សួនកំណាព្យដីខ្មែរស្នេហ៍ខ្ញុំ
សួនកំណាព្យដីខ្មែរស្នេហ៍ខ្ញុំ (បទ ជាប់ទង មេពាក្យ៤) | |
សួនកំណាព្យដីខ្មែរស្នេហ៍ខ្ញុំ (បទ ជាប់ទង មេពាក្យ៤) (១) សួនកំណាព្យខ្មែរ ខ្មែររួមស្ម័គ្រថែ ថែទាំគង់វង្ស វង្សត្រកូលល្អ ល្អល្អះខ្ពស់ខ្ពង់ ខ្ពង់ទួលជំទង់ ទង់ព្រលឹងជាតិ។ (២) ជាតិយើងល្បាញល្បី ល្បីលើដែនដី ដីដំកល់ធាតុ ធាតុយើងកប់ទុក ទុកក្បែរផៅញាតិ ញាតិមិត្តមិនឃ្លាត ឃ្លាតដីសុវណ្ណភូមិ។ (៣) ភូមិកំណើតខ្ញុំ ខ្ញុំបានជួបមុំ មុំស្រីរម្យទម ទមក្ដោបកេសរ សល្អជិតជុំ ជុំជាប់មាសមុំ មុំម្ចាស់ស្នេហ៍ស្នង។ និពន្ធដោយ សុខគឹមហេង ១០ តុលា ២០១០ |