព្រះវិស្ណុ ផងដែរ ។ ប្រាង្គក្រពុំរាង្គជាផ្កាឈូកទាំងប្រាំនៅលើកំពូលប្រាសាទអង្គរវត្តតំណាងឱ្យកំពូលភ្នំព្រះសុមេរុ ដែលជាលំនៅដ្ឋានរបស់ពួកទេវៈ គ្រប់ប៉ម និង ខ្សែរបន្ទាត់ របស់ប្រាសាទ ដែលបញ្ចូលគ្នា បង្កើតចេញជារូបរាង្គសត្វអណ្ដើក ឈ្មោះកុមិ ដែលជា អវតារ របស់ព្រះវិស្ណុ ដែលបានបែងភាគនិមិត្តកាយ ជាសត្វអណ្ដើកដើម្បីទ្រភ្នំព្រះសុមេរុ មិនឱ្យបាក់ស្រុតចូលទៅក្មុងទឹក ក្នុងខ្សែររឿងទេវៈកថា កូរសមុទ្រទឹកដោះ របស់សាសនាហិណ្ឌូ ដូចនេះហើយប្រាសាទ អង្គរវត្ត គឺជា សំណង់ប្រាសាទសាសនា ធំបំផុតនៅលើពិភពលោក ។ ប្រាសាទ អង្គរវត្ត មានកម្ពស់ ៣ជាន់ ដែលតំណាងឱ្យ ឋានទាំង៣ គឺ ឋាននរក ឋានមនុស្ស និង ឋានសួគ៌ ហើយសំណង់ប្រាសាទ អង្គរវត្ត ត្រូវបានសាងសង់ អស់រយៈពេល ២៨ឆ្នាំ គិតត្រឹម រជ្ជកាលគ្រងរាជរបស់ព្រះអង្គ ។[១០]

សិល្បៈគុនខ្មែរ

កែប្រែ

Khmer Martial Arts

 
Procession of Suryavarman II Angkor Wat 12th century.

ព្រះបាទ សូរ្យវរ្ម័នទី២ ព្រះអង្គត្រូវបានពិពណ៌នាថា ជាស្ដេច នៃឬសគល់ សិល្បៈគុនខ្មែរ ដែលបង្កើតច្បាប់កងទ័ព និង បានបែងចែកកងទ័ពជាច្រើនក្រុម ដូជា៖ ទ័ពថ្មើជើង ទ័ពលំពែង ទ័ពសេះ ទ័ពដំរី និង ទ័ពព្រួញ តាមការសន្និដ្ឋាន ព្រះអង្គមានកងទ័ពប្រមាណជា ២០,០០០០ (២សែននាក់) ជាចំនួនទ័ព ដ៏ធំសម្បើមមួយ នៅក្នុតំបន់ ដែលធ្វើឱ្យព្រះអង្គអាចពង្រីកវិសាលភាពទឹកដីបានធំទូលាយ ជាមួយនិង ទ័ពដំរី ដ៏ច្រើនមហិមារ ប្រមាណជា ១០០០០ (១មុឺនក្បាល) ក្នុងរជ្ជកាលគ្រងរាជរបស់ព្រះអង្គ ។[១១] ដោយសារតែ សិល្បៈគុនខ្មែរ បានដាក់បញ្ចូលក្នុងច្បាប់កងទ័ព របស់ព្រះបាទ សូរ្យវរ្ម័នទី២ ទើបធ្វើឱ្យប្រទេសដែលព្រះអង្គបានគ្រប់គ្រងក្លាយជា ប្រទេស មហាអាណាចក្រមួយក្នុងតំបន់ ដែលគេគ្រប់គ្នាស្គាល់ថា ចក្រភពខ្មែរ (Khmer Empire) ដែលត្រួតត្រា អាស៊ីអាគ្នេយ៍ ដីគោកមួយភាគធំ ដែលគេស្គាល់ថាជាសម័យកាលដ៏មានឥទ្ធិពលនិងខ្លាំងពូកែរបស់ប្រជារាស្ត្រខ្មែនាសម័យកាល ចក្រភពអង្គរ ដោយការគ្រប់គ្រងរបស់ព្រះអង្គ ដែលលាតសន្ធឹងលើ ប្រទេសឡាវ ប្រទេសថៃ ផ្នែកខ្លះនៃ ប្រទេសវៀតណាម និង ប្រទេសភូមា វិសាលភាពទឹកដីរបស់ព្រះអង្គ មានព្រំប្រទល់ខាង​ជើង​ទល់​នឹង​នគរចិន និង គ្របដណ្ដប់លើរដ្ឋមននៅ ហិរបុញ្ជ័យ (Haripunjaya) ព្រំប្រទល់ខាងលិច ទល់និងនគរភូមា រហូត​ដល់​ឈូង​សមុទ្រ​បានឌុង នាឧបទ្វីបម៉ាឡេ ​ព្រំប្រទល់​ខាង​កើតឈៀងខាងជើង ទល់​នឹងនគរអណ្ណាម នៃអាណាចក្រដាយវៀត ​ព្រំប្រទល់​ខាង​កើតទល់និងសមុទ្រចិនខាងត្បូង គ្រប់ដណ្ដប់លើរដ្ឋចាម៉្បា ។[១២]

គុនខ្មែរ ល្បុក្កតោ

កែប្រែ

Bokator Martial Arts

គុនខ្មែរ ល្បុក្កតោ ត្រូវបានជឿជាក់ថា ជាសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលបង្កើតឡើងដោយ ព្រះបាទ សូរ្យវរ្ម័នទី២ ដែលបង្កើតឱ្យមានច្បាប់កងទ័ព និង ក្បួនពិជ័យសង្គ្រាម ដែលផ្សារភ្ជាប់ទៅនិងរឿងទេវៈកថា របស់ សាសនាហិណ្ឌូ ដែលពណ៌នាអំពី អាវតា ព្រះវិស្ណុ ក្រឡាខ្លួនជា នរ:សិង្ហ (Narasimha Narayana) ដែលមានក្បាលជា សត្វតោ ដងខ្លួនជាមនុស្ស ដែលបានប្រយុទគ្នាជាមួយនិង អាសុរា នាម "ហិរណយក្សសិបុ" (Hiranyakashipu) ដោយភាពស្មោះត្រង់និងការគោរពដល់សាសនា ព្រះសិវៈ "ហិរណយក្សសិបុ" ត្រូវបានប្រទានពរ ពីទេព ព្រះសិវៈ ផ្ទាល់ ដែលទទួលបានពរទាំង១០ប្រការ ដូចជា ៖

 
Labokator sculpture from Angkor wall, Bokator is considered to be the master of Khmer martial arts , which is believed to have originated in the Khmer dynasty of King Suryavarman II.

១.មិនអាចសម្លាប់នៅទីណាណាទាំងអស់
(Can not kill anywhere.)

២.មិនអាចសម្លាប់នៅពេលព្រឹក
(Can not kill in the morning)

៣.មិនអាចសម្លាប់នៅពេលថ្ងៃ
(Can not kill at noon)

៤.មិនអាចសម្លាប់នៅពេលយប់
(Can not kill at night)

៥.មិនអាចសម្លាប់នៅក្រោមដី
(Can not kill underground)

៦.មិនអាចសម្លាប់នៅក្នុងទឹក
(Can not kill in water)

៧.មិនអាចសម្លាប់នៅលំហអាកាស
(Can not kill in space)

៨.មិនអាចសម្លាប់ដោយភ្លើង
(Cannot be killed by fire)

៩.មិនអាចសម្លាប់ នៅក្នុងនិងក្រៅ កន្លែងស្នាក់នៅណាទាំងអស់
(Cannot kill inside and outside any accommodation)

១០.មិនអាចសម្លាប់ដោយអវុធណាទាំងអស់នៅក្នុងចក្រវាឡ ។
(Can not be killed by all weapons in the universe.)

ប៉ុន្តែក្រោយមក "ហិរណយក្សសិបុ" នៅតែអាចស្លាប់ ដោយ អវតារ ព្រះវិស្ណុ នាម "នរៈសិង្ហ" ដែលមានរាង្គកាយពាក់កណ្ដាលជាសត្វ និងពាក់កណ្ដាលជាមនុស្ស សម្លាប់ដោយប្រើ ក្រចកមុតស្រួត ត្រង់ពាក់កណ្ដាលមាត់ទ្វារ ចំពេលព្រះអាទិត្យលិចបាត់អស់ពាក់កណ្ដាល ប្រហែលភាពអស្ចារ្យនៃសាច់រឿងនេះហើយទើបសិល្បៈគុនខ្មែរត្រូវបានដាក់ឈ្មោះថា "ល្បុក្កតោ" ការវាយសម្រុកដូចសត្វតោ ដែលបានដកស្រង់ចេញពីទេវៈកថាដ៏អស្ចារ្យនេះ ។[១៣]

ស្ថាបត្យកម្ម​ដែលទ្រង់បានកសាង

កែប្រែ

សេចក្ដីជំរាប

កែប្រែ

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[១៤]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

កែប្រែ

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ

កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
សូរ្យវរ្ម័នទី២
(គ.ស ០០០០-១១៥០)
មុនដោយ
ធរណីន្ទ្រវរ្ម័នទី១
ចក្រភពខ្មែរ
១១១៣-១១៥០
តដោយ
ធរណីន្ទ្រវរ្ម័នទី២

ឯកសារយោង

កែប្រែ
  1. Nicholas Tarling (1992) The Cambridge History of Southeast Asia: From early times to c. 1800, Publisher: Cambridge University Press p.706 ISBN: 0521355052, 9780521355056
  2. International History Channel (Television network) (2009) Angkor Wat: The Eighth Wonder, Publisher: International Masters Publishers p.24
  3. Om Prakash, Denys Lombard, Indian Council of Historical Research (1999) Commerce and Culture in the Bay of Bengal, 1500-1800, Publisher: Manohar, Original from the University of Michigan p.416 ISBN: 8173042659, 9788173042652
  4. Robert Karr McCabe (1967) Storm Over Asia: China and Southeast Asia: Thrust and Response, Publisher: New American Library, Original from the University of Michigan p.225
  5. George Cœdès (1983) The Making of South East Asia, Edition illustrated, reprint, Publisher: University of California Press p.268 ISBN: 0520050614, 9780520050617
  6. John Powell, Christina J. Moose, Rowena Wildin (2001) Magill's Guide to Military History: Jap-Pel, Publisher: Salem Press, Original from the University of California p.1176 ISBN: 0893560170, 9780893560171
  7. George Cœdès; (1983) The Making of South East Asia, Translated by H.M. Wright, Publisher: Berkeley : University of California Press p.268 OCLC Number: 1280947989
  8. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  9. International Commission for a History of the Scientific and Cultural Development of Mankind (1963) History of Mankind: cultural and Scientific Development, Volume 3, Publisher: Harper & Row, Original from the University of California, ISBN: 0060146222, 9780060146221
  10. Elliot Tepper, Canadian Asian Studies Association (1980) Southeast Asian Exodus: From Tradition to Resettlement : Understanding Refugees from Laos, Kampuchea and Vietnam in Canada, Publisher: Canadian Asian Studies Association p.230 ISBN: 0920296084, 9780920296080
  11. American Philosophical Society (1951) Transactions of the American Philosophical Society, Publisher: The Society, Original from the University of Michigan p.295
  12. Daniel George Edward Hall (1960) A History of South-east Asia, Publisher: Macmillan, Original from the University of California p.807
  13. Pang Khat Royal Library of Cambodia (1941) Magguddesk nagar, Publisher: Bhnaṃ beñ : Roṅ Bumb Braḥ Rāja Draby, 2484 OCLC Number: 23578724
  14. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan