សៀវភៅម៉ាស៊ីនត្រជាក់

មេរៀនម៉ាស៊ីនត្រជាក់ របស់ PPI

មេរៀនទី 1 សុវត្ថិភាពការងារ

១.១ និរភ័យការងារ

និរភ័យការងារ គឺជាក្បួនច្បាប់សម្រាប់ពន្យល់បង្ហាញនូវសុវត្ថិភាពលើរូបរាងកាយ សុខភាពរបស់បុគ្គលម្នាក់ៗ ឬសហការី នៃសង្គមការងារទាំងអស់ នៅពេលអនុវត្តភារកិច្ចនៅគ្រប់ទីកន្លែង។ អ្នកត្រូវយល់ថា គ្រោះថ្នាក់ទាំងឡាយដែលបណ្ដាលមកពីការមិនគោរព ឬបំពានលើក្បួនច្បាប់និរភ័យការងារ ធ្វើឲ្យអ្នកបាត់បង់ពេលវេលា ខាតបង់ប្រាក់កាសព្យាបាល សរីរាង្គណាមួយនៃរាងកាយ នឹងអាចធ្វើឲ្យបាត់បង់ជីវិតក៏មាន។

១.២ ឧបករណ៍ការពារផ្ទាល់ខ្លួន

ការងារខ្លះមានធាតុហានិភ័យជាក់លាក់ ដែលទាក់ទងជាមួយពួកគេ (ឧទាហរណ៍ធ្វើការនៅតំបន់ដែលមានសំឡេងរំខានច្រើនហួសប្រមាណ ឬនៅកន្លែងដែលវត្ថុហោះអាចកើតឡើង)។ ការស្លៀកពាក់ PPE កាត់បន្ថយគ្រោះថ្នាក់នៃការរងរបួស។ វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការពាក់ឧបករណ៍នេះនៅពេល និងទីកន្លែងដែលត្រូវការ។

ការការពារត្រជាក់ hearing protection

ការការពារភ្នែក eyes protection

ការការពារបាក់ជើង foot protection

ការការពារជាក់លាក់ផ្សេងៗ other specific protection

ប្រភេទឧបករណ៍ការពារផ្សេងៗទៀតអាចត្រូវបានទាមទារអាស្រ័យលើការងារដែលអ្នកកំពុងធ្វើ។ ទាំងនេះអាចរួមបញ្ចូលទាំងស្រោមដៃ មួកសុវត្ថិភាពជាដើម។

សម្រាប់ការការពារបន្ថែមរបស់អ្នកដូចជា សំលៀកបំពាក់រលុង ខ្សែក ខ្សែក្រវ៉ាត់ធំ និងគ្រឿងអលង្ការមិនគួរត្រូវបានពាក់ នៅពេលធ្វើការជាមួយ ឬនៅជិតម៉ាស៊ីន និងសក់វែងគួរកាត់។

១.៣ ផ្លាកសញ្ញានិរភ័យការងារ

គំនូសសម្គាល់ ឬផ្លាកសញ្ញាប្រើសំរាប់ពន្យល់បង្ហាញជំនួយការសរសេរជាអក្សរដល់មនុស្សទូទៅដើម្បីងាយស្រួលយល់។

ផ្លាកសញ្ញានិរភ័យការងាររួមមាន÷ ផ្លាកសញ្ញាហាមជក់បារី មានផ្ទៃពណ៌សរង្វង់ព័ទ្ធជុំវិញពណ៌ក្រហមហើយផ្ទៃខាងក្នុងមានរូបបារីកាត់ដោយឆ្នូតពណ៌ក្រហម

A. ផ្លាកសញ្ញាបញ្ជាឱ្យពាក់មួក មានផ្ទៃពណ៌ខៀវ មានរូបក្បាលមនុស្សពាក់មួកពណ៌ស

B. ផ្លាកសញ្ញាប្រយ័ត្នគ្រោះថ្នាក់ មានផ្ទៃពណ៌លឿងមានរាងត្រីកោណនៅខាងក្នុងមានសញ្ញាឧទានស័ព្ទ (!) ពណ៌ខ្មៅ

C. ផ្លាកសញ្ញាបញ្ជាឱ្យប្រើវ៉ែនតា មានផ្ទៃពណ៌ខៀវនៅក្នុងផ្ទៃមានមនុស្សពាក់វ៉ែនតាពណ៌ស

D. ផ្លាកសញ្ញាប្រយ័ត្នចរន្តអគ្គិសនី មានផ្ទៃពណ៌លឿងមានរាងត្រីកោណ ខ្ចីមានសញ្ញាព្រួញពណ៌ខ្មៅ។

E. ផ្លាកសញ្ញាប្រយ័ត្នស្លាប់ មានផ្ទៃពណ៌ក្រហមមានរាងការ៉េ នៅផ្ទៃក្នុងមានខ្វែងសញ្ញាជើងក្អែកពណ៌ស។

F. ផ្លាកសញ្ញាបញ្ជាឲ្យប្រើស្រោមដៃ មានផ្ទៃពណ៌ខៀវហើយខាងក្នុងផ្ទៃរង្វង់មានរូបស្រោមដៃពីរពណ៌ស។

G. ផ្លាកសញ្ញាហាមប្រើគ្រឿងឆេះ មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហមហើយផ្ទៃខាងក្នុងមានរូបឈើគូសកាត់ដោយឆ្នូតពណ៌ក្រហម។

H. ផ្លាកសញ្ញាហាមដើរកាត់ មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហមហើយផ្ទៃខាងក្នុងមានរូបមនុស្សឈរបោះជំហានដើរ កាត់ដោយឆ្នូតពណ៌ក្រហម។

I. ផ្លាកសញ្ញាប្រអប់សង្គ្រោះបន្ទាន់ មានផ្ទៃរាងការេពណ៌ស ហើយផ្ទៃខាងក្នុងមានរូបសញ្ញាលេខបូកពណ៌ក្រហម។

J. ផ្លាកសញ្ញាហាមប៉ះ មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម ហើយផ្ទៃខាងក្នុងមានរូបបាតដៃកាត់ដោយឆ្នូតពណ៌ក្រហម។

K. ផ្លាកសញ្ញាប្រយ័ត្ននៅពេលបើកទ្វារ មានរាងត្រីកោណផ្ទៃពណ៌លឿងនៅខាងក្នុងផ្ទៃមានរូបមនុស្សពីរនាក់ទល់មុខគ្នាខ័ណ្ឌដោយខ្សែបន្ទាត់។

១.៤ ការសង្គ្រោះបឋមដោយខ្សែភ្លើងឆក់

មានគ្រោះថ្នាក់ជាច្រើនដែលតែងតែជួបប្រទះនៅតាមការដ្ឋាន កន្លែងបំពេញការងារផ្សេងៗដូចជា របួសបាក់បែក និងហូរឈាមផ្នែកណាមួយនៃរាងកាយ ឆក់ខ្សែភ្លើង សន្លប់បាត់ស្មារតី និងឈឺចុកចាប់បន្តិចបន្តួចនៅពេលបំពេញការងារ។

វិធីនៃការជួយសង្គ្រោះមានច្រើន តែអាស្រ័យទៅនិងអាការៈនៃអ្នករងគ្រោះ និងការទទួលរងគ្រោះ។ តែវិធីសាស្រ្តដែលលើកមកសិក្សាពេលនេះ គឺវិធីជួយសង្គ្រោះអ្នកដែលត្រូវខ្សែភ្លើងឆក់។

ព័ត៌មានយល់ដឹង

  • ខ្សែភ្លើងឆក់អាចបណ្ដាលឲ្យស្លាប់បាន
  • ខ្សែភ្លើងឆក់អាចបណ្ដាលឲ្យស្លុត និងឆេះរលាក
  • កិច្ចការសំខាន់គឺត្រូវផ្ដាច់ចរន្តអគ្គិសនី នឹងយកអ្នករងគ្រោះចេញឱ្យឆ្ងាយពីប្រភពអគ្គិសនី មុនពេលធ្វើការសង្គ្រោះបឋម បើមិនដូច្នេះទេ អ្នកនឹងក្លាយជាជនរងគ្រោះម្នាក់ទៀតដែរ។

វិធីជួយសង្គ្រោះបឋម

នៅពេលអ្នករងគ្រោះត្រូវបានសង្ស័យថាស្ថិតនៅកនុងភាពមិនដឹងខ្លួនអ្នកអាចធ្វើដូចនេះ

  • ដាស់អ្នករងគ្រោះមើលថាតើគេភ្ញាក់ទេ? ដឹងខ្លួនទេ? អ្នកត្រូវដឹងត្រចៀកមើល ដើម្បីឱ្យដឹងថាអ្នកនោះមានប្រតិកម្មឬទេ?
  • ប្រសិនបើគ្មានប្រតិកម្មសោះ បើកមាត់គេឡើងហើយពិនិត្យមើល តើមានអ្វីបិទស្ទះផ្លូវដង្ហើមក្នុងបំពង់កឬទេ?
  • បើផ្លូវដង្ហើមត្រូវបិទស្ទះដោយអ្វីមួយត្រូវយកវាចេញ ព្រោះធ្វើឲ្យស្ទះផ្លូវដង្ហើម ដោយប្រើម្រាមដៃពីរខ្វេះកកាយវាចេញ។
  • បើកផ្លូវបំពង់ខ្យល់ ដោយងើយក្បាលទៅក្រោយបន្តិច ហើយទិញថ្គាមក្រោមមកមុខឱ្យខ្លាំង។ ធ្វើដូចនេះនឹងជួយអ្នកនោះឱ្យស្រួលដកដង្ហើម។
  • ពិនិត្យពីការដកដង្ហើម:

- មើលដើមទ្រូងអ្នកនោះ

- ស្ដាប់ដង្ហើមអ្នកនោះ

- ស្ទាបស្ទង់ខ្យល់ចេញចូលក្នុងខ្លួន

ប្រសិនបើអ្នកនោះមិនដកដង្ហើម អនុវត្តការធ្វើដង្ហើមសិប្បនិម្មិតភ្លាម÷

1. ដាក់ក្បាលឱ្យងើបទៅក្រោយ ហើយបើកមាត់ចំហរ

2. ច្របាច់គល់ច្រមុះឱ្យខ្លាំង

- ដកដង្ហើមខ្លួនឯងឱ្យវែង ដោយហាមាត់ធំ ហើយប្រាប់បបូរមាត់អ្នកជុំវិញមាត់អ្នករងគ្រោះ។

3. ផ្លុំខ្យល់បញ្ចូលក្នុងមាត់រហូតទាល់តែអ្នកឃើញដើមទ្រូងគេឡើងប៉ោង ពេលនោះដកមាត់អ្នកចេញវិញ។

4. ៥ វិនាទីធ្វើដូចនេះម្ដង ឬ ១២ ដងក្នុងមួយនាទី

  • អ្នកអាចបញ្ចូលខ្យល់តាមច្រមុះក៏បានដែរ បើសិនតាមច្រមុះស្រួលជាង
  • ផ្លុំខ្យល់ចូលតាមច្រមុះអ្នករងគ្រោះ ដោយបិទមាត់គេឱ្យជិត
  • ចំពោះទារក ឬក្មេងត្រូវដាក់ក្បាលតាមទំនងធម្មជាតិលើកចំការឲ្យងើបទៅមុខ បបូរមាត់អ្នកជុំវិញមាត់ទារកនិងច្រមុះ ហើយផ្លុំបន្តិចបន្តិចរហូតឃើញដើមទ្រូងឡើងប៉ោង
  • ប្រសិនអ្នកនោះដកដង្ហើមវិញហើយ ត្រូវដាក់ដំណេកសន្តិសុខ
  • កុំទុកមនុស្សមិនដឹងខ្លួនឱ្យនៅម្នាក់ឯងឱ្យសោះប្រសិនបើគ្មាន ជីបចរត្រូវធ្វើម៉ាស្សា
  • ប្រើដៃទាំងពីរសង្កត់ដើមទ្រូង ដោយមិនឲ្យទុកកែងដៃ
  • ពេលសង្កត់

- ករណីមានគ្នាពីរនាក់÷ ម្នាក់ផ្លុំ ម្នាក់ទៀតសង្កត់ ផ្លុំមួយដង សង្កត់បួនដង

- ករណីមានតែម្នាក់ឯង÷ ផ្លុំ ២ ដង សង្កត់១៥ ដង ធ្វើរបៀបនេះរហូតដល់បេះដូងដំណើរការវិញ។

១.៥ សុវត្ថិភាពនៃការលើកដាក់ដោយដៃ

ដើម្បីដាក់ប្រកបដោយសុវត្ថិភាពយើងត្រូវ÷

1. អង្គុយចុះបន្ទន់ជង្គង់ ដៃស្ដាំចាប់កែមខាងលើនៃប្រអប់ដៃឆ្វេងទ្រពីក្រោម

2. ប្រើកម្លាំងដៃទាញលើក ព្រមគ្នាជាមួយកម្លាំងជើងធាក់ចាប់ផ្ដើមឈរ។

3. ងើបឈរពេញជំហរ ដោយទាញប្រអប់មកផ្អិបជាប់នឹងពោះ។

4. ការដាក់ចុះវិញត្រូវធ្វើឡើងបញ្រ្ចាសទិសដៅនៃចលនាលើក។

5. និរភ័យការងារនៃការលើកដាក់ទម្ងន់តែម្នាក់ឯង មិនត្រូវឲ្យលើសពី ១៥ គីឡូក្រាមឡើយ។

១.៦ សុវត្ថិភាពនៃការប្រើប្រាស់ជណ្ដើរ

ដើម្បីប្រើប្រាស់ជណ្តើរប្រកបដោយសុវត្ថិភាពយើងត្រូវ÷